-
ឯកឧត្តម វង សូត ៖ បេក្ខជនដែលឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ សម្រាប់អណត្តិថ្មីត្រូវបំពេញតួនាទីបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អដើម្បីដណ្តើមជ័យលាភីក្នុងការបោះឆ្នោតខាងមុខនេះ

-
ឯកឧត្តម ថោង ខុន បើកកិច្ចប្រជុំបក្សនៅមូលដ្ឋាន ជំរុញការកសាងសមាជិកបក្ស ត្រៀមក្នុងការបោះឆ្នោត និងជំរុញការចាក់វ៉ាក់សាំង

កំពង់ធំ៖ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានបើកកិច្ចប្រជុំបូកសរុបការងាររបស់គណបក្សឃុំឈូកខ្សាច់ នៃស្រុកបារាយណ៍ ព្រមទាំងដាក់ចេញសកម្មភាពការងារបន្ត ពិសេសគឺការងារកសាងសមាជិកបក្ស ការងារត្រៀមសម្រាប់ការបោះឆ្នោតឃុំ និងការជំរុញការចាក់វ៉ាក់សាំង ជាមួយគ្នានោះក៏មានការងារពង្រឹងវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនាមលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
-
អប្សរាព្រឹកនេះ ១៩ កុម្ភៈ ២០២២

មាតិកា វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D3 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង របស់ខ្លួនដើម្បីបំពេញកិច្ចការមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ …អានផ្ទាល់( ដោយ៖ អ៊ិត រ៉ាវុធ) L3 លោកជំទាវ ម៉ែន សំអន ថ្លែងថា ការចែកអំណោយមនុស្សធម៌ជូន ពលរដ្ឋ ១.០០០គ្រួសារនៅខេត្តកំពតនេះ អាចដំណើរការទៅបាន គឺដោយសារ ប្រទេសមានសុខសន្តិភាព និងតាមរយៈសិល្បៈនៃការចែករំលែក ៕ …ឃ្លីប… D1 ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកាត់ដេរ ដើម្បីទាញយកតម្លៃបន្ថែមកាន់តែខ្ពស់ និងចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគវិស័យនេះ៕ …អានផ្ទាល់( ដោយ៖សេឌី) V3 រដ្ឋមន្ត្រីក្រសួងការងារ ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត៕…អានផ្ទាល់ D2 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងការសម្លឹងមើលលទ្ធភាព នៃការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀត…
-
សមាជិកសមាជិកា អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ៨៣២នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ធំ ៖ អ្នកឧញ៉ាលោកគ្រូមា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ធំចំនួន ៨៣២នាក់ មកពីស្រុកចំនួន៤ គឺ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់និងក្រុងស្ទឹងសែន បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
-
គ.ជ.ប ជូនដំណឹងពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង របស់ខ្លួនដើម្បីបំពេញកិច្ចការមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំ ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ១៨ខែ កុម្ភៈ ឆ្នាំ២០២២

មាតិការព័ត៌មានកម្មវិធីព័ត៌មាន ផ្សាយនៅថ្ងៃទី ១៨ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦:០០ -៧:០០ យប់ L2-សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យប្រជាជនមកចាក់ វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្ត ទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺកូវីដ-១៩ ៕…ឃ្លីប… ព័ត៌មានជាតិ(សម្តេចតេជោ) ផ្តល់ដោយលោក ស៊ូ វណ្ណលុក L3- លោកជំទាវ ម៉ែន សំអន ថ្លែងថាការចែកអំណោយមនុស្សធម៌ជូន ពល រដ្ឋ១.០០០គ្រួសារនៅខេត្តកំពតនេះអាចដំណើរការទៅបានគឺដោយសារប្រទេសមានសុខសន្តិភាពនិងតាមរយៈសិល្បៈនៃការចែករំលែក ៕…ឃ្លីប… ព័ត៌មានជាតិ(សង្គម) ផ្តល់ដោយលោក ស៊ូ វណ្ណលុក T18-ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា យុវជនត្រូវចេះទាញយក បច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ខ្លួនឯង និងប្រទេសជាតិ៕អានផ្ទាល់ ព័ត៌មានជាតិ(សង្គម) ផ្តល់ដោយលោក ង៉ាន ទិត្យ N28-ក្រសួងសុខាភិបាល បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដថ្មីប្រភេទអូមីក្រុង៤១៤នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍ ៣៨៨នាក់), ជាសះស្បើយ២៤៧នាក់…
-
ស៊ិន សុវណ្ណមករា លេចធ្លោខ្លាំង ក្រោយជួយក្រុមកម្ពុជាឱ្យឈ្នះហ្វីលីពីន

កាលពីយប់មិញនេះក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣បានយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីន១-០ ដែលជាការស៊ុតយ៉ាងស្អាតនៅចុងម៉ោងរបស់ខ្សែបម្រើឆ្នើម ស៊ិន សុវណ្ណមករា ដើម្បីជួយឲ្យក្រុមកម្ពុជាបន្តកាន់កាប់កំពូលតារាងនៃពូល A មាន៦ពិន្ទុក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលកំពុងធ្វើឡើងនៅកម្ពុជា។
-
សម្ភារៈមួយចំនួនដែលត្រូវបានកែច្នៃឡើងវិញ រួមមាន

១. សំបកកង់ចាស់ៗ ត្រូវបានបម្លែងទៅជាថាមពលអគ្គីសនី នៅរោងចក្រថាមពល ភាគខាងកើតប្រទេសតួកគី។ វិធីនេះមិនត្រឹមតែជួយផ្គត់ផ្គង់ថាមពលដល់ផ្ទះជាង ៣ម៉ឺនខ្នងនោះទេ វាបានជួយកាត់បន្ថយកាកសំណល់សំបកកង់ចាស់ៗរាប់ពាន់លានទៀតផង។ ចិន កាណាដា និងអាមេរិក បានធ្វើការកែច្នៃសំបកកង់ចាស់ៗនេះ។ ២. សំណល់អេឡិកត្រូនិកចំនួន ១៧%ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយបំណែកនីមួយៗក្នុងសំណល់ទាំងនោះត្រូវបានកែច្នៃឡើងវិញផ្សេងៗគ្នា។ ក្រុមហ៊ុន Sims Lifecycle Services ក្នុងរដ្ឋ Tennessee បានកែច្នៃគ្រឿងអេឡិចត្រូនិចចាស់ៗរហូតដល់ជាង ២ពាន់តោនជារៀងរាល់ខែ។ ៣. សាប៊ូ និងសម្ភារៈអនាម័យដែលនៅសេសសល់ពីការប្រើប្រាស់ប្រចាំថ្ងៃក្នុងសណ្ឋាគារ ត្រូវបានកែច្នៃឡើងវិញ ដោយសហគ្រាស Clean the World។ សាប៊ូទាំងនោះត្រូវបានរំលាយ កិន និងតម្រៀបជាដុំសាប៊ូថ្មី រួចបរិច្ចាគទៅប្រជាជនដែលត្រូវការក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ ២០០៩មក សហគ្រាសនេះបានបរិច្ចាគសាប៊ូជាង ៥០លានដុំ។ 🎥 Tech Insider
-
គតិអប់រំ៖ មានតែម្តាយពិតប្រាកដទេ ដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន

កាលពីព្រេងនាយ មានស្ត្រីពីរនាក់ឈ្លោះដណ្តើមកូនគ្នា។ ស្ត្រីទាំងពីរសុទ្ធតែអះអាងថាក្មេងនោះជាកូនរបស់ខ្លួន។ ឈ្លោះគ្នាមិនដាច់ស្រេចក៏ប្តឹងទៅតុលាការ។ ទទួលពាក្យបណ្តឹងហើយ ចៅក្រមសម្រេចថាត្រូវកាត់ក្មេងនោះជាពីរកំណាត់ឱ្យស្ត្រីទាំងពីរម្នាក់មួយកំណាត់ ហើយសួរស្ត្រីទាំងពីរថាព្រមទេ? ស្ត្រីម្នាក់បានឆ្លើយថាព្រម រីឯស្ត្រីម្នាក់ទៀតសុខចិត្តចុះចាញ់ដោយព្រមប្រគល់ក្មេងនោះឱ្យទៅស្ត្រីដែលចង់កាត់កូនចែកគ្នានោះ។ ទីបញ្ចប់ ចៅក្រមក៏សម្រេចសេចក្តីដោយប្រគល់កូនឱ្យទៅស្ត្រីដែលសុខចិត្តចុះចាញ់នោះ ដោយនិយាយថា “អ្នកគឺជាម្តាយក្មេងពិតប្រាកដ រីឯស្ត្រីដែលយល់ព្រមឱ្យកាត់កូនចែកគ្នានោះជាម្តាយក្លែងក្លាយ។” គតិអប់រំ៖ មានតែម្តាយពិតប្រាកដទេ ដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន មានតែម្ចាស់ទ្រព្យពិតប្រាកដទេ ដែលស្តាយស្រណោះកេរមរតកដូនតារបស់ខ្លួន។ គ្មានជនបរទេសណាគេមានចិត្តទៅស្រឡាញ់ ឬថែរក្សាកេរដំណែលដូនតាយើងនោះទេ។ បើយើងជាម្ចាស់កេរមិនចេះខ្វល់ គេមានតែចង់បំផ្លាញ។ ✍🏽-គិន ភា📷-អង្គរ ១៩៣២ (via 963 classic)
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារអាយុចាប់ពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
