-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៨៨នាក់ ខណៈជាសះស្បើយ ៣០៥នាក់ និងមានអ្នកស្លាប់ ០៣នាក់

-
គ.ជ.ប.ចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធ វីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោម ប្រធានបទស្ដីពី៖ នីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតរបស់គណបក្សនយោបាយ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ាទាក់ទងនឹងការដាក់ពាក្យ ចុះបញ្ជីបេក្ខជន។ –
-
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសជាថ្មីម្តងទៀត គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត

ខេត្តសៀមរាប ៖ នៅក្នុងជំនួបជាមួយរចនាសម្ព័ន្ធនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តាងនាមឲ្យក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានប្រកាសជាថ្មីម្តងទៀត គាំទ្រដល់បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា
-
កងទ័ពមួកខៀវកម្ពុជា ដែលត្រូវប្តូរវេនចំនួន ២១៩នាក់ បានចេញទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ២១៩នាក់ (ស្ត្រីចំនួន២៣នាក់) ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កងទ័ពមួកខៀវកម្ពុជាទាំងអស់ បានចេញដំណើរតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរលៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
-
ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិក

-
តំណាងរាស្រ្ត៖ រយៈពេល៧១ឆ្នាំ គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្ម និងបុព្វហេតុ ជាច្រើនដើម្បីប្រទេសជាតិ និងប្រជាជន។

-
កីឡាករបាល់ទាត់យុវជនវ័យ១៧ឆ្នាំ ឡេង ណូរ៉ា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន

-
សហព័ន្ធកីឡាអេឡិចត្រូឡិច រៀបចំប្រកួតជើងឯក ដំណើរ ឆ្ពោះទៅកីឡាស៊ីហ្គេម នៅវៀតណាម និងត្រៀមស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើវិញ្ញាសា PUBG Mobile

-
គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪទទួលស្វាគមន៍សមាជិក-សមាជិកាថ្មី ជាងបួនពាន់នាក់

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធី ស្វាគមន៍និងសំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់ គណបក្សប្រជាជនកម្ពុជាចំនួន៤.៤២៧ នាក់ ក្នុងនោះ សមាជិកថ្មី ចំនួន២.៤៣០នាក់ ជាសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងស្រុកអូររាំងឪ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។