-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់មន្ត្រីទាំងអស់ត្រូវអនុវត្ត ការបង់ពន្ធឱ្យបានត្រឹមត្រូវ

-
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមអ្នកវិភាគរឿង កំពង់ផែទឹកជ្រៅ អាចកា្លយជាអន្ទាក់បំណុលរបស់ចិន អន់ជាងសត្វតិរច្ឆាន ឬប្រេត ដែលមិនស្គាល់ប្រទេសខ្លួនឯង

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសម្ដែងនូវការប្រតិកម្មចំពោះក្រុមអ្នកវិភាគ ដែលមិនស្គាល់ប្រទេសខ្លួនឯងមួយចំនួន ចំពោះការលើកឡើងថា កំពង់ផែទឹកជ្រៅព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលរបស់ចិន ដូចកំពង់ផែស្រីលង្កា។ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមអ្នកវិភាគរឿង កំពង់ផែទឹកជ្រៅ អាចកា្លយជាអន្ទាក់បំណុលរបស់ចិន អន់ជាងសត្វតិរច្ឆាន ឬប្រេត ដែលមិនស្គាល់ប្រទេសខ្លួនឯង។ សម្តេចថា មូលហេតុដែលមិនសម្ដេចថា អ្នកវិភាគនេះមិនស្គាល់ខ្លួនឯង ដោយសារកំពង់ផែនេះជួយសាងសង់ដោយជប៉ុន មិនមែនចិននោះទេ។
-
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជនដឹកនាំកិច្ចប្រជុំជាមួយឧត្តមមន្ត្រីយុវជនអាស៊ាន ដើម្បីផ្សព្វផ្សាយ និងពិភាក្សាលើគំនិតផ្តួចផ្តើមស្តីពីឆ្នាំនៃយុវជនអាស៊ាន និងព្រឹត្តិការណ៍អមចំនួន៤

-
ភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាខេត្តសៀមរាប មានចំនួនថយចុះជាង៤០ភាគរយនៅខែដំបូងឆ្នាំនេះ

សៀមរាប៖ រយៈពេលមួយខែដោយគិតចាប់ពីថ្ងៃទី២១ ខែ មករា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២មាន ភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិបានចូលមកទស្សនា ខេត្ត សៀមរាប សរុប ៨៤ ៥៣២នាក់ ។ ចំនួននេះបានបង្ហាញពីការ ថយ ចុះចំនួន៤២,៣៦ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានចំនួន១២០ ៣៤៦នាក់។ នេះ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
-
ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស ៖ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងមានភាពជឿជាក់

-
រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីសន្និបាតនេះ បានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ រួចមក ។



