-
សម្តេចតេជោ៖ “ពានរង្វាន់សន្តិភាពស៊ុនហាក់២០២២ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ

-
ជីវភាពនៅពាមទេ ស្រុកក្រចេះ ខេត្តក្រចេះ 🇰🇭

-
សម្ដេចតេជោ ហ៊ុន សែន អរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានទទួលពលករកម្ពុជា ជាច្រើនមកធ្វើការ និងបានយកចិត្តទុកដាក់អំពីសុខមាលភាព ពិសេសការផ្ដល់វ៉ាក់សាំងកូវីដ19 កន្លងទៅថ្មីៗនេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានទទួលពលករកម្ពុជាជាច្រើនមកធ្វើការ និងបានយកចិត្តទុកដាក់អំពីសុខមាលភាព ជាពិសេស ការផ្ដល់វ៉ាក់សាំងកូវីដ19 កន្លងទៅថ្មីៗនេះ ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូចនេះ ជំនួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ ។
-
របាយការណ៍នៅថ្ងៃទី១១ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៤. កូវីដ ៣០០ករណី ជាសះស្បើយ ១៣៥នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៣ ០៤២នាក់ អ្នកជាសះស្បើយ ១១៨ ៦៦០នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១២ កុម្ភៈ ២០២២
-
១១ កុម្ភៈ ២០២១

១. កម្ពុជា និងឡាវ កំពុងស្វែងរកលទ្ធភាពអភិរក្សសត្វផ្សោត និងធនធានជលផល នៅក្នុងតំបន់អន្តរព្រំប្រទល់នៃទន្លេមេគង្គ – AMS Central ២. កម្ពុជាទទួលបានចំណូលត្រឹមជិត២០០លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះនាឆ្នាំ២០២១ ធ្លាក់ចុះរហូតដល់ជាង៨០% – ថ្មីៗ ៣. ការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងសិរីសោភ័ណ តម្លៃ២២លានដុល្លារ បានចាប់ផ្ដើមដំណើរការ – FN ៤. បារាំងគ្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីៗ រហូតដល់១៤គ្រឿង នៅត្រឹមឆ្នាំ២០៥០ – The Guardian ៥. អ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យដ្រូន ហៅកាត់ថា UAV ហោះហើរក្នុងដែនអាកាសស៉ីវិលនៅរយៈកម្ពស់ខ្ពស់ – CGTN
-
រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ វាយតម្លៃខ្ពស់ និងអបអរសាទរដល់ក្រុមការងារក្នុងការផលិតបាននូវសៀវភៅ “យុទ្ធសាស្ត អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន”

រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ វាយតម្លៃខ្ពស់ និងអបអរសាទរដល់ក្រុមការងារក្នុងការផលិតបាននូវសៀវភៅ “យុទ្ធសាស្ត អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)”។ សៀវភៅនេះបានដាក់ចេញនូវវិស័យសំខាន់ៗចំនួន៦ រួមមាន (១)កសិកម្ម (២)ព្រៃឈើនិង ការប្រើប្រាស់ដីផ្សេងទៀត (៣)ថាមពល (៤)ការដឹកជញ្ជូន (៥)ឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល និង(៦)ការគ្រប់គ្រងសំណល់។ “សៀវភៅនេះបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះប្រជាជនខ្លួន និងចំពោះពិភពលោកទាំងមូល។” ផ្តើមចេញពីការដឹកនាំប្រទេសប្រកបដោយភាពភាពឈ្លាសវៃ និងសុខសន្តិភាព កម្ពុជាឈានមកគិតគូរពីបរិស្ថាន។ កម្ពុជាដែលធ្លាប់ឆ្លងកាត់នូវភ្នក់ភ្លើងសង្គ្រាម បានប្រែមកជាប្រទេសចែករំលែកនូវដំណោះស្រាយដើម្បីស្វែងរក និងរក្សាឱ្យបាននូវសន្តិភាពពេញលេញ។ ប្រភព៖ MoE
-
ពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោក Park Byeong-Seung ប្រធានសភាកូរ៉េខាងត្បូង បានសន្យាថានឹងពន្លឿននីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ឱ្យបានលឿនបំផុត

ពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោក Park Byeong-Seung ប្រធានសភាកូរ៉េខាងត្បូង បានសន្យាថានឹងពន្លឿននីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ឱ្យបានលឿនបំផុត ដើម្បីជាប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េ។ លោក Park Byeong-Seung ថា CKFTA នឹងជាចលករមួយបន្ថែមទៀតក្នុងការរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ បន្ថែមពីលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP។ លោកបានកោតសរសើរចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលនឹងរួមចំណែកទាក់ទងការវិនិយោគពីកូរ៉េខាងត្បូង។ លោកសន្យាជួយជំរុញអ្នកវិនិយោគមកកាន់កម្ពុជា។ សេអ៊ូល ១១ កុម្ភៈ ២០២២ ប្រភព៖ SPM
-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយលោក Ban Ki-moon អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២

-
ប្រជុំបូកសរុបការងារមូលដ្ឋានឆ្នាំ២០២១ ទិសដៅការងារឆ្នាំ២០២២ និងផ្សព្វផ្សាយឯកសាររបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ថា កម្ពុជា បានបញ្ចប់នីតិវិធីផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងស្នើសុំឲ្យភាគីកូរ៉េ ជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន
