-
ស្វាមី ភរិយា ដែលចាកចេញពីកម្ពុជា មករស់នៅសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណសម្តេចតេជោ ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យក្មួយៗ ចៅៗ មានសុភមង្គល និងមានសេចក្តីសុខរហូតមកដល់ថ្ងៃនេះ

-
“តម្លៃស្ត្រីអាស្រ័យចរិយា វប្បធម៌អស្ចារ្យអាស្រ័យអ្នកថែមានចំណេះជំនាញពិត”

ពិធីកាត់សក់កូនស្រីកូនប្រុសនៅសម័យបុរាណ មិនមែនជាពិធីគ្រាន់តែជានិមិត្តរូបដូចជាសម័យនេះទេ គឺត្រូវធ្វើតាមទំនៀមទម្លាប់ដូចតទៅ៖ ១. កូនស្រី គេទុកសក់វែងបួង គ្រាន់តែកោរជើងសក់ កោររោមចិញ្ចើម រោមមុខ ឱ្យបានសាច់ស្អាតល្អប៉ុណ្ណោះ។២. កូនប្រុសរៀបពិធីកាត់សក់នៅរោងផ្កាស្លា។ ពិធីកាត់សក់នោះ គឺគេកាត់សក់មែនទែនមិនមែនគ្រាន់តែជានិមិត្តរូបទេ។ អ្នកភ្លេងលេងនៅក្នុងពិធីកាត់សក់ ប្រគុំបទសារិកាកែវដដែលៗបទណាមួយដែលជាបទប្រពៃណីខ្មែរ។ អ្នកភ្លេងប្រពៃណី មានតួនាទីបម្រើភាពរីករាយរបស់មនុស្សផង និងថែរក្សាប្រពៃណីខ្មែរឱ្យបានគង់វង្សយូរអង្វែងផង មិនគួរបំប្លែងប្រពៃណីជាតិ ធ្វើឱ្យបាត់បង់ដោយសារគេអស់ជំនឿឡើយ។ ភ្លេងប្រពៃណីខ្មែរ មានលក្ខណៈស្លូតបូតសុភាពរាបសារស្របតាមប្រពៃណីខ្មែរ គ្មានការចំអកឡកឡឺយឡើយ។ ឯភ្លេងអាយ៉ៃវិញ ជាភ្លេងហក់កញ្ឆែង ចំអកឡកឡឺយដាក់គ្នា មានភាពជាអ្នកប្រឡងប្រាជ្ញាគ្នា។ https://www.facebook.com/ams1minute/posts/412367377327139 ✍🏽-ហ៊ឺ វីរៈ
-
ស្ថានទូតបារាំងប្រចាំកម្ពុជារៀបចំជំនួបរវាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថាប័នបារាំង

ភ្នំពេញៈ ស្ថានទូតបារាំងប្រចាំកម្ពុជាបានទទួលស្វាគមន៍តំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងនានាដែលដំណើរការនៅប្រទេសកម្ពុជា។ ជំនួបខាងលើបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងជាង៥០នាក់ ក៏ដូចជាតំណាងស្ថាប័នបារាំង និងអឺរ៉ុបជាច្រើននាក់ទៀតដែលជាឱកាសពិភាក្សាគ្នាអំពីការបំពេញបេសសកម្ម ឆ្ពោះទៅសម្រេចគោលដៅរួម គឺការរួមចំណែកក្នុង ការអភិវឌ្ឍ ប្រទេសកម្ពុជា។
-
សូមប្រជាជនជ្រាប ហើយសូមសមត្ថកិច្ចចាត់វិធានការ!

-
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២២ នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅថ្ងៃទី១២ កុម្ភៈ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២២ នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
-
ពាក្យ “អរគុណសន្តិភាព”

ពាក្យ “អរគុណសន្តិភាព”គឺមានតម្លៃមហាសាល ដែលអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ហើយជាការផ្តល់តម្លៃនៃសេចក្តីសុខ និងសុវត្ថិភាព។ បើគ្មានសន្តិភាព ប្រទេសមានសង្គ្រាម សូម្បីរក្សាជីវិតក៏មិនបានផង រហូតដល់មានពាក្យខ្មែរថា “ស្លាប់គ្មានដីកប់” ឬ “ស្លាប់ចោលឆ្អឹងនៅបរទេស”។ សន្តិភាពផ្តល់ផលមិនត្រឹមតែសម្រាប់មនុស្សរស់ តែមនុស្សស្លាប់ក៏អាចទទួលផលបាន ដោយមានទីតាំងសមរម្យក្នុងការបញ្ចុះ ឬតម្កល់សព និងផ្តល់សម្រាប់កូនចៅជំនាន់ក្រោយគោរពជាសក្ការៈ និងធ្វើបុណ្យតាមប្រពៃណី។ ចូរកុំស្អប់ “សន្តិភាព” ព្រោះសន្តិភាពមិនបម្រើតែសមាជិក ឬគណបក្សនយោបាយណានោះទេ ។ សន្តិភាពគឺសម្រាប់ទាំងអស់គ្នាស្ថិតក្រោមព្រំដែននៃច្បាប់ជាធរមាន។ ✍🏽 VSK
-
អតីតអគ្គលេខាធិការ អ.ស.ប. គាំទ្រចំពោះការបង្កើតឲ្យមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការស្វែងរក ដំណោះស្រាយបញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា

-
ក្រៅពីជាទីរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិ ភ្នំគូលែនផ្តល់នូវប្រភពទឹកស្អាតដ៏សំខាន់សំរាប់ការរស់នៅរបស់សហគមន៍ក្នុងតំបន់

-
របាយការណ៍នៅថ្ងៃទី១០ កុម្ភៈ

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ”
