-
ពលរដ្ឋបានលើកឡើងថា គន្លងផ្លូវសម្រាប់កង់នៅខេត្តសៀមរាប ធ្លាប់តែមានពណ៌បៃតងស្រស់ស្អាត តែឥឡូវប្រែទៅជាបែបនេះវិញ

សៀមរាប ៖ ពលរដ្ឋបានលើកឡើងថា គន្លងផ្លូវសម្រាប់កង់នៅខេត្តសៀមរាប ធ្លាប់តែមានពណ៌បៃតងស្រស់ស្អាត តែឥឡូវប្រែទៅជាបែបនេះវិញ ថ្មីៗនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត តំណាងអង្គភាពសាងសង់ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
-
ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ”

-
១០ កុម្ភៈ ២០២១

១. ឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានបរិមាណ ៥៥ពាន់តោន កើនឡើង ២៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ២. គម្រោងសាងសង់អាងទឹកធំៗចំនួនពីរនឹងធ្វើឱ្យខេត្តកំពង់ស្ពឺលែងខ្វះទឹកប្រើក្នុងរដូវប្រាំង និងកាត់បន្ថយជំនន់ក្នុងរដូវវស្សា – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ កើនឡើង ១៥,៨% – ខ្មែរថាមស៍ ៤. ឥណ្ឌូណេស៊ីបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុកលើមនុស្សបន្ទាប់ពីទទួលបានការយល់ព្រមពីនិយតករឱសថ – AFP ៥. រុស្ស៉ីចោទលោកខាងលិចថា កំពុងបង្កើនភាពតានតឹងតាមរយៈការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនចំពោះមុខការបង្កើនចំនួនយោធា និងសព្វាវុធរបស់រុស្ស៊ីនៅតាមតំបន់ព្រំដែន – Reuters
-
រុស្ស៊ី និងចិនបានធ្វើការចុះកិច្ចព្រមព្រៀងប្រេង និងឧស្ម័នថ្មីមួយ ដែលមានតម្លៃសរុបប្រមាណ ១១៧,៥ប៊ីលានដុល្លារ

រុស្ស៊ី និងចិនបានធ្វើការចុះកិច្ចព្រមព្រៀងប្រេង និងឧស្ម័នថ្មីមួយ ដែលមានតម្លៃសរុបប្រមាណ ១១៧,៥ប៊ីលានដុល្លារ ស្របពេលដែលប្រទេសមហាអំណាចទាំងពីរកំពុងមានភាពតានតឹងជាមួយប្រទេសលោកខាងលិច។ តាមរយៈកិច្ចព្រមព្រៀងនេះ រុស្ស៊ីនឹងរផ្គត់ផ្គង់ប្រេង និងឧស្ម័នចំនួនប្រមាណ ៤៨ប៊ីលានម៉ែត្រគីបក្នុងមួយឆ្នាំ តាមរយៈបំពង់ ដែលស្ថិតនៅភាគខាងកើតរុស្ស៊ី។ អ្នកវិភាគយល់ឃើញថា កិច្ចព្រមព្រៀងនេះអាចជាកិច្ចខិតខំរបស់ចិនក្នុងការស្វះស្វែងរកថាមពលសម្រាប់ផ្គត់ផ្គង់ទៅឱ្យតម្រូវការក្នុងស្រុករបស់ខ្លួន។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះក៏អាចជាប្រយោជន៍យ៉ាងសំខាន់មួយសម្រាប់រុស្ស៊ី ខណៈដែលរុស្ស៊ីកំពុងប្រឈមមុខគ្នាជាមួយប្រទេសអឺរ៉ុប និងអាមេរិកពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។ ប្រភព៖ Asia Nikkei
-
តើទណ្ឌកម្មប្រឆាំងរុស្ស៊ីអាចប៉ះពាល់សេដ្ឋកិច្ចអឺរ៉ុបដោយរបៀបណា?

ចាប់តាំងពីអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកផ្ដល់ប្រាក់កម្ចី រហូតដល់អ្នកនាំចេញទំនិញ និងរោងចក្រដែលរំពឹងយ៉ាងខ្លាំងលើការនាំចូលវត្ថុធាតុដើម ការរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មនឹងបង្កើនសម្ពាធអតិផរណាទៅលើអឺរ៉ុប នឹងបង្កការទប់ស្កាត់សកម្មភាពយ៉ាងទូលំទូលាយដល់បណ្ដាអាជីវកម្មរបស់ពួកគេ។ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតរបស់សហភាពអឺរ៉ុប។ ប្រមាណ ៤០%នៃការនាំចូលឧស្ម័នធម្មជាតិ និងជិត ១/៣នៃការនាំចូលប្រេងឆៅរបស់ប្លុកនេះគឺបានមកពីរុស្ស៊ី។ អាមេរិក និងសហភាពអឺរ៉ុបគឺកំពុងពិភាក្សាស្វែងរកប្រភពឧស្ម័នថ្មី បើរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន ខណៈស្តុកបម្រុងឧស្ម័នធម្មជាតិនៅអឺរ៉ុបស្ថិតនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។ រុស្ស៊ី ក៏ជាប្រទេសនាំចេញវត្ថុធាតុដើមនាំមុខគេសម្រាប់សហភាពអឺរ៉ុប ក្នុងនោះមានក្រុមហ៊ុនផលិតយន្តហោះ Airbus និងក្រុមហ៊ុនអាមេរិក Boeing ដែលរំពឹងខ្លាំងលើការនាំចូលលោហៈទីតាញ៉ូមពីរុស្សី។ ប្រភព៖ FT
-
ក្រុមហ៊ុនផលិតរថយន្ត Ford និង Toyota បានផ្អាកផលិតកម្មមួយចំនួនរបស់ខ្លួន ស្របពេលដែលក្រុងវ៉ាស៊ីតោន និងអូតាវ៉ា ព្រមានពីផលប៉ះពាល់សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតរថយន្ត Ford និង Toyota បានផ្អាកផលិតកម្មមួយចំនួនរបស់ខ្លួន ស្របពេលដែលក្រុងវ៉ាស៊ីតោន និងអូតាវ៉ា ព្រមានពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីការបិទច្រកព្រំដែនអាមេរិក-កាណាដារបស់អ្នកតវ៉ាដែលប្រឆាំងនឹងការរឹតត្បិត និងកាតព្វកិច្ចចាក់វ៉ាក់សាំងដើម្បីការពារកូវីដ។ ការបិទផ្លូវបានធ្វើឱ្យការដឹកជញ្ជូនរាំងស្ទះ ច្រើនជាង ២/៣នៃទំនិញ ៥១១ ប៊ីលានដុល្លារក្នុងទំនិញដែលជួញដូររាល់ថ្ងៃរវាងប្រទេសទាំងពីរ។ ទេសាភិបាលធនាគារកាណាដាលោក Tiff Macklem អំពាវនាវឱ្យមានដំណោះ ស្រាយយ៉ាងឆាប់រហ័សព្រោះ ប្រសិនបើការរាំងស្ទះអូសបន្លាយ នៅច្រកចូលសំខាន់ៗក្នុងប្រទេសកាណាដា នោះវាអាចចាប់ផ្តើមមានឥទ្ធិពលលើ សកម្មភាពសេដ្ឋកិច្ច។ ប្រភព៖ Reuters
-
សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ (Video Inside)

-
កម្ពុជា ជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

-
ប្រជាពលរដ្ឋខ្មែរទទួលស្វាគមន៍រាក់ទាក់ និងកក់ក្តៅបំផុតនៅពេលដែលសម្តេចតេជោអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល

-
កម្ពុជា ជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥-១៧ កុម្ភៈ ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ
