Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូល រួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងតែកើនឡើង

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូល រួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងតែកើនឡើង

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា ណាចកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ បន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ដែលអត្រាឆ្លង កំពុងកើនឡើង ។

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅព្រឹកស្អែកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២២។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកជំទាវ បណ្ឌិត ហាក់ ចាហាន់មូន (Dr. Hak Ja Han Moon ) សហស្ថាបនិកនៃ សហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។

  • លទ្ធផលនៃជំនួបវាង ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម

    លទ្ធផលនៃជំនួបវាង ឯកឧត្តម ប្រាក់ សុខុន  និង ឯកឧត្តម រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម

    នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម។ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ បានអបអរសាទរការចាប់ផ្តើមតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានអះអាងអំពីការគាំទ្រយ៉ាងពេញ ទំហឹងរបស់ព្រុយណេ សម្រាប់ជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធាន អាស៊ាននេះ។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស្និទ្ធស្នាលអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗ របស់អាស៊ាន។

  • ៩ កុម្ភៈ ២០២១

    ៩ កុម្ភៈ ២០២១

    ១. កម្ពុជាមានសុទិដ្ឋិនិយម អាចលក់ឥណទានកាបូនបន្ថែមក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ដោយបច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា – AMS Economy ២. ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០% – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ រោងចក្រ ថ្មី បើក ដំណើរការ នៅ កម្ពុជាមាន ចំនួន សរុប ១៦៣ ខណៈ រោងចក្រ ដែល បញ្ឈប់ សកម្មភាព មាន ចំនួន ១៤៨ – ភ្នំពេញបុស្តិ៍ ៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) មួយចំនួនឱ្យមកចូលរួមក្នុងតុចរចាស្វែងរកសន្តិភាព – Irrawaddy ៥. នាវាចម្បាំងរុស្ស៊ី ៦គ្រឿង ចល័តពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ខណៈស្ថានការណ៍ក្នុងតំបន់កំពុងតានតឹង – Reuters

  • រដ្ឋមន្ត្រីថៃចំនួន ៧រូបដែលមកពីគណបក្សភូមិចៃថៃ ដែលធំជាងគេលំដាប់ទី២ នៅក្នុងសម្ព័ន្ធគណបក្សកាន់អំណាចចំនួន ១៨ របស់ថៃ បានធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី

    រដ្ឋមន្ត្រីថៃចំនួន ៧រូបដែលមកពីគណបក្សភូមិចៃថៃ ដែលធំជាងគេលំដាប់ទី២ នៅក្នុងសម្ព័ន្ធគណបក្សកាន់អំណាចចំនួន ១៨ របស់ថៃ បានធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី

    រដ្ឋមន្ត្រីថៃចំនួន ៧រូបដែលមកពីគណបក្សភូមិចៃថៃ ដែលធំជាងគេលំដាប់ទី២ នៅក្នុងសម្ព័ន្ធគណបក្សកាន់អំណាចចំនួន ១៨ របស់ថៃ បានធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha កាលពីថ្ងៃទី៨ កុម្ភៈ កន្លងទៅ។ ការធ្វើពហិការនេះជាការជំទាស់នឹងផែនការរបស់រដ្ឋាភិបាលក្នុងការបន្តកុងត្រា ៣០ឆ្នាំទៀតឱ្យក្រុមហ៊ុនសេវារថភ្លើង BTS Group ក្នុងការប្រតិបត្តិការរថភ្លើងអាកាសក្នុងរាជធានីបាងកក ដោយសម្អាងថា ក្រុមហ៊ុន BTS នឹងដំឡើងតម្លៃសំបុត្រ។ ផ្ទុយទៅវិញ ការបន្តកុងត្រានេះទទួលបានការគាំទ្រពីសំណាក់គណបក្សប្រាឡាងប្រាឆារ៉ាត់ ដែលជាគណបក្សរបស់លោក Prayut។ បច្ចុប្បន្ន រដ្ឋាភិបាលថៃបានបញ្ជូនសំណើបន្តកុងត្រានេះទៅកាន់ក្រសួងមហាផ្ទៃវិញ និងបង្គាប់ឱ្យពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ ដែលជំទាស់លើបញ្ហានេះ។ ប្រភព៖ CNA

  • ដោយមានសមាជិកសភារាប់សិបនាក់មកពីគណបក្សរបស់លោកផ្ទាល់ធ្វើការទាមទារឱ្យលោកលាលែងពីតំណែង នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnson បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស

    ដោយមានសមាជិកសភារាប់សិបនាក់មកពីគណបក្សរបស់លោកផ្ទាល់ធ្វើការទាមទារឱ្យលោកលាលែងពីតំណែង នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnson បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស

    ដោយមានសមាជិកសភារាប់សិបនាក់មកពីគណបក្សរបស់លោកផ្ទាល់ធ្វើការទាមទារឱ្យលោកលាលែងពីតំណែង នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnson បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស រួមទាំងតែងតាំងមន្ត្រីវិន័យគណបក្សថ្មី ដើម្បីទប់ទល់នឹងការបះបោរផ្ទៃក្នុង ជុំវិញរឿងអាស្រូវការធ្វើពិធីជប់លៀងក្នុងកំឡុងពេលបិទខ្ទប់ប្រទេស។ បើទោះបីជាលោក Johnson បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បែបណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ថា វិធានការរបស់លោកគឺយឺតពេលពេកហើយ ក្នុងការជួយសង្គ្រោះលោក ព្រោះប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតការចោទប្រកាន់ដែលថាលោកបានរំលោភច្បាប់បិទខ្ទប់ប្រទេសដែលខ្លួនលោកបានដាក់ចេញ។ លោក Johnson កំពុងប្រឈមមុខនឹងការធ្លាក់ការគាំទ្រក្នុងការស្ទង់មតិសាធារណ ខណៈបេក្ខជនមួយចំនួនដូចជាអធិការបតីក្រសួងរតនាគារអង់គ្លេសលោក Rishi Sunak កំពុងត្រៀមខ្លួនប្រជែងយកតំណែងប្រមុខរដ្ឋាភិបាល។ នៅពេលដែលនាយករដ្ឋមន្ដ្រីណាម្នាក់ប្រឈមមុខនឹងការទម្លាក់ពីតំណែង វិន័យក្នុងចំណោមសមាជិកសភាតែងតែមានការបែកបាក់ មន្ត្រីរាជការបាត់បង់ការគោរពចំពោះរដ្ឋាភិបាល ហើយបេក្ខជនឈានមុខគេធ្វើការបដិសេធមិនទទួលមុខងារក្នុងរដ្ឋាភិបាល។ បន្ថែមពីលើនេះ បណ្ដាញសារព័ត៌មានចាប់ផ្ដើមបង្ហាញអរិភាពចំពោះរដ្ឋាភិបាល ខណៈដែលការប្រកាសគោលនយោបាយថ្មីគឺត្រូវបានគ្របពីលើដោយការពិភាក្សាអំពីមេដឹកនាំថ្មីទៅវិញ។ ប្រភព៖ New York Times

  • មន្រ្តីជាន់ខ្ពស់នគរបាលជាតិ៖ កម្ពុជាបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយភាគីបារាំង

    មន្រ្តីជាន់ខ្ពស់នគរបាលជាតិ៖ កម្ពុជាបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយភាគីបារាំង

    ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឪ្យលោកស្រី Nathalie Carlier អនុព័ន្ធសន្តិសុខផ្ទៃក្នុងអមស្ថានទូតបារំាងប្រចំាប្រទេសវៀតណាម

  • កម្លាំងស្នូល ៥ ភាគីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

    រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះខេត្ដក្រចេះ ដោយមានការចូលរួមពីកម្លាំងមហាសាមគ្គីជាតិចំនួន ៥ ក្រុមធំៗ ដូចជា៖១. ភាគីនៃសមមិត្ដ ហេង សំរិន និងសមមិត្ដ ជា ស៊ីម២. ភាគីនៃសមមិត្ដ សាយ ភូថត និងសមមិត្ដ ទៀ បាញ់៣. ភាគីនៃសមមិត្ដ ហ៊ុន សែន និងលោក ហែម សាមិន៤. ភាគីនៃសមមិត្ដ ប៊ុន មី និងលោក ប៊ូ ថង៥. ភាគីនៃកម្លាំងប្រមូលផ្ដុំមកពីភាគខាងជើងនៃប្រទេសវៀតណាម៕ #រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #សន្ដិភាព #សង្រ្គាម #គណបក្សប្រជាជនកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road គ្រោងរៀបចំដំណើរកំសាន្ត នៃក្តីស្រលាញ់ឡើងភ្នំឱរ៉ាល់ដោយថ្មើជើង ដើម្បីជួយរំលេចផ្សព្វផ្សាយពីវិស័យទេសចរណ៍

    សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road គ្រោងរៀបចំដំណើរកំសាន្ត នៃក្តីស្រលាញ់ឡើងភ្នំឱរ៉ាល់ដោយថ្មើជើង ដើម្បីជួយរំលេចផ្សព្វផ្សាយពីវិស័យទេសចរណ៍

    លោក ព្រុំ រស្មី សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road បានបញ្ជាក់ថា នឹងគ្រោងរៀបចំណើរកំសាន្តមួយដែលមានរយៈពេល២យប់៣ថ្ងៃ ដោយមានការចូលរួមពីសមាជិកមហាគ្រួសាររថយន្ត Off Road ដើរថ្មើជើងឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដែលប្រសិទ្ធិនាមថា ដំណើរកំសាន្តនៃក្តីស្រលាញ់ ពីថ្ងៃទី១១ដល់១៣

  • អនុប្រធានអចិន្រ្តៃយ៍ CAMSOC បានចាត់ទុកសន្និបាត និងសិក្ខាសាលា ពិតជាមានសារៈសំខាន់ផ្តល់នូវប្រសិទ្ធិភាពការងារបន្ថែមដល់ CAMSOC

    អនុប្រធានអចិន្រ្តៃយ៍ CAMSOC បានចាត់ទុកសន្និបាត និងសិក្ខាសាលា ពិតជាមានសារៈសំខាន់ផ្តល់នូវប្រសិទ្ធិភាពការងារបន្ថែមដល់ CAMSOC

    ក្នុងសន្និបាតបូកសរុបលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ បានថ្លែងថា សន្និបាត និងសក្ខាសាលានេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់នូវប្រសិទ្ធភាពការងារបន្ថែមដល់ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣