-
Manchester United បានធ្លាក់ចេញពីក្រុមកំពូលទាំងបួនរបស់ Premier League

-
អរគុណរាជរដ្ឋាភិបាលបានធ្វើឱ្យហេដ្ឋារចនាផ្លូវថ្នល់ក្នុងក្រុងទេសចរណ៍មួយនេះក្លាយជាទីក្រុងមានទិដ្ឋភាពល្អប្រសើរ និងទាក់ទាញ

-
យើងរួមគ្នា « បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព » នៅកម្ពុជា

ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ឯកឧត្តម សំ សារ៉ាត សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីយើងរួមគ្នា «បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព» នៅកម្ពុជា។
-
អនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា កោតសរសើរកងទ័ពមួកខៀវកម្ពុជា ដែលបំពេញភារកិច្ចបានយ៉ាងល្អ

ភ្នំពេញ៖ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការ បញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មកម្មទាំងនោះភាគច្រើននៅតំបន់ប្រើប្រាស់ភាសាបារាំង ហើយកងទ័ពមួកខៀវកម្ពុជាអាចប្រើប្រាស់ភាសា បារាំង បានល្អថែមទៀត ។
-
ផ្លូវកង់នៅសៀមរាបមានទួលខ្ពស់ៗពិបាកជិះ និងឧបសគ្គរារាំងដោយការចតរថយន្ត ប្រជាជនស្នើសុំការត្រួតពិនិត្យ និងការកែលម្អ

-
សម្ដេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន ប្រមាណ ១៧០នាក់ផងដែរ។
-
ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដាខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ

-
វត្តពោធិហាន់ជ័យលើ នៅស្រុកឆ្លូង ខេត្តក្រចេះ 🇰🇭

-
របាយការណ៍នៅថ្ងៃទី៨ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ២២៣ករណី ជាសះស្បើយ ៥៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២២ ២០៦នាក់ អ្នកជាសះស្បើយ ១១៨ ៣៤៤នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៩ កុម្ភៈ ២០២២
-
សន្តិភាពត្រូវជារបស់យើងទាំងអស់គ្នា
