-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ក្នុងការបំពេញកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋតាមពេលវេលាកំណត់

-
យើងត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីច្រើនមកតិច ហើយឈានទៅរកការមិនប្រើប្រាស់ទាល់តែសោះ!

-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូលដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូលដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ពីថ្ងៃទី១០-១៣ កុម្ភៈ ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។ សម្ដេចតេជោនឹងជួបជាមួយលោកប្រធានាធិបតីកូរ៉េ Moon Jae-in ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចតេជោក៏នឹងជួបជាមួយលោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀត។
-
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យរៀបចំកៅអីអង្គុយមិនឱ្យលើសពី ៧នាក់ក្នុងមួយតុនៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ដូចជាពិធីមង្គលការ បុណ្យទាន និងទីតាំងកម្សាន្តផ្សេងៗ

-
សូមគាំទ្រចំណាត់ការនេះ និងសូមបន្តធ្វើអោយដូចភ្លៀងរលឹម!

-
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងធ្វើឡើងនៅកម្ពុជា ពីថ្ងៃទី១៥-១៧ កុម្ភៈ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

-
សមាជិក សមាជិកា សមាគមថ្នាលយុវជនកម្ពុជា(សយក) សាខាខេត្តបន្ទាយមានជ័យ ត្រូវចូលរួមការពារសន្តិភាព និងរាជរដ្ឋាភិបាល ក្រៅពីការងារសប្បុរសធម៌

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនដំណឹងពីការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ស្ដីពីការផ្ដល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២

-
របាយការណ៍នៅថ្ងៃទី៩ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ២៦២ករណី ជាសះស្បើយ ៧៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២២ ៤៦៨នាក់ អ្នកជាសះស្បើយ ១១៨ ៤២០នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១០ កុម្ភៈ ២០២២