-
“តម្លៃស្ត្រីអាស្រ័យចរិយា វប្បធម៌អស្ចារ្យអាស្រ័យអ្នកថែមានចំណេះជំនាញពិត”

វីដេអូដែលបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមកំពុងល្បី និងមានការរិះគន់នាពេលថ្មីៗនេះឃើញថា អ្នកសម្តែងខាងស្រីបានលើកជើងឡើងអង្គុយនៅពីលើអ្នកកំដរកូនកំលោះដែលសុទ្ធតែមានវ័យនៅក្មេងខ្ចីហើយបាននិយាយបង្ខំឱ្យក្មេងៗទាំងនោះយកដៃស្ទាបច្របាច់ជើងរបស់ខ្លួន ព្រមជាមួយនឹងកាយវិការមិនសមរម្យមួយចំនួនទៀត ដែលធ្វើឱ្យក្មេងៗកំដរទាំងនោះហាក់មានអារម្មណ៍អៀនៗ និងភ័យខ្លះផងដែរ។ ឯអ្នកកាត់សក់ប្រុសវិញថែមទាំងបានជំរុញឱ្យអ្នកកំដរកូនកំលោះទាំងនោះធ្វើទៅតាមអ្វីដែលនារីសម្តែងនោះចង់បានទៅវិញ ជាមួយនឹងសម្លេងសើចក្អាកក្អាយយ៉ាងកងរំពងពីភ្ញៀវ និងទស្សនិកជនដែលកំពុងតែទស្សនាការសម្តែងនោះ។
-
មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្រោយការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខនូវែលហ៊្សេឡង់ និងក្រុមបាតុករ ក្នុងការបង្ក្រាបបាតុកម្មប្រឆាំងវិធានការរឹតត្បឹតជំងឺកូវីដ១៩

-
“ជាប្រជាជនខ្មែរ ត្រូវអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីលើកតម្កើងឧត្តមប្រយោជន៍ជាតិ”

“ប្អូនៗត្រូវជឿជាក់លេីខ្លួនឯង មានភាពចាស់ទុំ ចេះថែទាំសុខភាពខ្លួន មេីលថែទាំគ្នាទៅវិញទៅមក បង្កេីនសេដ្ឋកិច្ចគ្រួសារ និងរៀនសូត្រអំពីគោលនយោបាយសាធារណៈ ដែលអាចឈានទៅដោះស្រាយបញ្ហាសង្គមជាតិកម្ពុជា” ទាំងនេះជាអនុសាសន៍របស់រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ជូននិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលីចំនួន ១៥នាក់ កាលពីថ្ងៃទី១០ កុម្ភៈ ២០២២។ ប្រភព៖ MoE
-
សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លាន ១៦ម៉ឺនដុល្លារ រៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ

-
នៅចំពោះមុខមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធប្រមាណ ១៥៧ប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា

នៅចំពោះមុខមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធប្រមាណ ១៥៧ប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា “យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។” បើតាមសម្តេច សង្គ្រាមនៅកម្ពុជាមិនអាចបញ្ចប់បានឡើយ បើទោះបីមានកិច្ចអន្តរាគមន៍របស់អន្តរជាតិ ជាពិសេសកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិដែលបានចាយលុយរហូតដល់ទៅជាង ២ពាន់លានដុល្លារ។ “ភ្លើងសង្គ្រាមកម្ពុជាបានបិទបញ្ចប់ក្រោមកិច្ចចរចាក្រោមដំណោះស្រាយរវាងខ្មែរ និងខ្មែរ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ សន្តិភាពពេញលេញ ដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ គឺជាសន្តិភាព និងជាការឯកភាពជាតិកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយនេះ”។
-
តើអាមេរិក និងចិនបានផ្តល់អ្វីខ្លះទៅអ៊ុយក្រែន?

-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ កូរ៉េទាំងពីរនិង ភាគី ពាក់ព័ន្ធ នានាសម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ

ភ្នំពេញៈ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅ ឧបទ្វីបកូរ៉េ» នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នាទី ក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ប្រទេសកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេច ឱ្យបានឆាប់រហ័សនូវសន្ធិសញ្ញាសន្តិភាពប្រយោជន៍ ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ។
-
ឯកឧត្ដមទេសរដ្ឋមន្រ្តីគន់ គីម ប្រគល់ផ្ទះថ្មី ១៤១ខ្នងអំណោយសម្តេចតេជោ និងបើកការដ្ឋានសាងសង់ផ្លូវ ប្រវែង ១២គីឡូម៉ែត្រជូនអតីតយុទ្ធជន

កំពង់ធំ ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម បានអញ្ជើញ ក្នុងពិធីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ១៤១ខ្នងផ្ទះ តាមរយៈលោក ឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត និងបានបើកការដ្ឋានសាងសង់ផ្លូវប្រវែង ១២គីឡូម៉ែត្រ ព្រមទាំងរៀបចំប្រព័ន្ធប្រឡាយរំដោះទឹក ជូនអតីតយុទ្ធជនដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ជាប្រជាជនខ្មែរ ត្រូវអភិវឌ្ឍន៍សមត្ថភាពខ្លួន ដើម្បីលើកតម្កើងឧត្តមប្រយោជន៍ជាតិ

-
រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
