-
រកឃើញក្រុមបាតុករអតីតបុគ្គលិក Naga ចំនួន ៨នាក់ថែមទៀត វិជ្ជមានកូវីដ១៩ 🇰🇭

-
ថ្ងៃនេះ កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែង ៩៣.៥គីឡូម៉ែត្រ

ថ្ងៃនេះ កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែង ៩៣.៥គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ជាង ៣៣លានដុល្លារ។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។
-
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤

សម្តេចតេជោ ថា៖ “ខ្ញុំមានគោលដៅមួយបង្កើតឱ្យប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់៤ បន្ទាប់ពីប៉ូល៣ បានចេញជារូបរៀង។ ប៉ូលសេដ្ឋកិច្ចទី១ គឺរាជធានីភ្នំពេញ ប៉ូលទី២ គឺខេត្តព្រះសីហនុ និងប៉ូលទី៣ គឺខេត្តសៀមរាប។ ខ្ញុំចង់ប្រែក្លាយ ប៉ូលនៅឦសាននេះជាប៉ូលសេដ្ឋកិច្ចទី៤ ទាក់ទិននឹងបញ្ហាកសិឧស្សាហកម្ម ធនធានរ៉ែរបស់យើង”។ ៧ កុម្ភៈ ២០២២
-
សម្តេចតេជោជាអ្នកស្នើសុំឱ្យដោះលែងសាស្ត្រាចារ្យសេដ្ឋកិច្ចជនជាតិអូស្ត្រាលីមួយរូប ដែលត្រូវរបបយោធាមីយ៉ាន់ម៉ាឃុំជិត១ឆ្នាំ

-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៧ កុម្ភៈ ២០២២

មាតិការព័ត៌មាន N01-សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ជាង៧ខែមកនេះ កម្ពុជាផលិតមាសបាន ១,៧៥១គីឡូក្រាមពីខេត្តមណ្ឌលគិរី ខណៈតំបន់រ៉ែមាស និងរ៉ែផ្សេងៗទៀត មិនទាន់ស្រាវជ្រាវអស់នៅឡើយ៕ឃ្លីប ព័ត៌មានជាតិសម្តេចតេជោ ផ្តល់ដោយលោក ស៊ូ វណ្ណលុក(ផលិត សុខ ណេត ) N02-សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ៕ឃ្លីប ព័ត៌មានជាតិសម្តចតេជោ ផ្តល់ដោយលោក ស៊ូ វណ្ណលុក(ផលិត សុខ ណេត ) DD1- ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ហ៊ុន ណេង បានផ្តល់នូវអនុសាសន៏ ដល់សមាជិក សមាជិការបក្សប្រជាជន អោយប្រកាន់ខ្ជាប់នូវបាវចនាពីរ គឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ” និងបន្តគោរពអនុវត្តស្មារតីនៃអភិក្រម៥ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕… ឃ្លីប… ព័ត៌មានជាតិ(ទេសវរណ៍)៣៖៣២ ផ្តល់(ដោយ៖ទីស្តីការគណៈរដ្ឋមន្ត្រី)ផលិតដោយ ជា…
-
ការបំពុលព័ត៌មានអំពីការលុបចោលកិច្ចប្រជុំកំពូលអាស៊ានអាមេរិកត្រូវបានបន្សាបក្រោយការបញ្ចេញលិខិត ឆ្លើយឆ្លងគ្នារវាងសម្តេចតេជោហ៊ុនសែននិងប្រធានាធិបតីអាមេរិកលោកចូបៃដិន

-
Pierre-Emerick Aubameyang បានបង្ហាញខ្លួនជាលើកដំបូង ខណៈដែល Barcelona បានយកឈ្នះ Atletico Madrid នៅ Laliga កាលពីយប់មិញ

-
សម្តេចតេជោ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ តម្លៃជិត ៨០លានដុល្លារ ជាជំនួយរបស់ចិននឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែមីនា ២០២២

-
ប្រធានខេមរសហព័ន្ធយូដូ ប្តេជ្ញាជំរុញការអភិវឌ្ឍសម្រាប់អាណត្តិថ្មី ២០២១-២០២៥

-
របាយការណ៍នៅថ្ងៃទី៦ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ១០៨ករណី ជាសះស្បើយ ៩០នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ៨៨១នាក់ អ្នកជាសះស្បើយ ១១៨ ២១២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៧ កុម្ភៈ ២០២២