-
ខ្លឹមសារសំខាន់ៗសម្តេចតេជោថ្លែងថ្ងៃទី៧ កុម្ភៈ ២០២២

មិត្តចិននិយាយតិច ធ្វើច្រើន! ចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ កម្ពុជាបន្តស្នើចិនជួយសាងសង់តភ្ជាប់កំណាត់ផ្លូវជាតិលេខ៧ ពីអូរគ្រៀង ទៅទៅព្រំដែនឡាវ សម្តេចតេជោអរគុណដល់ក្រុមហ៊ុនដែលជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ហើយសម្តេចសង្ឃឹមថា នឹងមិនមានការបើកលើសទម្ងន់លើផ្លូវនេះទៀតទេ ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យត្រីប្រា និងមៀនប៉ៃលិនរបស់កម្ពុជា ដែលជាការបើកទីផ្សារកាន់តែធំ សម្តេចចង់ប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធកសិ-ឧស្សាហកម្ម និងធនធានរ៉ែ សម្តេចធ្លាប់ធ្វើដំណើរប្រមាណ ៦ពាន់គីឡូម៉ែត្រនៅទូទាំងប្រទេសកាលពីឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីស្ថានភាពប្រទេសពេលមានសង្គ្រាម និងពេលគ្មានសង្គ្រាម ខេត្តនៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានរួចហើយ នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ សម្តេចតេជោគ្រោងយកថ្ងៃទី២៨ កុម្ភៈ ២០២២ ជួបសិស្សនិទ្ទេស A ទូទាំងប្រទេសនៅរាជធានីភ្នំពេញ។ ការពន្យារពេលជួបសិស្សនិទ្ទេស A នេះ ដោយសាររង់ចាំ i-Pad ដែលបញ្ជាទិញដោយក្រុមហ៊ុន ជីប ម៉ុង បើគ្មានការតបណ្តាញទឹកស្អាត គ្មានសាលារៀន គ្មានមណ្ឌលសុខភាព មិនអាចកាត់បន្ថយគម្លាតភាពក្រីក្ររវាងទីក្រុង និងជនបទបានឡើយ សម្តេចនឹងធ្វើឱ្យទីជនបទរបស់កម្ពុជាទាំងអស់មានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នគ្របដណ្តប់ជាង ៩៨ភាគរយហើយ ធ្វើតែស្រែមួយមុខមិនអាចធ្វើអ្នកមានបានទេ គឺត្រូវតែធ្វើលើដំណាំផ្សេងៗទៀត សម្តេចតេជោអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩…
-
Chelsea នឹងប្រកួតជាមួយ Al Hilal នៅ Club World Cup

-
អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ស្នើអោយអាជ្ញាកណ្តាល-ចៅក្រមការ៉ាតេ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ត្រូវយកចំណេះដឹងទៅអនុវត្តអោយមានប្រសិទ្ធភាព និងតម្លាភាព

ភ្នំពេញ៖ ឯកឧត្តម សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលារាជធានីភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើអោយអាជ្ញាកណ្តាល-ចៅក្រម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១ ដែលបិទបញ្ចប់នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវយកចំណេះដឹងទាំងនេះ ទៅអនុវត្តអោយមានប្រសិទ្ធភាព និងតម្លាភាព សម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ ជាពិសេសការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នាខែមីនា ឆ្នាំ២០២២ និងត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់កម្ពុជា។
-
សម្តេចតេជោ៖ កម្ពុជាផលិតមាសបាន ១ ៧៥១គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង៣៣លានដុល្លារអាមេរិក សូមទស្សនា៖ https://www.facebook.com/109417220955491/posts/409873147576562/?d=n ៧ កុម្ភៈ ២០២២
-
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ ណែនាំ ៥ចំណុចចំពោះការរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន Naga World

-
ក្នុងកំឡុងពេលពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកពីករណី លោកសាស្ត្រាចារ្យ Sean Turnell ដូចតាមការស្នើសុំរបស់រដ្ឋមន្ត្រីការអូស្ត្រាលី

“ក្នុងកំឡុងពេលពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកពីករណី លោកសាស្ត្រាចារ្យ Sean Turnell ដូចតាមការស្នើសុំរបស់រដ្ឋមន្ត្រីការអូស្ត្រាលី ហើយ Min Aung Hlaing បានផ្តល់ការធានាថាគាត់នឹងធ្វើការពិចារណាករណីនេះឡើងវិញនៅពេលដែលដំណើរការតុលាការត្រូវបានបញ្ចប់។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សង្ឈឹមថា Min Aung Hlaing នឹងគោរពចំពោះការធានារបស់គាត់ជាមួយសម្តេចតេជោ។” ប្រភព៖ ការបរទេស
-
រកឃើញក្រុមបាតុករអតីតបុគ្គលិក Naga ចំនួន ២៩នាក់ទៀតមានវិជ្ជមានកូវីដ១៩ 🇰🇭

-
ដំណើរកំសាន្តដ៏សប្បាយរីករាយរបស់លីណា គឺដំណើរកំសាន្តដែលគ្មានសំណល់ប្លាស្ទិក ចុះអ្នកវិញ?

-
របាយការណ៍នៅថ្ងៃទី៥ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ១១១ករណី ជាសះស្បើយ ៩៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ៧៧៣នាក់ អ្នកជាសះស្បើយ ១១៨ ១២២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៦ កុម្ភៈ ២០២២