-
សម្តេចតេជោ ហ៊ុន សែន អរគុណ លោក Joe Biden ដែលផ្ញើលិខិតអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅវ៉ាស៊ិនតោន

-
រដ្ឋបាលលោក ចូ បៃឌិន រង់ចាំកម្ពុជា ក្នុងនាមប្រធានអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន

-
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅយប់ថ្ងៃទី០៥ កុម្ភៈ បានត្រឡប់មកដល់កម្ពុជាវិញហើយ

-
សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
-
ដោយសារភូមិសាស្ត្រនយោបាយ ធ្វើអោយប្រទេសមួយចំនួនជួបនឹងវិបត្តិ

-
្រសួងសុខាភិបាល ប្រកាសថា ៣២ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១១២នាក់ (ករណីនាំចូល ២៥នាក់ និងសហគមន៍ ៨៧នាក់), ជាសះស្បើយ ១០៥នាក់

-
ឯកឧត្តម ចាយ បូរិនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តតេជសុវណ្ណភូមិស្ថិតនៅស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖សមិទ្ធផលនានារួមមានផ្លូវ១ខ្សែប្រវែង៨០០ម៉ែត្រសាឡុំមួយខ្នងសាលាបុណ្យមួយខ្នងកុដិ២ខ្នងមាន៧បន្ទប់បង្គោលភ្លើងធំៗចំនួន៧ដើមដងទង់ជាតិចំនួន៣០ដើមអណ្តូងទឹក១បន្ទប់អនាម័យ៨បន្ទប់និងសាលារៀនមួយខ្នងមាន៣បន្ទប់នៅក្នុងវត្តតេជសុវណ្ណភូមិស្ថិតនៅក្នុងភូមិនិគមលើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំត្រូវបានដាក់សម្ភោធអោយព្រះសង្ឃពុទ្ធបរិស័ទនិងប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំឯកឧត្តម បណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ នៅថ្ងៃសៅរ៏ ៤កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៥ខែ កុម្ភៈឆ្នាំ២០២២ ។បន្ទាប់ពីមត្តិស្វាគមន៍របស់លោកសេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុក រួចមក។ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភានិង សម្តេច លោកជំទាវឯកឧត្តមដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់រួម និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃគ្រប់អង្គនិងជូនពុទ្ធបរិស័ទព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តតេជសុវណ្ណភូមិទាំអស់ ដែលជានិច្ចកាល សម្តេចតេជោ ហ៊ុនសែននិងឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។និងបាន អរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរព្រះគុណព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ចៅអធិការវត្តតេជសុវណ្ណភូមិព្រមទាំងសប្បុរសជនជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានរួមគ្នាកសាងវត្តតេជសុវណ្ណភូមិដែលជាទីអារាមសម្រាប់ប្រជាពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនាគោរពប្រណិប័ត្រ បន្តទៅជំនាន់ក្រោយទៀត…
-
កោះរ៉ុង ឧទ្យានជាតិសមុទ្រដំបូងគេនៅកម្ពុជា 🇰🇭🌊🐠🦈🐳

-
សំណង់បេតិកភណ្ឌ និងសំណង់បុរាណនៅខេត្តក្រចេះ

-
របាយការណ៍នៅថ្ងៃទី៤ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៤. កូវីដ ១១២ករណី ជាសះស្បើយ ១០៥នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ៦៦២នាក់ អ្នកជាសះស្បើយ ១១៨ ០២៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៥ កុម្ភៈ ២០២២