-
ផ្សាយផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប

-
អប្សរាព្រឹកនេះ ៣១ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 ស្ពានអាកាសថ្មីមួយ នៅចំណុចស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ នឹងបើកការដ្ឋានសាងសង់នៅព្រឹកនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ដើម្បីសំរួលចរាចរណ៏ លើផ្លូវជាតិលេខ៥ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក) **នៅព្រឹកនេះ ទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយបន្តផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងការបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវជាតិលេខ៥ នៅឬស្សីកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង០៧:២០នាទី ។ សូមប្រិយមិត្ត ទូរទស្សនិកជន រង់ចាំ ទស្សនាដោយមេត្រី សូមអរគុណ ! C4 ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានប្រកាសថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ ក្នុងរយៈពេល២៦ថ្ងៃជាប់គ្នា ពោលគឺចាប់ពីតាំងពីថ្ងៃទី៥ ខែមករា មក…
-
ចម្ការតាង៉ែនជើងភ្នំគូលែន៖ ក្តីសង្ឃឹមថ្មីនៃការងើបឡើងវិញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី!

ចម្ការតាង៉ែនមួយនេះបានស្ម័គ្រចិត្តសហការជាមួយរដ្ឋបាលស្រុក អនុញ្ញាតឱ្យភ្ញៀវទេសចរ អាចដើរលេងកម្សាន្តនៅក្នុងចម្ការ កាច់យកពីដើមផ្ទាល់ដោយខ្លួនឯង និងអាចបេះហូបមួយចម្អែតបានដោយឥតគិតថ្លៃបន្ថែម។ តម្លៃពិសេសត្រឹមតែ ៥ ០០០រៀល ក្នុងមួយគីឡូ ហើយដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០%។ ទីតាំងនៅជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប https://goo.gl/maps/McH6wBf84a3TSDte6 📍 📷 ឃឹម ហ្វីណង់
-
ផ្ទះខ្មែរ Humble Hanuman ឬហនុមានរមទម្យ ស្ថិតនៅក្បែរវត្តដំណាក់ក្នុងក្រុងសៀមរាប

-
របាយការណ៍នៅថ្ងៃទី២៩ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៥៧ករណី ជាសះស្បើយ ៦៥នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ២៩៩នាក់ អ្នកជាសះស្បើយ ១១៧ ៤២៨នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៣០ មករា ២០២២
-
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង AstraZeneca ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ

កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្ត្រ ជាមួយនឹងអត្រាចាក់វ៉ាក់សាំងប្រមាណ ៩០% នៃប្រជាជនសរុប កម្ពុជាអាចគ្រប់គ្រងការឆ្លង កាត់បន្ថយការសម្រាកព្យាបាល និងអត្រាមរណភាពឱ្យនៅកម្រិតទាប សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងបន្តកើនជាង ៥% នៅឆ្នាំ២០២២ ជំនួយវ៉ាក់សាំងនាពេលនេះ នឹងរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ប៉ូឡូញ អាស៊ាន-ប៉ូឡូញ កម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប កម្ពុជាសូមលើកទឹកចិត្តឱ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងជំរុញធុរជន-វិនិយោគិនមកវិនិយោគនៅកម្ពុជា និងក្នុងតំបន់អាស៊ាន៕ ៣០ មករា ២០២២
-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង (AstraZeneca) ចំនួន៣០០ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប៉ូឡូញ ជូនដល់កម្ពុជា

-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ថ្លែងថា យានយន្ត ៦២១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២

-
ផ្សាយផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង (AstraZeneca) ចំនួន៣០០ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប៉ូឡូញ ជូនដល់កម្ពុជា

-
គម្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត ប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ
