-
សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ

-
ព្រះមហាក្សត្រប្រទានពរសម្តេចតេជោដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាព ស៊ិន ហាក់ ២០២២

-
សត្វព្រៃនៅឧទ្យានជាតិវីរៈជ័យ 🇰🇭

-
អបអរសាទរលោកបេន (Ben Davis) និងក្រុមគ្រួសារដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ

-
សម្តេចតេជោ៖ កត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្ត

ទី១. សន្តិភាព! បើគ្មានសន្តិភាពប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តនោះឡើយ។ ២. ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលបានតភ្ជាប់ជាបន្តបន្ទាប់។ បើគ្មានការតភ្ជាប់ផ្លូវ និងស្ពានទេ មិនអាចឱ្យពលរដ្ឋធ្វើកម្សាន្តពីតំបន់មួយទៅតំបន់មួយទៀតបានឡើយ។ ៣. ធម្យោបាយដឹកជញ្ជូនកើនឡើង។ ការដឹកជញ្ជូនទាំងផ្ទាល់ខ្លួន និងឯកជន បានកើនឡើងច្រើន។ ៤. មានលុយ! បើគ្មានលុយ មិនអាចធ្វើដំណើរកម្សាន្តបានទេ។
-
របាយការណ៍នៅថ្ងៃទី៣០ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ២០ករណី ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាល ២៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៥៦ករណី ជាសះស្បើយ ១០៧នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ៣៥៥នាក់ អ្នកជាសះស្បើយ ១១៧ ៥៣៥នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៣១ មករា ២០២២
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងពីអ្វីខ្លះនៅថ្ងៃទី៣១ មករា ២០២២?

នយោបាយអភិវឌ្ឍន៍អាទិភាពទាំង៤ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលបានដាក់ចេញតាំងពីក្រោយថ្ងៃរំដោះនោះ គឺអាចត្រឹមត្រូវរហូតដល់ទៅ ២០-៣០ឆ្នាំខាងមុខទៀត សម្តេចមិនយល់ចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វាសុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ សង្គមមួយមិនអាចធ្វើឱ្យជីវភាពមានកម្រិតស្មើគ្នានោះទេ តែត្រូវប្រឹងប្រែងធ្វើឱ្យស្ថានភាពក្រីក្រថយចុះកាន់តែទាប ការតវ៉ារបស់ប្រជាពលរដ្ឋ មិនមែនជាកត្តាកំណត់ពីសន្តិភាពនៃប្រទេសនោះឡើយ។ បើគ្រាន់តែមានប្រជាពលរដ្ឋតវ៉ា និយាយថាកម្ពុជាគ្មានសន្តិភាពនោះ ចុះនៅអាមេរិក តវ៉ានិងបាញ់គ្នាសឹងរាល់ថ្ងៃវិញ? សម្តេចគ្មានលទ្ធភាពធ្វើឱ្យមានសន្តិភាពផ្លូវចិត្តសម្រាប់មនុស្សគ្រប់គ្នាទេ តែធានាសន្តិភាពពីគ្មានចម្បាំងរាំងជល់ អ្នកស្រែកថាក្រទៅៗ ពីមុនជិះកង់សោះ តែឥឡូវជិះរថយន្តទៅហើយ។ អ្នកថ្ងូររឿងប្រេងឡើងថ្លៃ នៅតែថ្ងូរ តែនៅតែធ្វើដំណើរកម្សាន្ត។ ការឡើងថ្លៃប្រេងនេះជាកត្តាសកលលោក គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃជ័យជម្នះ ៧មករា នោះឡើយ!បើទោះបីត្រូវធ្វើសង្គ្រាមការពារថ្ងៃ ៧ មករា ក៏ត្រូវធ្វើដែរ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ និងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៥៤នាក់។ មេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង បានឆ្លងចូលដល់បណ្តាខណ្ឌនានា ដែលត្រូវទាមទារយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លង រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងបន្ថែម ៥លានដូស ហើយសម្តេចបញ្ជាទិញ ៣លានដូស នៅថ្ងៃម្សិលមិញ សម្តេចបានជួបពិភាក្សាការងារជាមួយអនាគតរដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីរបស់កម្ពុជា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា…
-
សម្តេចតេជោ៖ គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជាបំភ្លេចថ្ងៃ៧ មករា ទេ!ទោះបីត្រូវធ្វើសង្រ្គាមដើម្បីការពារស្មារតី ៧ មករា ក៏ត្រូវធ្វើដែរ!

-
ឯកឧត្តម កែវ រ៉េមី៖ កីឡាករ កីឡាការិនីតេក្វាន់ដូ ITF ត្រូវប្តេជ្ញាចិត្តឲ្យខ្ពស់បំផុត ដើម្បីប្រជែងមេដាយមាស ១៥គ្រឿង ក្នុងស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ាន និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មានប្រសាសន៍ថា កីឡាករ កីឡាការិនី ត្រូវមាននការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ដោយដាក់សន្ទស្សន៍មេដាយមាសឲ្យបាន ១៥គ្រឿង នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
-
ថ្ងៃ៧មករាគឺជាថ្ងៃសច្ច:ធម៌ប្រវត្តិសាស្រ្តដែលអាចបំភ្លៃបាន និងមិនមានអ្វីនៅលើលោកប្រៀបផ្ទឹមបានឡើយ