Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ កុម្ភៈ ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ 🇰🇷

    សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ កុម្ភៈ ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ 🇰🇷

    សម្តេចតេជោត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការដឹកនាំរបស់សម្ដេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ គណៈកម្មាធិការសូមទទួលស្គាល់លើកិច្ចខិតខំ ប្រឹងប្រែងរបស់សម្តេចតេជោក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិក។

  • មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក

    មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក

    មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការបើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញ។ លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមមានជំនឿថា ក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដើរតួនាទីក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេស និងប្រជាជនកម្ពុជានឹងបន្តទទួលបាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកបដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ ខាងមុខ ពិសេសភាពម្ចាស់ការក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។

  • កម្ពុជាកំពុងសិក្សាគម្រោងតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម

    កម្ពុជាកំពុងសិក្សាគម្រោងតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម

    🚢🇰🇭 ផ្លូវទឹកថ្មីនឹងកាត់បន្ថយប្រវែងធ្វើដំណើរប្រហែល ៨០គីឡូម៉ែត្រ ហើយកាត់បន្ថយពេលវេលាក្នុងការបំពេញនីតិវិធីនានាដែលជាឧបសគ្គមួយសម្រាប់ការដឹកជញ្ជូន។ ការតភ្ជាប់ថ្មីនេះគឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មីភ្ជាប់ទៅសមុទ្រចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ។ នេះបើតាមរដ្ឋមន្រ្តីសាធារណការ ស៊ុន ចាន់ថុល ថ្លែងថ្ងៃទី២៨ មករា ២០២២។

  • លោកជំទាវ ម៉ែន សំអន៖ អំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន គឺជាកត្តាសម្រេចជោគជ័យការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

    លោកជំទាវ ម៉ែន សំអន៖ អំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន គឺជាកត្តាសម្រេចជោគជ័យការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតគណបក្សឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួម ១២០នាក់ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២ ។

  • បិទខ្ទប់គេហទំព័រចំនួន ១២៣ ទៀតដែលកំពុងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់នៅកម្ពុជា

    បិទខ្ទប់គេហទំព័រចំនួន ១២៣ ទៀតដែលកំពុងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់នៅកម្ពុជា

    ២៩ មករា ២០២២

  • របាយការណ៍នៅថ្ងៃទី២៨ មករា

    របាយការណ៍នៅថ្ងៃទី២៨ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។ ៤. កូវីដ ៥៤ករណី ជាសះស្បើយ ៦០នាក់ និងគ្មានអ្នកស្លាប់។ – អ្នកឆ្លងសរុប ១២១ ២៤៤នាក់ – អ្នកជាសះស្បើយ ១១៧ ៣៦៣នាក់ – អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២៩ មករា ២០២២

  • ប្រវត្តិនៃការហៅ “ចតុមុខ”

    ប្រវត្តិនៃការហៅ “ចតុមុខ”

    ចតុមុខ មានន័យថាមុខ៤ ។ ដោយគេចាប់យកទីតាំងចំណុចប្រសព្វបួនតំបន់ដីគោក និងបួនតំបន់នៃខ្សែទឹកទន្លេទាំងបួនមាន៖ មុខវាំង, ជ្រោយចង្វារ, អរិយក្សត្រ និងកោះនរាយ៍ ។ ចំណែកទន្លេទាំងបួនវិញមាន៖ ទន្លេមេគង្គលើ, ទន្លេមេគង្គក្រោម, ទន្លេសាប និងទន្លេបាសាក់។  គេបន្ទាត់ទី១អោយប្រសព្វជាមួយនិងតំបន់៤ខាងលើ និងគូសបន្ទាត់ទី២អោយស្របទៅនិងខ្សែទឹកនៃទន្លេទាំងបួនមុខ។ គូសបន្ទាត់ទី១អោយកែងទៅនិងបន្ទាត់ទី២ បានចំណុចប្រសព្វកណ្តាលមួយដែលហៅថា “ចតុមុខ” ។ ✍🏽 Tous Saphoeun 📷 Sovanna Kem

  • ២៨ មករា ២០២១

    ២៨ មករា ២០២១

    ១. ជប៉ុនគ្រោងវិនិយោគលើផលិតកម្មសូត្រខ្មែរ និងបង្ហាញពីគម្រោងបង្កើតក្រុមការងារមួយ ជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ – AMS Central  ២. ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅខែមិថុនាឆ្នាំនេះ – FN  ៣. ​​ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកប្រាក់ចំណូលប្រមាណ ៩៣លានដុល្លារ កើនជាង ១៧% ធៀបនឹងឆ្នាំ២០២០ – ខ្មែរថាមស៍ ៤.  កូរ៉េខាងជើង ទទួលស្គាល់ការធ្វើតេស្ដមីស៊ីលជាលើកទី៦ ខណៈលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចនៅឯរោងចក្រផលិតអាវុធ – The Diplomat  ៥.​ អាមេរិក បានអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលឱ្យរុស្ស៊ីដើរតាម ដំណោះស្រាយការទូត ជុំវិញវិបត្តិអ៊ុយក្រែន – Reuters

  • លីគអេឡិចត្រូនិកអាជីព 2022 MPL-KH Pro League រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុ

    លីគអេឡិចត្រូនិកអាជីព 2022 MPL-KH Pro League រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុ

    ព្រឹត្តិការណ៍ប្រកួតលីគកីឡាអេឡិចត្រូនិកអាជីព MPL-KH Pro League ឆ្នាំ២០២២ លើវិញ្ញាសា Mobile Legends: Bang Bang រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុហើយ បន្ទាប់ពីបើកការចុះឈ្មោះ និងប្រកួតវគ្គជម្រុះជាច្រើនដំណាក់កាលចាប់ពីថ្ងៃទី២ដល់ទី២៥ ខែមករា ឆ្នាំ២០២២។

  • ចេញលទ្ធផលក្រោយការវ៉ះកាត់របស់ ចាន់វឌ្ឍនាកាត្រូវកំណត់ឱ្យផ្អាកការប្រកួតរយៈពេល៦ខែ

    ចេញលទ្ធផលក្រោយការវ៉ះកាត់របស់        ចាន់វឌ្ឍនាកាត្រូវកំណត់ឱ្យផ្អាកការប្រកួតរយៈពេល៦ខែ

    អ្នកគាំទ្រ​វិស័យ​បាល់ទាត់​មិន​តិច​ទេ បង្ហាញ​អារម្មណ៍​តក់ស្លុត ក្រោយ​ពី​កីឡាករ ចាន់ វឌ្ឍនាកា ប្រកាស​ជា​សាធារណៈ​ថា របួស​ជើង​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃមុន គឺ​បាន​ចេញ​លទ្ធផល​ហើយ គឺ​ដាច់ខាត​ត្រូវ​តែ​តម្រូវ​ឱ្យ​លោក​វះកាត់​សម្រាក​ព្យាបាល​រហូត​ដល់​៦​ខែ ។ លោក​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​ត្រូវ​បង្ខំចិត្ត​ខកខាន​ពី​ការ​ប្រកួត​ធំ​ៗ