-
សមត្ថកិច្ចរឹបអូសមឹកជិត ៧០គីឡូក្រាមពីឈ្មួញលក់នៅតាមផ្លូវត្រឡោកបែក បន្ទាប់ពិនិត្យឃើញសារធាតុគីមីហាមឃាត់

-
ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

-
ចូលឆ្នាំចិន ផ្អាកការផ្គត់ផ្គង់ទឹកស្អាត៤ម៉ោង នៅសង្កាត់ចំនួន២ក្នុងខណ្ឌ២ដាច់ដោយឡែក ពីគ្នា

-
ជនសង្ស័យចំនួន៩នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នពីបទលួចបូមប្រេងរថយន្ត

ជនសង្ស័យចំនួន៩នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទលួចបូមប្រេងរថយន្ត និងទទួលផលចោរកម្ម ដោយជនសង្ស័យទាំង៩នាក់បានឃុបឃិតគ្នារៀបគំរោងការលួចបូមប្រេងពីគ្រឿងចក្ររបស់ក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិ
-
ផ្ទះថ្មទ្រុឌទ្រោម១៣ល្វែងដែលមានអាយុកាលជិត១០០ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវអាជ្ញាធរឲ្យវាយកម្ទេចចោលហើយ ដើម្បីសាងសង់ថ្មី

-
អភិបាលស្រុកល្វាឯម ប្តេជ្ញាដឹកនាំក្រុមបាល់ទាត់យុវជនដណ្តើមពានរង្វាន់អភិបាលខេត្ត ជូនស្រុកឲ្យបាន

-
ឯកឧត្តម បួន លឹមហេង ជំរុញឲ្យចៅក្រម-អាជ្ញាកណ្តាល ITF ត្រូវពង្រឹងសមត្ថភាពផ្នែកភាសាបរទេសបន្ថែម ដើម្បីត្រៀមចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ

ភ្នំពេញ៖ ឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិ យស សហព័ន្ធកីឡាតេក្វាន់ដូ ITF បានជំរុញឲ្យចៅក្រម-អាជ្ញាកណ្តាល ដែលបានឆ្លងកាត់វគ្គបណ្តុះ បណ្តាល ចៅក្រម អាជ្ញាកណ្តាល កម្រិត-ក កីឡាតេក្វាន់ដូ ITF ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ត្រូវពង្រឹងសមត្ថភាពផ្នែកភាសាបរទេស បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ ជាពិសេសគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
-
សេចក្ដីប្រកាសព័ត៌មាន

-
២៦ មករា ២០២១

១. ការសាងសង់ស្ពានបេតុងឫស្សីកែវ ស្របនឹងស្ពានបាឡេ សម្រេចបានជាង៦៣% ហើយ គ្រោងនឹងបញ្ចប់មុនព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ – AMS Central ២. សំណង់ទូទាំងប្រទេសនៅឆ្នាំ២០២១ មាន៤ ៣០៣គម្រោង ក្នុងនោះ៣៨៨គម្រោង ស្ថិតក្រោម សមត្ថកិច្ចក្រសួងដែនដី និង៣៩១៥គម្រោង នៅក្រោមសមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត – ថ្មីៗ ៣. ជប៉ុននឹងនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឲ្យជាបេតុងកៅស៊ូសម្រាប់សាងសង់ផ្លូវនៅកម្ពុជា – កោះសន្តិភាព ៤. ក្រសួងការបរទេសអាមេរិក អនុញ្ញាតគម្រោងលក់ប្រព័ន្ធរ៉ាដាការពារដែនអាកាស និងយន្តហោះយោធា C-130 Super Hercules ឱ្យទៅអេហ្ស៉ីប ក្នុងតម្លៃសរុបជាង ២.៥ពាន់លានដុល្លារ – Defense News ៥. លោក Joe Biden ព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ សំដៅលើលោក ពូទីន ផ្ទាល់តែម្តង ខណៈកងទ័ពរុស្ស៊ី កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅជិតព្រំដែនអ៊ុយក្រែន – BBC
-
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាមានការបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលបន្តកើតមាននៅមីយ៉ាន់ម៉ា ហើយសម្តេចតេជោបានស្នើ៤ចំណុច

១. កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែនៅជាអាទិភាព ២. ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមីយ៉ាន់ម៉ាជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានឱ្យបានឆាប់ ៣. គ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា គួរតែអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងបង្កើតកិច្ចសន្ទនាមួយ សម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី ៤. ស្នើឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីនាំយកជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំយោធាភូមា បានឯកភាពបន្តការពិភាក្សាដោយស្មោះត្រង់លើបញ្ហានានាដែលជាប្រយោជន៍ទៅវិញទៅមក៕ ២៦ មករា ២០២២