-
ចិនបានទាក់ទងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ក្នុងគោលបំណងស្នើសុំកុំឱ្យបង្កជាការវាយប្រហារទៅលើរោងចក្ររបស់ខ្លួន ដែលមាននៅក្នុងប្រទេសកំពុងមានវិបត្តិមួយនេះ

ការវាយប្រហាររបស់កងកម្លាំងទាហានស៊ីវិលដែលគាំទ្ររដ្ឋាភិបាលស្រមោល សាខាស្រុក Tigyaing ភាគខាងកើតនៃតំបន់សាហ្គាអ៊ីង (Sagaing) តាមបណ្ដោយទន្លេអ៉ីរ៉ាវ៉ាឌី កាលពីថ្ងៃទី៧ មករាកន្លងទៅ បានបណ្ដាលឱ្យប្រតិបត្តិការរោងចក្ររ៉ែនីកែល នៅតំបន់នោះផ្អាកដំណើរការ។ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាធានាទៅកាន់ភាគីចិនថា ខ្លួនមិនមានគោលនយោបាយណាមួយក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រទេសជិតខាងនោះទេ។ ខាងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ក៏ធានាថាមិនឱ្យមានរឿងនេះកើតឡើងទេ ប៉ុន្តែសង្កត់ធ្ងន់ថា ការធ្វើជំនួញរបស់បរទេសគួរកុំពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ប្រភព៖ The Diplomat
-
ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ពិចារណាអនុញ្ញាតឱ្យបញ្ជូនអ្នកការទូត និងគ្រួសារត្រលប់ទៅស្រុកកំណើតវិញជាផ្លូវការ ដោយសារភាពតឹងរ៉ឹងនៃបម្រាមកូវីដ១៩របស់ចិនបច្ចុប្បន្ន

បម្រាមទាំងនោះរួមមានការបង្ខំឱ្យចូលព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅពេលមានការឆ្លងនិងការដាក់ឱ្យនៅដាច់ដោយឡែកពីកូនៗរបស់អ្នកការទូតទាំងនោះ នៅពេលព្យាបាលជំងឺ។ មន្ដ្រីការទូតអាមេរិកមួយចំនួន បានសម្ដែងការមិនពេញចិត្តដែលរដ្ឋាភិបាលអាមេរិកមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារពួកគេពីវិធានការតឹងរ៉ឹងរបស់ចិន។ ក្រសួងការបរទេសចិនមិនទាន់មានការឆ្លើយតបទេ។ ប្រភព៖ Strait Times
-
ក្រុមហ៊ុនសុខាគ្រុបប្រកាសលក់ដី និងអូតែលសុខានៅតំបន់ជ្រោយចង្វារតម្លៃ ៩០០លានដុល្លារ

-
សម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៤ចំណុច ទៅលោក មីង អោង ឡាំង ដើម្បីជាគន្លឹះដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

-
អគ្គីភ័យបានឆាបឆេះផ្ទះ៣ខ្នងឈើលើ ថ្មក្រោម បណ្តាលខូចខាតទ្រព្យសម្បត្តិមានមាសជាង១០តម្លឹងនិងប្រាក់ដុល្លាជាង១០ម៉ឺនដុល្លារ

-
លោកជំទាវ ហោ ម៉ាលីន គូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នៅតែចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាពមួយនៅគ្រប់កាលទេសៈសម្រាប់កម្ពុជា និងជាកិច្ចការ ចាំបាច់មិនអាចខ្វះបាន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នំា២០២២ មានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៧ ខែមករា ឆ្នំា២០២២ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដៃគូរពាក់ព័នជាតិ អន្តរជាតិ ចូលរួមផងដែរ។ ឯកឧត្តម តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា បច្ចុប្បន្នអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មសម្រាប់ជួយទ្រទ្រង់ជីវភាពប្រជាកសិករ សេដ្ឋកិច្ចជាតិ តំបន់ និងសកលលោក។ សត្វពាហនៈ ដែលធ្លាប់ដើរតួនាទីជាមធ្យោបាយ ដ៏សំខាន់ប្រើប្រាស់ជាកម្លាំងអូសទាញ ភ្ជួររាស់ បាននឹងកំពុងវិវត្តទៅជាផលិតកម្មសម្រាប់សេដ្ឋកិច្ច។ បច្ចុប្បន្ន កសិករចិញ្ចឹមសត្វសម្រាប់ជាម្ហូបអាហារ និងពាណិជ្ជកម្មនាំចេញ។ ដូច្នេះអនុវិស័យនេះកំពុងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដែលផ្តល់ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជាទូទាំង ប្រទេស។…
-
“ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ”

-
អំបូរចេកខ្មែរមានយ៉ាងតិច ២៤ប្រភេទ

– ចេកណាំវា – ចេកស – ចេកពងមាន់ – ចេកអំបូងវល្លិ – ចេកអំបូងភ្លុក – ចេកអំបូងស្នែង – ចេកអំបូងទេស -ចេកស្នែងពពែ -ចេកនួនក្រចកអណ្តើក -ចេកជ្វា ( ចេកជ្វាតាណី ) – ចេកផេះ (មហាត្រកាល ) – ចេកមាស (មាសស្ងួន) – ចេកល័ក្ត – ចេកស្នាប់មុខ – ចេកអត់ត្រយូង – ចេកមហាថ្លៃ – ចេកក្រចកដៃ – ចេកនាងនួន (ចេកនួន) – ចេករាជសីហ៍ – ចេកចន្ទនា – ចេក១០០ស្និត – ចេកក្រមួន – ចេកគ្រាប់ – ចេកព្រៃ ប្រភព៖ ជីវៈចំរុះនៅប្រទេសកម្ពុជា
-
ពូជសេះមាសដែលមានអាយុកាលជាង ៣ ០០០ឆ្នាំ និងជាសត្វនិមិត្តរូបរបស់ប្រទេស Turkmenistan 🇹🇲

-
“ការអនុញ្ញាតឱ្យនាំចូលគ្រឿងផ្សំសារធាតុញៀនដោយស្របច្បាប់ប្រៀបដូចជាករណី ចោរលួចឡានដែលនាំចូលម្តងមួយចំណែកៗ ហើយផ្គុំទៅជាឡានតែម្តង”
