-
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានអនុញ្ញាតិឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកនិងគណ:តិភូចូលជួបភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ

-
មន្ត្រីក្រសួងបរិស្ថានថាស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ

-
សម្តេចតេជោហ៊ុនសែនភ្ញាក់ផ្អើលដែលសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិនរបស់សម្តេច លក់បាន១៥០០ច្បាប់ទទួលចំណូល៧៥០០ដុល្លារ ក្នុងរយៈពេលដ៏ខ្លី,ថវិកានេះនឹងប្រើសម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន

-
ការមកដល់នៃជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលបន្តទៀតដោយសារបញ្ហា អាកាសធាតុ

-
២៥ មករា ២០២១

១. ឆ្នាំ២០២១ កម្ពុជានាំចេញផលនេសាទបានជាង ៣ ៤៦៩តោន ធៀបនឹងចំនួន ២ ៧៤៧តានក្នុងឆ្នាំ២០២០ និងទទួលបានចំណូលជាង ១៧០០លានដុល្លារ – AMS Central ២. ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូជាង ៣៦៦ពាន់តោន និងឈើកៅស៊ូជាង ៤៥៤ម៉ែត្រគូប ទៅចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី – FN ៣. កម្ពុជាគ្រោងសាងសង់ស្ថានីយសាកថ្មយានយន្តអគ្គិសនី ច្រើនជាង១៥ទីតាំង នៅភ្នំពេញ និងបណ្តាខេត្ត ព្រមទាំងបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា – ថ្មីៗ ៤. នាវាចម្បាំងរុស្ស៊ីចំនួន ២០គ្រឿង បានចូលទៅក្នុងសមុទ្របាល់ទិក ដើម្បីធ្វើសមយុទ្ធយោធា ស្របពេលណាតូ បន្ថែមទ័ពមកអឺរ៉ុបខាងកើត – Tass ៥. កូរ៉េខាងជើង បានបាញ់មីស៉ីលជាលើកទី៥ ចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងអាមេរិកនៅតែបន្តជាប់គាំង – Reuters
-
សេចក្ដីអត់ធន់គឺធម៌ដ៏ប្រសើរសម្រាប់បុគ្គលម្នាក់ៗគួរប្រតិបត្តិ

សេចក្ដីអត់ធន់គឺធម៌ដ៏ប្រសើរសម្រាប់បុគ្គលម្នាក់ៗគួរប្រតិបត្តិ។ មនុស្សដែលគ្មានការអត់ធន់នឹងមិនអាចសម្រេចបានប្រយោជន៍ធំដុំនោះទេ។ ប្រសិនបើបុគ្គលណាមួយខ្វះសេចក្ដីអត់ធន់ក្នុងខ្លួន ពួកគេនឹងមិនអាចរក្សាសីល មិនមានចំណេះដឹងជ្រៅជ្រះ ការញ៉ាំងខ្លួនឱ្យមានគុណធម៌ក៏រឹតតែប្រព្រឹត្តទៅបានដោយលំបាក ហើយរឹតតែធ្ងន់ជាងនេះទៅទៀតនោះគឺពួកគេមិនអាចរំដោះខ្លួនឱ្យរួចចាកសេចក្ដីលំបាកក្នុងជីវិត ជាពិសេសគឺអវិជ្ជាបាននោះឡើយ។ ហេតុនេះសេចក្ដីអត់ធន់គឺមានសារប្រយោជន៍បំផុតសម្រាប់មនុស្សម្នាក់ៗ ដូចពាក្យបុរាណក៏លោកលើកឡើងដែរថា “អំណត់អត់ធន់គង់បានអំណាច ក្រេវក្រោធកោងកាចគង់បានអប្រិយ”។ ✍🏽 Hei Virak📷 Sovanna Kem
-
ក្នុងឆ្នាំ២០២១ កម្ពុជាបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមាន ជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ និងមាន១៣សញ្ជាតិ)

ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤ ៤១៥ករណី ដោយឃាត់មនុស្ស ៨ ៥៤៩នាក់ ក្នុងនោះអ្នកប្រើប្រាស់ ៥ ២០៧នាក់។ សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបានមានចំនួនជាង ៤ ៤៣៥គីឡូក្រាម និងកញ្ឆា ៥២ ២១៤ដើម, កញ្ឆាស្ងួតជាង ១៤១គីឡូក្រាម។ ៥៤% នៃអ្នកជាប់ឃុំសរុបប្រមាណ ៣,៨ម៉ឺននាក់ នៅកម្ពុជាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ប្រភព៖ របាយការណ៍របស់គណៈកម្មការប្រឆាំងគ្រឿងញៀន https://vm.tiktok.com/ZSeqYju9e/
-
សម្តេចតេជោធ្លាប់ប្រាប់មេដឹកនាំភូមា Min Aung Hlaing ថាសម្តេចនឹងអញ្ជើញលោក ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន

សម្តេចតេជោធ្លាប់ប្រាប់មេដឹកនាំភូមា Min Aung Hlaing ថាសម្តេចនឹងអញ្ជើញលោក ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។ ប៉ុន្តែបើគ្មានទេ ត្រូវត្រៀមបញ្ជូនតំណាងមិនជាប់ពាក់ព័ន្ធនយោបាយចូលរួមកិច្ចប្រជុំ។ គោលការណ៍ទាំង ៥រួមមាន៖ ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់កម្រិតខ្ពស់បំផុត។ទី២. ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ទី៣. ប្រេសិតពិសេសរបស់ប្រធានអាស៊ាននឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ទី៤. អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។ទី៥. ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
-
ឆាកជីវិតរបស់មនុស្សស្រី !

-
ដូសជំរុញនៃវ៉ាក់សាំង AstraZeneca, Pfizer ឬ Johnson & Johnson ជួយបង្កើនកម្រិតអង់ទីករបានយ៉ាងខ្ពស់សំរាប់អ្នកដែលកន្លងមកបានចាក់វ៉ាក់សាំង Sinovac ២ដូស
