-
សូមអបអរប្អូនស្រី លឹម ឈីងអ៉ី ដែលទទួលបានជ័យលាភីមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទីមួយ

-
មួយជ្រុងនៃជីវិតនៅតាមព្រំដែនអ៊ុយក្រែន-រុស្ស៊ី 🇷🇺🇺🇦

-
កម្ពុជានឹងសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡេីងទៅលេីភ្នំបូកគោ

-
គោលគំនិតនៃនិមិត្តសញ្ញាអាស៊ាន ឆ្នាំ២០២២

១. ក្បាច់ត្របកឈូកដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញដោយខ្លួនឯង។ និមិត្តសញ្ញាផ្កាឈូកមានរង្វង់ពណ៌មាសព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត និងមាននិមិត្តសញ្ញាអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនាក្នុងសន្តិភាព។ ២. ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ គឺតំណាងឱ្យសន្តិភាព ស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាសេចក្តីប្រាថ្នាចម្បងរបស់អាស៊ាន។ ៣. ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ គឺតំណាងឱ្យអាយុជីវិត សុខុមាលភាព សេចក្តីក្លាហាន និងថាមភាពរបស់អាស៊ាន។ ៤. រង្វង់ពណ៌មាស គឺតំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និងជ័យជំនះ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងស្មារតីរួបរួមគ្នាជាធ្លុងមួយ និងឯកភាពរបស់អាស៊ាន។ ៥. ពណ៌ចំរុះ គឺតំណាងឱ្យភាពចំរុះជាតិសាសន៍នៃប្រទេសសមាជិកអាស៊ានទាំង១០។
-
របាយការណ៍នៅថ្ងៃទី២៥ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៤. កូវីដ ២២ករណី ជាសះស្បើយ ២០នាក់ និងគ្មានអ្នកស្លាប់។ – អ្នកឆ្លងសរុប ១២១ ១១៦នាក់ – អ្នកជាសះស្បើយ ១១៧ ២៦៧នាក់ – អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២៦ មករា ២០២២
-
បណ្តុំសត្វស្លាបស៊ីសាច់ជាអាហារ

-
សម្ដេចតេជោ ជួបជួបសន្ទនាជាមួយឯកឧត្តម មីន អោងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ

-
អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា លើកឡើងថា ទោះបី២ឆ្នាំសហព័ន្ធមិនមានសកម្មភាពប្រកួត តែកីឡាករ កីឡាការិនីរក្សាសិទ្ធផលបានល្អ

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ពិធីបិទការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះថា ទោះបីរយៈពេល២ឆ្នាំកន្លងមក សហព័ន្ធមិនមានសកម្មភាពរៀបចំការប្រកួតច្រើនតាមផែនអភិវឌ្ឍប្រចាំឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ តែកីឡាករកីឡាការិនី នៅរក្សាសិទ្ធផលបានល្អ លើសពីការរំពឹងទុក ។
-
អគ្គលេខាធិការ ប្រដាល់សកលកម្ពុជា បញ្ជាក់ថា ជម្រើសជាតិចាស់២រូប ត្រូវបានប្តូរជំនួស២រូបថ្មីដែលឈ្នះមេដាយមាសពីការប្រកួតថ្នាក់ជាតិ

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះថា ជម្រើសជាតិ១៣រូបឆ្នាំចាស់ ត្រូវបានផ្លាស់ប្តូរសមាសភាព២រូបថ្មី ដោយសារកីឡាករ ថា រីវ៉ា ទម្ងន់៤៨គីឡូក្រាម ប្រកួតធ្លាក់ក្នុងជុំទី១ និងកីឡាករ ម៉ាំង ព្រហ្មម៉ាញទម្ងន់៦៩គីឡូក្រាម អវត្តមាន ការប្រកួតជ្រើសរើសជើងឯក ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡា
-
CAMSOC បន្តបើកកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចការសំខាន់ៗ ដើម្បីត្រៀមផែនការឆ្ពោះ ទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយផ្តោតសំខាន់លើរបៀបវារៈសំខាន់ ដើម្បីបន្តសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។