-
១៩ មករា ២០២១

១. កម្ពុជានឹងមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅទីផ្សារអន្តរជាតិចំនួន២ទៀតនាពេលឆាប់ៗ នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម ក្នុងផែនការ ឆ្នាំ២០២២-២០២៥ – AMS Economy ២. CDC អនុម័តឱ្យក្រុមហ៊ុនមួយ បោះទុន ១៣០០លានដុល្លារ សង់មណ្ឌលភស្តុភារកម្ម និងផែពហុបំណងនៅខេត្តកំពត – ថ្មីៗ ៣. កំពង់ផែទេសចរណ៍កោះទន្សាយ តម្លៃជាង ១,២ លានដុល្លារ ចាប់ដំណើរការទទួលភ្ញៀវចេញ-ចូលកម្សាន្តតាមផ្លូវសមុទ្រ – រស្មីកម្ពុជា ៤. តម្លៃប្រេងកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១៤ ខណៈការផ្ទុះបំពង់បង្ហូរប្រេង នៅតួកគីរីតនាំឱ្យកាំរ ផ្គត់ផ្គង់កាន់តែចង្អៀត – ABC News ៥. ចិន និងជប៉ុនប្រកាសផ្តល់ជំនួយ ទៅកាន់ប្រទេសដីកោះ Tonga ដែលរងគ្រោះដោយសារ បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ – CGTN
-
វាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែននៅរដ្ឋធានីសាណាកាលពីថ្ងៃទី១៨ ធ្នូ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់

ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែននៅរដ្ឋធានីសាណាកាលពីថ្ងៃទី១៨ ធ្នូ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់រួមទាំងជនស៊ីវិលផងដែរ។ ការវាយប្រហារតាមអាកាសធ្វើឡើងបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប់ ប្ដេជ្ញាសងសឹកក្រុមសកម្មប្រយុទ្ធ Houthi សម្ព័ន្ធមិត្តអ៉ីរ៉ង់ ដែលធ្វើការវាយប្រហារលើរាជធានីអាប៊ុយដាប៊ី និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់។ អ្នកវិភាគក្នុងតំបន់យល់ថា ការវាយប្រហាររបស់ក្រុម Houthi ទំនងជាមានអ៉ីរ៉ង់នៅពីក្រោយខ្នង។ យ៉ាងណាមិញ ដំណោះស្រាយចំពោះវិបត្តិក្នុងតំបន់ គឺមិនមែនសំដៅទៅលើសង្រ្គាម និងអំពើហិង្សាឡើយ។ ប្រភព៖ Reuters
-
អាជ្ញាធរហុងកុងគ្រោងនឹងសម្លាប់សត្វចិញ្ចឹមតូចៗ ជាង ២ពាន់ក្បាលរួមទាំងកូនកណ្ដុរ Hamster ផងដែរ បន្ទាប់ពីរកឃើញករណីកូវីដ១៩

អាជ្ញាធរហុងកុងគ្រោងនឹងសម្លាប់សត្វចិញ្ចឹមតូចៗ ជាង ២ពាន់ក្បាលរួមទាំងកូនកណ្ដុរ Hamster ផងដែរ បន្ទាប់ពីរកឃើញករណីកូវីដ១៩ ចំពោះកូនកណ្ដុរ Hamster នៅក្នុងហាងលក់សត្វចិញ្ចឹមមួយកន្លែងដែលមានបុគ្គលិកឆ្លងជំងឺកូវីដ១៩។ អាជ្ញាធរសុខភាពទីក្រុងហុងកុងយល់ឃើញថា សត្វចិញ្ចឹមទាំងនេះអាចចម្លងជំងឺកូវីដ១៩ មកមនុស្ស។ ប្រធាននាយកដ្ឋានកសិកម្ម និងនេសាទអ្នកស្រី Leung Siu-fai បានជំរុញឱ្យម្ចាស់សត្វចិញ្ចឹមនានាទុកសត្វរបស់ខ្លួននៅក្នុងផ្ទះ ហើយរក្សាអនាម័យឱ្យបានល្អ។ ដោយឡែក មនុស្សជាង ១ម៉ឺននាក់បានធ្វើញត្តិអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់នូវការសម្លាប់សត្វកណ្ដុរ Hamster នេះ។ ប្រភព៖ AP News
-
សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួក

-
កងកម្លាំងសន្តិសុខស៊ូដង់សម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៧នាក់ និងធ្វើឱ្យរបួសយ៉ាងហោចណាស់ ១០០នាក់

កងកម្លាំងសន្តិសុខស៊ូដង់សម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៧នាក់ និងធ្វើឱ្យរបួសយ៉ាងហោចណាស់ ១០០នាក់ ខណៈទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់អាមេរិកដែលស្វែងរកការគាំទ្រការរស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យខិតជិតមកដល់។ ក្រុមបាតុករដែលត្រូវសម្លាប់ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលដើរដង្ហែរក្បួនដើម្បី ថ្កោលទោសរដ្ឋប្រហារកាលពីខែតុលាទាមទារឱ្យមានការគ្រប់គ្រងបែបស៊ីវិល និងឱ្យក្រុមយោធាដកខ្លួនចេញពីកិច្ចការនយោបាយ ។ ក្រុមប្រឹក្សាអធិបតេយ្យភាពដឹកនាំដោយឧត្តម សេនីយ៍ Abdel Fattah al-Burhan និយាយថា ៖ “ខ្លួនកំពុងបង្កើតកងកម្លាំងពិសេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដើម្បីប្រឈមមុខនឹងការគំរាមកំហែងដែលអាចកើតមាន” ។ ក្រុមអ្នកវិភាគលើកឡើងថា ក្រុមយោធាហាកមិនខ្វល់ពីសម្ពាធដែលអាមេរិក និង សម្ព័ន្ធមិត្តអន្តរជាតិផ្សេងទៀតកំពុងដាក់លើពួកគេនោះទេ។ ប្រភព៖ The New York Times
-
សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមានមិនច្រើនទេ

កម្ពុជាជាសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។ សាសនាមានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួន។ ✍🏽 SSA
-
ខ្លាឃ្មុំតូចនៅតំបន់ការពារធម្មជាតិកម្ពុជា 🇰🇭

ខ្លាឃ្មុំតូចឈ្មោះអង់គ្លេស Sun Bear ឈ្មោះវិទ្យាសាស្រ្ត Helarctos malayanus។ ខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៧-២៥គ.ក។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។ សត្វខ្លាឃ្មុំតូចជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ 📷 MoE
-
កូនសត្វក្រពើភ្នំនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី 🇰🇭

-
សភាឥណ្ឌូនេស៊ីបានធ្វើការ អនុម័តច្បាប់ក្នុងការផ្លាស់ប្ដូររដ្ឋធានីពីទីក្រុង ហ្សាការតា មកកាន់តំបន់អភិវឌ្ឍន៍ថ្មីនាឯកោះប័រណេអូ

-
អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ លោកអគ្គលេខាធិការអាស៊ានបានចែករំលែកនូវទស្សនៈអំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។ ១៩ មករា ២០២២