-
LIONEL MESSI បានបង្ហោះរូបជុំ គ្រួសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនត្រឡបពី ព្យាបាលជំងឺឆ្លងកូវីដ ១៩

-
របាយការណ៍នៅថ្ងៃទី១៨ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៣០ករណី ជាសះស្បើយ ១៧នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៨៧៧នាក់ អ្នកជាសះស្បើយ ១១៧ ១៤៦នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៩ មករា ២០២២
-
ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ អភិបាលខេត្តកណ្ដាល ស្នើដល់ អាជ្ញាកណ្ដាលកំណត់ការពិន័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីមានតម្លាភាព

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២

-
អប្សរាព្រឹកនេះ ១៩ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BH1 ក្រសួងធនធានទឹក ជូនដំណឹង ពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២, អាចមានភ្លៀងក្នុងកម្រិតខ្សោយ ៕ …ឃ្លីប… (អត្ថបទ រូបភាព សម្លេង កាត់ត លោក ប៊ុន ហុក) H1 ក្នុងឱកាស ប្រកាសបើក វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា “តារារះនៅទិសនិរតី” ថាជាសមាជិកក្លឹបឆ្នេរដ៏ស្អាតបំផុតក្នុងពិភពលោក ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និង វាសនាតែមួយ” សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មួយ ចំនួន ដើម្បីអោយ ទេសចរណ៍អាស៊ាន មានចលនាសេដ្ឋកិច្ឋឡើងវិញ បន្ទាប់ពីរងនូវិបត្តិកូវីដ១៩៕…ឃ្លីប… H2 សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែម ពីបញ្ហាទេសចរណ៍អាស៊ានថា ធ្វើយ៉ាងម៉េចឲ្យទេសចរណ៍អាស៊ានរស់ឡើងវិញ។ សម្តេចថា សម្រាប់កម្ពុជា អ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួច…
-
១៨ មករា ២០២១

១. ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី៣ សម្រាប់ឆ្នាំ ២០២២-២០២៤ – AMS Central ២. ក្រសួងប្រៃសណីយ៍៖ នៅឆ្នាំ២០២៧ កម្ពុជានឹងមានអុីនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាល – ខ្មែរថាមស៍ ៣. ភ្នំពេញនឹងមានគម្រោងសួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេ ដែលមានចំងាយតែ ២,៥គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៣ – រស្មីកម្ពុជា ៤. កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបញ្ជាយុទ្ធសាស្ត្រ ២គ្រាប់ ដើម្បីផ្ទៀងផ្ទាត់ភាពទៀងទាត់នៃប្រព័ន្ធអាវុធនោះ – Al Jazeera ៥. ថៃរំពឹងថា ខ្សែរថភ្លើងល្បឿនលឿន ដែលមានប្រវែងសរុបរហូតដល់ ៨៧៣គីឡូម៉ែត្រ ភ្ជាប់ទៅកាន់ចិន នឹងដំណើរការនៅឆ្នាំ២០២៦ – Reuters
-
សារសំឡេងទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022)

-
សុន្ទរកថាសម្តេចតេជោក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022)

-
ផ្សាយផ្ទាល់: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ

-
អារក្សស៊ីផេះ

កាលពីយូរលង់ណាស់មកហើយ នៅស្រុកខ្មែរ មានអារក្សម្នាក់ មុខមាត់ជាមនុស្ស តែចិត្តជាអារក្សបិសាចដែលស៊ីផេះជាអាហារ។ ខ្មែរយើងហៅវាថា “អារក្សស៊ីផេះ” ព្រោះថាឱ្យតែវាហាមាត់គឺតែងចេញជាភ្លើង។ តាមរយៈពាក្យសម្តីគ្រប់ម៉ាត់ដែលវានិយាយរមែងនាំភាពក្តៅក្រហល់ក្រហាយទៅដល់អ្នកស្រុកអ្នកភូមិជារឿយៗ ទើបកាលនោះអ្នកស្រុកនាំគ្នាបណ្តេញវាចេញពីភូមិ កុំឱ្យចង្រៃដល់គេឯងទៀត។ ប៉ុន្តែជាតិជាអវចី បើមិនបានស៊ីផេះគឺវារស់មិនកើតឡើយ ហេតុនេះអារក្សស៊ីផេះនៅតែស្រែកថ្កោកៗពីក្រៅស្រុកមក ដើម្បីដុតកំឡោចអ្នកស្រុកគ្រាន់បានផេះស៊ីជាអាហារ។ ជាអកុសល សំឡេងរបស់វាកាន់តែខ្សោះទៅៗហើយលែងមានអ្នកស្តាប់ និងលែងមានអ្នកក្តៅក្រហាយនឹងវាទៀត។ មិនយូរមិនឆាប់ វានឹងដាច់ពោះស្លាប់មិនខាន ព្រោះលែងមានផេះស៊ីជាអាហារ។ អារក្សស៊ីផេះអើយ! ល្មមកាន់សីល រៀនស៊ីអាហារមនុស្សខ្លះទៅ ក្រែងអាចរស់នៅបានរាងយូរបន្តិច៕ ✍🏽-ប៉ាកកាយម