-
សុខភាពអ្នកហូបទៅជាយ៉ាងណា? រកឃើញបង្គាប្រមាណ៨០គីឡូចាក់ចាហ៊ួយ ទៀតហើយ

មន្ត្រីឃ្លាំមើលទំនិញខូចគុណភាពនៃក្រសួងពាណិជ្ជកម្មប្រចាំស្នាក់ការ ច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក កាលពីរសៀលថ្ងៃទី១៧ និងយប់ថ្ងៃទី១៨ ខែមករានេះ បានចាប់ រថយន្តពីរគ្រឿងដឹកគ្រឿងសមុទ្រនាំចូលពីវៀតណាមចំនួន១២តោន ក្រោមបទសង្ស័យទំនិញទាំងនោះមានសារធាតុគីមីដែលបង្កផលប៉ះពាល់ដល់សុខភាព
-
ទូតជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលខ្លួនដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យធនធានទឹកមានការវិវត្តន៍រីកចម្រើនតទៅមុខ

-
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ៩១ព្រះវស្សា យាងចូល ៩២ព្រះវស្សា ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទំាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទបាននំាយកបច្ច័យ ទេយ្យទាន ចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងពិធីស្រោចព្រះសុគន្ធវារី ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចម្រើនព្រះជន្មាយុ ៩១ព្រះវស្សាយាងចូល ៩២ព្រះវស្សារបស់ព្រះអង្គ ដែលពិធីបានប្រព្រឹត្តទៅនៅ វត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
-
តាំងចិត្តឱ្យស្ងប់ កុំជ្រួលច្របល់សម្លាញ់! ប្រាក់ខែគង់តែចូលទេ!

-
ខ្លាឃ្មុំធំបង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង

-
ឃីតបុកស៊ីងយកសង្វៀនគុនខ្មែរវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី ខណៈជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ពុំទាន់ធ្លាក់កញ្ចប់ថវិកា

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ សហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា បានជ្រើសរើសកីឡាករកីឡាការិនីហ្វឹកហាត់សម្រាប់ឆ្នាំ២០២២ ដើម្បីត្រៀមបញ្ជូនទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយយកសង្វៀនគុនខ្មែរដែលមាននៅតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកនានា វាយតម្លៃវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ កីឡាការិនីជ្រើសរើសជាជម្រើសជាតិ ដ្បិតកញ្ចប់ថវិកាសម្រាប់រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដែលជាប្រាក់ឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា លើកម្មវិធីបណ្តុះបណ្តាល ការងាររដ្ឋបាល និងការរៀបចំការប្រកួតថ្នាក់ជាតិ សហព័ន្ធមិនទាន់ទទួលបានឡើយ ព្រោះតែសហព័ន្ធទើបតែបង្កើតឡើង ក្រោយស៊ីហ្គេម នៅប្រទេសហ្វីលីពីន។
-
សហព័ន្ធបាល់ឱបនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដើម្បីចំរាញ់រកកីឡាករឆ្នើមជ្រើសរើសជាជម្រើសជាតិ

-
វាយសីអបអរសាទរទិវាជ័យជំនះ៧មករាឆ្នាំ២០២២នឹងរៀបចំនៅខេត្តសៀមរាប

-
ទីក្រុងចំនួន២១ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤

ទីក្រុងចំនួន២១ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ រួមមាន៖ ⁃ ទីក្រុងទូតុង ប្រទេសព្រុយណេ⁃ ទីក្រុងបាត់ដំបង, ព្រះសីហនុ និងសៀមរាប ប្រទេសកម្ពុជា⁃ ទីក្រុងហ្លួងព្រះបាង, ប៉ាកសេ (Pakse) និងវៀងជ័យ ប្រទេសឡាវ⁃ មានទីក្រុងចច, កោះលង្កាវី (Langkawi) និងទីក្រុងម័រ ប្រទេសម៉ាឡេស៉ី⁃ ទីក្រុងមណ្ឌាល័យ, ណៃពិដោរ និងទីក្រុងមីយិក ប្រទេសមីយ៉ាន់ម៉ា⁃ ទីក្រុងខនកេន, ប៉ាតាយ៉ា និងកោះម៉ាក ប្រទេសថៃ⁃ ទីក្រុងហាឡុង, ដាឡាត់ និងវ័ងតាវ ប្រទេសវៀតណាម។ ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ប្រភព៖ ក្រសួងទេសចរណ៍
-
របាយការណ៍នៅថ្ងៃទី១៩ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៤. កូវីដ ៣៧ករណី ជាសះស្បើយ ១៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៩១៤នាក់ អ្នកជាសះស្បើយ ១១៧ ១៦២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២០ មករា ២០២២