-
វិធីដែលល្អជាងគេ គឺប្រជាជនមកពីណាក៏ចាក់ជូនដែរ!

-
គណៈកម្មការធិការជាតិប៉ារ៉ាឡាំពិក បើកយុទ្ធនាការស្វែងរកអត្តពលិកជនពិការសក្តានុពលហ្វឹ កហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

-
សេចក្ដីជូនដំណឹងស្ដីពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ពីថ្ងៃទី១៤ មករា ២០២២

-
អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដា្ឋន ជាបន្ទុករបស់រដ្ឋ!

-
ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ២០២១ នៅខេត្តសៀមរាបព្រឹកនេះ ចាប់ផ្តើមប្រកួតលើ៣វិញ្ញាសារ

-
របាយការណ៍នៅថ្ងៃទី១១ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ១៤ករណី ជាសះស្បើយ ៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦៨៤នាក់ អ្នកជាសះស្បើយ ១១៧ ០៤៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១២ មករា ២០២២
-
ក្លឹបបាល់ទាត់ភ្នំពេញក្រោនចាប់ដៃគូរសហការជាមួយក្លឹបហាត់ប្រាណ Primum Fitness ដើម្បីអភិវឌ្ឍកាយសម្បទាអត្តពលិកខ្លួនសម្រាប់ត្រៀមការប្រកួតនានា

-
រដ្ឋាភិបាលជប៉ុន 🇯🇵 បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារ ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២

កាលពីឆ្នាំ២០២០ ជប៉ុនបានផ្តល់កម្ចីជាង ២៣៧លានដុល្លារ ដូច្នេះសរុបទាំងពីរលើកមានទំហំជាង ៤២០លានដុល្លារ។ ថវិកាកម្ចីនេះនឹងប្រើសម្រាប់ជួយពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ។ ចាប់ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាក្នុងរង្វង់ប្រមាណ ៥០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និង២ និងអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាចាយវាយថវិកាដែលសន្សំទុកអស់ប្រមាណ ២ ៣០០លានដុល្លារអាមេរិក៕ ១១ មករា ២០២១
-
១១ មករា ២០២១

១. ឆ្នាំ២០២២ ក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ខណៈមានក្រុមហ៊ុនមកពីឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តរតនគិរី – ថ្មីៗ ២. ក្រសួងសាធារណការ បាននិងកំពុងធ្វើការសិក្សាគម្រោងថ្មីបន្ថែមទៀត ដូចជាគម្រោងផ្លូវវាងក្រុងថ្មី គម្រោងរថយន្តក្រុងដឹកអ្នកដំណើរដោយប្រើចរន្តអគ្គិសនីជាដើម – ខ្មែរថាមស៍ ៣. គម្រោងសាង់សង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងចាប់ផ្តើមសាងសង់ពីខែមីនាខាងមុខនេះ ដោយប្រើរយៈពេលសាងសង់ជាង ១៤ខែ – រស្មីកម្ពុជា ៤. ប្រធានាធិបតីកាហ្សាក់ស្ថាន៖ កងកម្លាំងនៃអង្គការសន្ធិសញ្ញារួម (CSTO) ដែលដឹកនាំដោយរុស្ស៊ី នឹងចាប់ផ្តើមដកចេញពីប្រទេសរបស់លោកវិញក្នុងរយៈពេល ១២ថ្ងៃ – CGTN ៥. កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ដែលមានសមត្ថភាពខ្លាំងជាងមុន ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសការបាញ់មីស៊ីលបាលីស្ទិកកាលពីសប្តាហ៍មុន – Asahi
-
លោក ហ៊ុន ម៉ានី ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពមន្រ្តីដោះមីន
