-
ចក្រភពអង់គ្លេសគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០

-
មន្ត្រីដោះមីនកម្ពុជាពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ!

មន្រ្តីជំនាញដោះមីនកម្ពុជា ៣នាក់បានស្លាប់បាត់បង់ជីវីតភ្លាម និងម្នាក់ទៀតរងរបួសដោយសារតែផ្ទុះមីនតោននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ មករា ២០២២។ សូមទទួលការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីយើងខ្ញុំ និងប្រជាពលរដ្ឋកម្ពុជា។ សង្ឃឹមថាថ្នាក់ដឹកនាំនឹងរៀបចំបុណ្យសព និងឧបត្ថម្ភក្រុមគ្រួសារវីរបុរសកម្ពុជាយ៉ាងសក្តិសម។ កម្ពុជាចងចាំ និងនឹករលឹកអ្នកជានិច្ច 🙏 ប្រភព៖ CMAC, KCV
-
ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារតាមផ្លូវអាកាសក្នុងជម្លោះនៅតំបន់ទីហ្រ្កេ ប្រទេសអេត្យូពី 🇪🇹

ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារតាមផ្លូវអាកាសក្នុងជម្លោះនៅតំបន់ទីហ្រ្កេ ប្រទេសអេត្យូពី 🇪🇹 និងអំពីបញ្ហាសិទ្ធិមនុស្ស ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed កាលពីថ្ងៃទី១០ មករា។ លោកប្រធានាធិបតី Biden បានសម្តែងការព្រួយបារម្ភថាអស្ថិរភាពដែលកំពុងបន្ត រួមទាំងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ បន្តបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងទុក្ខ។ សេតវិមានក៏បាននិយាយផងដែរថា Biden និង Abiy បានពិភាក្សាអំពី “តម្រូវការដើម្បីដោះស្រាយកង្វល់សិទ្ធិមនុស្សរបស់ប្រជាជនអេត្យូពីដែលរងផលប៉ះពាល់ទាំងអស់ រួមទាំងការព្រួយបារម្ភអំពីការឃុំឃាំងជនជាតិអេត្យូពីក្រោមស្ថានភាពអាសន្ន”។ ការវាយប្រហារតាមអាកាសនៅតំបន់ទីហ្រ្កេសម្លាប់មនុស្ស ៥៦នាក់នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួន និង៣០នាក់បានរងរបួស រួមទាំងកុមារផងដែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និយាយថា អង្គការជំនួយបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់នៃភាគពាយ័ព្យទីហ្រ្កេ ជាកន្លែងដែលការវាយប្រហារកើតឡើង។ ប្រភព៖ Reuters
-
គោលនយោបាយ zero-COVID របស់ចិន

ចិន រកឃើញមេរោគកូវីដដំបូងគេនៅឆ្នាំ ២០១៩ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ zero-COVID។ មកទល់ពេលនេះ ចិនមានករណីកូវីដឆ្លងជាង ១លាន និងមនុស្សតិចជាង ៥ពាន់នាក់ប៉ុណ្ណោះបានស្លាប់។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលចិនបានគ្រប់គ្រងស្ថានភាព និងទប់ស្កាត់ការរីករាលដាលកូវីដឱ្យនៅត្រឹម ៣០ករណីទូទាំងប្រទេស ក្នុងនោះមានវិធានការរឹតត្បិតតឹងរ៉ឹង ការធ្វើតេស្តទ្រង់ទ្រាយធំ ការបង្ខាំងទុក និងការដាក់ឱ្យនៅដាច់ដោយឡែកជាដើម។ មនុស្សនៅក្នុងប្រទេសចិនអាចត្រូវបានហាមឃាត់មិនឱ្យចាកចេញពីអគាររបស់ពួកគេ ឬបង្ខាំងនៅក្នុងបន្ទប់របស់ពួកគេ បើចាត់ទុកថាមានទំនាក់ទំនងជាមួយបុគ្គលដែលមានហានិភ័យឆ្លងខ្ពស់។ នៅទីក្រុងស៊ីអាន ប្រជាជនចំនួន ១៣លាននាក់ត្រូវបានបិទខ្ទប់រស់នៅក្នុងផ្ទះនៅក្នុងខែធ្នូ បន្ទាប់ពីរកឃើញករណីឆ្លងចំនួន ១៥០ករណី រីឯ អ្នកស្រុករស់នៅតំបន់ចេងចូវទាំងអស់ត្រូវបានធ្វើតេស្តក្រោយរកឃើញករណីឆ្លងតែ ១១ករណីប៉ុណ្ណោះ។ ថ្មីៗនេះ អាជ្ញាធរចិនបានបិទផ្សារទំនើបមួយចំនួន ក្រោយរកឃើញដានមេរោគឆ្លងនៅក្នុងផ្លែឈើដែលនាំចូលពីវៀតណាម។ ការបិទជើងហោះហើរអន្តរជាតិ និងការដាក់ឱ្យនៅដាច់ដោយឡែកនៃអ្នកដំណើរមកដល់ប្រទេសនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង។ ក្រៅពីវិធានតឹងរ៉ឹងងនេះ ចិនបានប្រើបច្ចេកវិទ្យាជំនួយ ដើម្បីកំណត់អត្តសញ្ញាណ និងស្ថានភាពសុខភាពរបស់ប្រជាជន។ ប្រភព៖ SCMP
-
អាមេរិក រកឃើញករណីឆ្លងជាមធ្យមជាងកន្លះលានករណី ក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ

អាមេរិក រកឃើញករណីឆ្លងជាមធ្យមជាងកន្លះលានករណី ក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ និងមានមនុស្សចំនួន ១៣២ ៦៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលទិន្នន័យនេះលើសពីកំណត់ត្រាក្នុងខែមករាឆ្នាំមុនដែលមានត្រឹម ១៣២ ០៥១នាក់។ មន្ត្រីសុខាភិបាលអាមេរិក បានព្រមានថា ចំនួននៃការឆ្លងដែលបណ្តាលមកពីវ៉ារ្យ៉ង់អូមីក្រុង អាចប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ ជាពិសេសដំណោះស្រាយនៃការកើនឡើងនៃអ្នកជំងឺចំពេលកំពុងមានការខ្វះខាតបុគ្គលិក។ ប្រភព៖ Reuters
-
ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ នៅទីស្នាក់ការប្រចាំនៅផ្សារអុីអនម៉ល (AEON Mall) សែនសុខ ចាប់ពីថ្ងៃទី១៥ មករា ២០២២ នេះតទៅ

-
សារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីទប់ស្កាត់អូមីក្រុង

-
ការឈឺចាប់របស់យើងគ្រប់គ្រាន់ មេរៀនយើងក៏គ្រប់គ្រាន់

-
ផ្សិត Matsutake មានតម្លៃដល់ទៅ ៥០០ដុល្លារក្នុងមួយគីឡូក្រាម

ផ្សិត Matsutake មានតម្លៃដល់ទៅ ៥០០ដុល្លារក្នុងមួយគីឡូក្រាម។ នៅឆ្នាំ ២០២១ ផ្សិត Matsutake ដែលឱ្យផលជាលើកដំបូង ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃដល់ទៅ ៧ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន។ ផ្សិតនេះ តែងត្រូវបានប្រមូលក្នុងកញ្ញាដល់ខែវិច្ឆិកា ហើយច្រើនដុះនៅនឹងឬសនៃដើមឈើធំៗក្នុងព្រៃភ្នំ។ បរិមាណរបស់ផ្សិតនេះត្រូវបានថយចុះជាលំដាប់ ដោយសារមូលហេតុធំៗ ៣ រួមមាន ការផ្លាស់ប្ដូរបរិស្ថានព្រៃឈើ សត្វល្អិតរាតត្បាត និងបម្រែបម្រួលអាកាសធាតុ។ នៅពេលប្រជាជនលែងប្រមូលឈើធ្វើជាអុស គម្របព្រៃឈើដុះកាន់តែក្រាស់ ដែលជាហេតុធ្វើឱ្យពិបាកក្នុងការបេះ។ ចំណែកឯសត្វលិ្អតរាតត្បាត បានបំផ្លាញដើមឈើ ដែលផ្សិតនេះច្រើនដុះជាមួយ ហើយកត្តាអាកាសធាតុក៏បានប៉ះពាល់ដល់ការបន្ដពូជរបស់ផ្សិតនេះដែរ។ ជប៉ុន ដែលជាប្រទេសធ្លាប់មានផ្សិតនេះយ៉ាងសំបូរបែប បាននាំចូលជាង ៩០%នៃផ្សិតនេះពីប្រទេសផ្សេងៗដូចជាចិន និងកូរ៉េខាងត្បូង។ 🎥 Business Insider
-
សម្ដេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) តាមប្រព័ន្ធវីដេអូ

UPF ចាត់ទុកទស្សនកិច្ចរបស់សម្តេចតេជោទៅភូមាជា “ទស្សនកិច្ចសន្តិភាព” ហើយអបអរសាទសមិទ្ធិផលជោគជ័យលើបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២នៅភូមា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបភាគីពាក់ព័ន្ធ និងការផ្ដល់ជំនួយមនុស្សធម៌។ លោកអគ្គនាយក UPF ក៏បានរាយការណ៍ជូនសម្តេចតេជោអំពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលសម្ដេចតេជោជាសហប្រធាន។ លោកបណ្ឌិតបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅកម្ពុជា ដើម្បីជំរុញឱ្យតំបន់មេគង្គមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ពាក់ព័ន្ធអំពីកិច្ចប្រជុំកំពូលស្តីពីសន្តិភាពជាពិសេសនៅឧបទ្វីបកូរ៉េ ដោយគូសបញ្ជាក់ពីទស្សនទានរបស់អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ឈរលើគោលការណ៍៣៖ ១. ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ២. មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ៣. គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក៕ ១១ មករា ២០២២