-
“សម្តីជារបស់អ្នក តែពេលដែលអ្នកខ្ជាក់ អ្នកជាកញ្ជះរបស់សម្តី”

មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនតាមគ្រប់រូបភាព ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពទាំងនេះ មិនត្រូវប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដទៃ ឬដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ។ រាល់សម្តីទាំងឡាយត្រូវគិតចំណុច២គឺ មុននិយាយ និងក្រោយនិយាយ។ ការបញ្ចេញមតិយោបល់ចំពោះបុគ្គលណាម្នាក់ ដោយការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យជេរប្រមាថ ពាក្យមើលងាយ ជាសាធារណៈគឺជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ។ ចរិតនយោបាយរបស់គណបក្សប្រឆាំងពិតជាមិនបានបង្ហាញពីភាពថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវនោះឡើយ ថែមទាំងធ្វើឱ្យជាតិសាសន៍ខ្មែរត្រូវបានបរទេសម៉ាក់ងាយបន្ថែមទៀត។ ស្តាប់មើលទៅ វាប្រៀបបីដូចក្មេងប៉ោឡែមិនដែលទទួលបានការអប់រំ នឹកឃើញអីនិយាយហ្នឹង ស្រេចតែចិត្ត មិនគិតពីផលប៉ះពាល់ និងគ្មានព័ស្តុតាងបញ្ជាក់ត្រឹមត្រូវ និយាយគ្មានក្បាលគ្មានកន្ទុយ លុះពេលរាជរដ្ឋាភិបាលប្រើច្បាប់ តាំងលើកឡើងថាគេមិនគោរពសិទ្ធិបញ្ចេញមតិ បំបិទសិទ្ធិសិរីភាពរបស់ប្រជាពលរដ្ឋទៅវិញ។ ✍🏽 Hei Virak
-
របាយការណ៍នៅថ្ងៃទី១០ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ៣៤ករណី ជាសះស្បើយ ១១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦៧០នាក់ អ្នកជាសះស្បើយ ១១៧ ០៣៤នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១១ មករា ២០២២
-
វិបត្តិសហភាពមីយ៉ាន់ម៉ា-លទ្ធផលដែលទទួលបានហួសពីការរំពឹងទុក

-
គណៈកម្មាធិការ CAMSOC បន្តបើកកិច្ចប្រជុំពិភាក្សាស្វែងរកចំណុចខ្វះខាតយកមកដោះស្រាយ ដើម្បីសម្រេចជោគជ័យនៅពេលចាប់ផ្តើមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ នាពេលខាងមុខ នឹងលើកយកបញ្ហាប្រឈមទាំងអស់ ដាក់លើតុដោះស្រាយ ដើម្បីពង្រឹងយន្ដការ និងប្រសិទ្ធភាពការងារឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
-
មណ្ឌលហែលទឹកបាត់ដំបងសមិទ្ធទី៤ក្នុងអាណត្តិដឹកនាំ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

មណ្ឌលហែលទឹកបាត់ដំបងដែលមានទីតាំងស្ថិតនៅក្នុងសកលវិទ្យាល័យជាតិបាត់ដំបង ដែលជាអំណោយសប្បុរសជននិងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១។
-
ផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិចនៅថៃ កំពុងសម្លា.ប់ជ្រូកយ៉ាងរង្គាល

-
ឃាតករបាញ់សម្លាប់ម្ចាស់បំណុលជាង៣០ម៉ឺន ដុល្លារនឹងត្រូវប្រកាសសាលក្រមនៅខែក្រោយ

-
ក្រុមហ៊ុនបរទេសមួយបានស្នើសុំការវិនិយោគវារីវប្បកម្មចិញ្ចឹមត្រីសមុទ្រនៅតំបន់កោះដែកគោលនិងកោះថាសក្នុងដែនសមុទ្រកម្ពុជានាខេត្តព្រះសីហនុ

-
អតីតអភិបាលរងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទក្លែងបន្លំឯកសារសាធារណៈ

-
ភាពយន្តខ្មែរ-កាណាដា Surviving Bokator បន្តទទួលបានពានរង្វាន់ឯកសារកីឡាល្អបំផុតនៅលើឆាកអន្តរជាតិ បន្ទាប់ពីចំណាយពេលថតជាង៥ឆ្នាំ
