-
រដ្ឋាភិបាលព្រមានការផ្ទុះឆ្លងរាលដាលកូវីដ១៩ ក្នុងសហគមន៍ជាថ្មី ខណៈពលរដ្ឋខ្លះធ្វេសប្រហែស

-
វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កញ្ចប់នៃក្តីស្រឡាញ់ដល់សិស្សានុសិស្សចំនួន៤០០នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្ដីការ បរទេសអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៉ី

-
សហព័ន្ធសន្តិភាពសកល សូមស្វាគមន៍សមិទ្ធផលជោគជ័យពាក់ព័ន្ធការជម្រុញបទឈប់បា.ញ់នៅ មីយ៉ាន់ម៉ា

-
ប្រមុខអង្គការណាតូបញ្ជាក់ថា នឹងធ្វើអ្វីៗតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន

-
បន្ទាយស្រីល្អឯក! 🇰🇭🇰🇭🇰🇭

-
ស្ថានភាពធាតុអាកាស ១២-១៨ មករា ២០២២

-
ប្រធានាធិបតីស្រីលង្កា បានស្នើសុំឱ្យចិនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ និងផ្ដល់ឥណទានអនុគ្រោះសម្រាប់ការនាំចូលផលិតផលសំខាន់ៗ

កាលពីថ្ងៃទី៩ មករា ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានស្នើសុំឱ្យចិនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ និងផ្ដល់ឥណទានអនុគ្រោះសម្រាប់ការនាំចូលផលិតផលសំខាន់ៗ ខណៈពេលដែលប្រទេសនេះប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់។ ចំពេលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងធ្វើទស្សនកិច្ចនៅស្រីលង្កា លោក Rajapaksa ក៏បានសួរលោក Wang Yi អំពីឥណទានសម្រាប់ជួយសម្របសម្រួលការនាំចូល ដើម្បីអនុញ្ញាតឱ្យរោងចក្របន្តដំណើរការធម្មតា។ រដ្ឋាភិបាលស្រីលង្កាបានខ្ចីបំណុលយ៉ាងច្រើនពីចិន ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ពន្ធធំៗ មួយចំនួន។ កាលពីឆ្នាំ២០១៧ ដោយមិនអាចសងបំណុល ១,៤ ពាន់លាន ដែលត្រូវបានខ្ចីសម្រាប់សាងសង់កំពង់ផែមួយ រដ្ឋាភិបាលស្រីលង្កាបានសម្រេចធ្វើការសម្បទានកំពង់ផែនោះទៅឱ្យក្រុមហ៊ុនចិន។ ស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឱ្យប្រជាពលរដ្ឋស្រីលង្កាជួបការខ្វះខាតយ៉ាងខ្លាំង រួមមានតម្លៃទំនិញឡើងកប់ពពក អត្រាអតិផរណាកើនដល់ ១២,១% នៅចុងខែធ្នូ អតិផរណាតម្លៃម្ហូបអាហារកើនដល់ជាង ២២% ហើយអាជ្ញាធរអគ្គិសនី បានដាក់កម្រិតលើការប្រើប្រាស់ បន្ទាប់ពីខ្លួនមានកង្វះរូបិយប័ណ្ណបរទេសដើម្បីនាំចូលប្រេងពីបរទេស។ ប្រភព៖ AP
-
អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក Akezhan Kazhegeldin និយាយថា ប្រធានាធិបតីបច្ចុប្បន្នលោក Kassym-Jomart Tokayev ត្រូវតែចេញវិធានការឱ្យបានរហ័ស និងម៉ឺងម៉ាត់ ដើម្បីពង្រឹងអំណាចរបស់លោក

អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក Akezhan Kazhegeldin និយាយថា ប្រធានាធិបតីបច្ចុប្បន្នលោក Kassym-Jomart Tokayev ត្រូវតែចេញវិធានការឱ្យបានរហ័ស និងម៉ឺងម៉ាត់ ដើម្បីពង្រឹងអំណាចរបស់លោក បន្ទាប់ពីមានការប្រេះស្រាំនៃទំនាក់ទំនងជាមួយអតីតប្រធានាធិបតីមុនដែលនៅតែមានឥទ្ធិពលក្នុងរដ្ឋាភិបាល ស្របពេលដែលកាហ្សាក់ស្ថានកំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំទូទាំងប្រទេស។ លោក Kazhegeldin និយាយថា៖ “មនុស្សជាច្រើននៅក្នុងបណ្តាញសង្គម ទាំងអ្នករិះគន់ នៅតែបន្តនិយាយថាលោក Tokaev ត្រូវបានអតីតប្រធានាធិបតីលោក Nazarbayev តែងតាំង ហើយតែងឈរនៅពីក្រោយខ្នង”។ លោកជំរុញឱ្យលោក Tokaev ស៊ើបអង្កេតឱ្យបានលឿន ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាមករកយុត្តិធម៌ និងស្តាប់ការទាមទាររបស់ប្រជាជន និងមានកំណែទម្រង់។ លោក Kazhegeldin និយាយថា៖ “ប្រសិនបើលោក Tokaev អាចធ្វើវាក្នុងរយៈពេលដ៏ខ្លី លោកនឹងអាចពឹងផ្អែកលើការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។ ប្រសិនបើលោកមិនធ្វើទេ ប្រជាជននឹងបន្ទោសបញ្ហាទាំងអស់ និងអ្វីគ្រប់យ៉ាងដែលកើតឡើងថ្មីៗនេះមកលើលោក”។ គាត់បាននិយាយថា បក្សពួក Nazarbayev ដែល “ខឹងសម្បារ” នឹងឆ្លៀតឱកាស ប្រមូលក្រុមអ្នកគាំទ្រឡើងវិញថ្ងៃណាមួយ។ ប្រភព៖ Reuters
