-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ !

-
ប្រសាសន៍សម្តេចតេជោថ្ងៃទី១០ មករា ២០២២ ទាក់ទងសង្រ្គាម និងសន្តិភាព

កម្ពុជាឆ្អែតឆ្អន់ហើយលើការបែកបាក់ និងភ្លើងសង្គ្រាម ពេលមានសង្គ្រាម ធ្វើផ្លូវបំផ្លាញផ្លូវ មានស្ពានបំផ្លាញស្ពាន មានសាលារៀនបំផ្លាញសាលារៀន មិនអាចធ្វើអ្វីបាននោះឡើយ មេរៀនកម្ពុជាល្មមគ្រប់គ្រាន់ហើយ ដែលទាមទារឱ្យរួមគ្នាការពារឱ្យបាននូវសុខសន្តិភាព ដើម្បីទទួលបាននូវការកសាង និងអភិវឌ្ឍកម្ពុជា ក្រោយពេលបញ្ចប់ភ្លើងសង្គ្រាម កិច្ចការត្រូវធ្វើ គឺប្រែក្លាយតំបន់ភ្លើងសង្គ្រាមទៅជាទីផ្សារ និងការអភិវឌ្ឍ។
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិអោយពលរដ្ឋមានសិទ្ធិចង់ចាក់វ៉ាក់សាំងណាក៏បាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិអោយពលរដ្ឋមានសិទ្ធិចង់ចាក់វ៉ាក់សាំងណាក៏បាន អោយតែពលរដ្ឋគាត់ទៅចាក់។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។…ឃ្លីប
-
ប្រសាសន៍សម្តេចតេជោទាក់ទងបញ្ហានៅភូមា

គម្ពីដែលសម្តេចយកទៅចរចាជាមួយភូមា គឺកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញអាស៊ាន លោក មីង អោងឡាំង បើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកដែរ លទ្ធផលនៃដំណើររបស់សម្តេចទៅភូមាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់ភូមា ការមិនមានសង្គ្រាម និងការផ្ទុះអាវុធនៅភូមា ជាការបោះជំហានទៅរកការបោះឆ្នោត បញ្ហាភូមាមិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាន ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់ភូមាក្នុងការដោះស្រាយបញ្ហារបស់ភូមា សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនជួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅភូមា សម្តេចចង់តែងតាំងប្រធានមជ្ឈមណ្ឌលជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិភូមា សម្តេចមិនទោមនស្សចំពោះការប្រតិកម្មរបស់ពលរដ្ឋភូមាទេ។ សម្តេចគ្រាន់តែចង់ជួយឱ្យពលរដ្ឋភូមាចៀសផុតពីភ្លើងសង្គ្រាម កម្ពុជាក្រ តែមានបេះដូងធំទូលាយ។ វ៉ាក់សាំងដែលជាចំណែកកម្ពុជាតាមរយៈមជ្ឈមណ្ឌលអាស៊ាន គឺកម្ពុជាបានប្រគល់ទៅឱ្យភូមាទាំងអស់ មានតម្លៃសរុបប្រមាណ ១លានដុល្លារ សម្តេចតេជោប្រាប់អតីតអគ្គលេខាធិការអាស៊ានដែលជាជនជាតិសិង្ហបុរីថា គោលការណ៍ឯកឆន្ទរបស់អាស៊ាន ៥ចំណុច ចំពោះបញ្ហានៅភូមា មិននិយាយពីរឿងបោះឆ្នោតនោះឡើយ ដំណើរទស្សនកិច្ចរបស់សម្តេចទៅភូមាទទួលបានលទ្ធផលហួសពីការរំពឹងទុក ពិសេសការយល់ព្រមរបស់ មីង អោងឡាំង អនុញ្ញាតឱ្យប្រេសិតអាស៊ានជួបសន្ទនាជាមួយភាគីនៃជម្លោះ ជនដែលប្រឆាំងនឹងបទឈប់បាញ់ និងផ្តល់ជំនួយទៅកាន់ភូមា គឺជាជនចង់ឱ្យមានការបាញ់គ្នា និងគ្រោះអត់ឃ្លាននៅភូមា។ ១០ មករា ២០២២
-
ប្រសាសន៍សម្តេចតេជោថ្ងៃទី១០ មករា ២០២២ ជុំវិញទំនាក់ទំនងកម្ពុជា-ជប៉ុន 🇰🇭 🇯🇵

ជប៉ុនបានរួមចំណែកក្នុងការរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីរកសុខសន្តិភាពនៅកម្ពុជា សម្តេចបានប្រើពេលពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន តាំងពីម៉ោង៧ល្ងាច ដល់ម៉ោង២រំលងអាធ្រាត កម្ពុជាជាអ្នកទាញយកកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនចេញក្រៅប្រទេស ហើយប្រជាជនជប៉ុនគួរមានមោទនភាពចំពោះបេសកកម្មរបស់កងរក្សាសន្តិភាពជប៉ុនដែលកំពុងធ្វើសកម្មភាពរក្សាសន្តិភាពលើពិភពលោក ឆ្នាំ២០២២ ជាខួប ៣០ឆ្នាំ ដែលជប៉ុនបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង សម្តេចនឹងអញ្ជើញសួរសុខទុក្ខកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពេលចូលមកកាន់កម្ពុជា ប្រសិនបើមានការអនុញ្ញាត។
-
របាយការណ៍នៅថ្ងៃទី៩ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ១៥ករណី ជាសះស្បើយ ៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦៣៦នាក់ អ្នកជាសះស្បើយ ១១៧ ០២៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១០ មករា ២០២២
-
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ ហើយពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ដែរ។ ១០ មករា ២០២២
-
ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំប្រហែល ៧% ដែលធ្វើឱ្យកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលើពិភពលោក

១. វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានផ្តល់ការងារយ៉ាងច្រើន តាមរយៈលំហូរចូលដ៏ធំនៃការវិនិយោគផ្ទាល់ពីបរទេស។ បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំខ្លួនឆ្ពោះទៅរកការផលិតសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិច។ ២. វិស័យទេសចរណ៍បានផ្សព្វផ្សាយតំបន់បេតិកភណ្ឌ និងលើកកម្ពស់តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធានាបាននូវកំណើនទេសចរជាតិ និងអន្តរជាតិ។ ៣. វិស័យសំណង់បានទាញនូវការការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក រួមមានការអភិវឌ្ឍតំបន់លំនៅដ្ឋាន ខុនដូ អគារពាណិជ្ជកម្ម និងរោងចក្រ។ ៤. វិស័យកសិកម្មនៅតែជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបានផ្តល់ការងារ និងបានដើរតួនាទីរក្សាស្ថិរភាពក្នុងករណីមានវិបត្តិសេដ្ឋកិច្ច។ ប្រភព៖ Sosoro Museum

