-
កម្ពុជាមាតុភូមិយើង១១.មករា.២០២២
មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១១.មករា.២០២២ LD ក្រសួងធនធានទឹក ៖ កម្ពុជាចាប់ពីថ្ងៃស្អែកអាកាសធាតុ ខេត្តក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសានចុះត្រជាក់ដល់១៥អង្សាសេ ៕…ឃ្លីប LD3 សម្តេចពិជ័យសេនា ទៀ បាញ់ ៖ការសាងសង់ស្តូប វិមានឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ៕…អាន LD1 រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា៖ ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថានការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ដល់តួនាទីដ៏សំខាន់របស់កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ៕.អាន LD2 ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មាន «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ»៕…អាន LD4 រាជរដ្ឋាភិបាល ផ្ញើលិខិត ចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះមីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕…អាន LD5 ដំណើរការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា ឈានទៅរកការនាំចេញដោយផ្ទាល់ទៅចិន ទទួលបានជោគជ័យដូចការរំពឹងទុក៕..អាន ព័ត៌មានអន្តរជាតិពេលព្រឹក ១- លោកស្រី អោង សាន ស៊ូ ជី រងការផ្តន្ទាទោសជាប់ពន្ធនាគារបន្ថែម ៤ឆ្នាំទៀត ពាក់ព័ន្ធនឹងបទឧក្រិដ្ឋចំនួន…
-
អប្សរាព្រឹកនេះ ១១ មករា ២០២២

-
១០ មករា ២០២១

១. ដំណាំស្រូវជាង ៧ ០០០ហិកតា នៅក្នុងខេត្តបន្ទាយមានជ័យ និងសៀមរាបដែលកំពុងខ្វះទឹក ត្រូវបានជួយអន្តរាគមន៍ដោយការបញ្ជូនទឹកពីខេត្តឧត្តរមានជ័យ – រស្មីកម្ពុជា ២. ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប បានបញ្ចប់ការស្ថាបនា ១០០% ខណៈការតុបតែង និងបំពាក់ កាមេរ៉ាសុវត្ថិភាពទើបសម្រេចបានជាង ៧០% – ភ្នំពេញបុស្តិ៍ ៣. ១១ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានតម្លៃសរុបជិត ៨,៤ពាន់លានដុល្លារ កើនឡើង ៣២% – ភ្នំពេញបុស្តិ៍ ៤. អគ្គិភ័យមួយ ឆាបឆេះនៅតាមព្រំដែនបង់ក្លាដែស ដោយបានបំផ្លាញផ្ទះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១ ២០០ខ្នង ដែលធ្វើឡើងពីឫស្សី និងតង់ ធ្វើឱ្យមនុស្សជាង ៥ពាន់នាក់គ្មានផ្ទះសម្បែង – AFP ៥. ប្រមុខការទូតអាមេរិក៖ រុស្ស៊ីមានបំណងបង្កើតសហភាពសូវៀតឡើងវិញ ហើយវាជារឿងដែលមិនអាចទទួលយកបាន – TASS
-
មនុស្សជិត ៨ ០០០នាក់ត្រូវបានចាប់ខ្លួន រួមទាំងជនបរទេសមួយចំនួនធំផងដែរ ក្រោយបាតុកម្មដែលចាប់ផ្ដើមពីសប្ដាហ៍មុន នៅកាហ្សាក់ស្ថាន

មនុស្សជិត ៨ ០០០នាក់ត្រូវបានចាប់ខ្លួន រួមទាំងជនបរទេសមួយចំនួនធំផងដែរ ក្រោយបាតុកម្មដែលចាប់ផ្ដើមពីសប្ដាហ៍មុន នៅកាហ្សាក់ស្ថានបានប្រែក្លាយជាកុប្បកម្ម ហើយរីករាលដាលពាសពេញប្រទេស ដោយក្រុមអ្នកតវ៉ាបង្ហាញពីការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាល និងអតីតប្រធានាធិបតីលោក Nursultan Nazarbayev។ រថយន្តប្រហែល ៤០០គ្រឿង ដែលភាគច្រើនជារថយន្តប៉ូលីស ព្រមទាំងមជ្ឈមណ្ឌល ផ្សារទំនើប និងធនាគារជាង ១០០ ត្រូវបានបំផ្លាញនៅក្នុងអំពើហិង្សា។ អ្នកជាប់ឃុំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទហិង្សាលើមន្ត្រីរដ្ឋាភិបាល អំពើទុច្ចរិត ឃាតកម្ម និងចោរកម្មផងដែរ។ មកទល់ពេលនេះ ស្ថានការណ៍បានប្រសើរឡើង និងមានស្ថិរភាព ដោយកងកម្លាំងសន្ដិសុខកំពុងបន្តប្រតិបត្តិការ “បោសសម្អាត” និងយាមកាមកន្លែងយុទ្ធសាស្ត្រ។ ប្រភព៖ BBC
-
ថ្ងៃនេះ កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុងក្នុងសហគមន៍ ចំនួន១០ករណី សរុប ១៤ករណី

-
សង្ខេបសារសំឡេងសម្តេចតេជោ យប់ថ្ងៃទី១០ មករា ២០២១

មេរោគ Omicron បានចាប់ផ្តើមក្នុងសហគមន៍របស់យើងហើយ កិច្ចការបន្ទាន់របស់យើងគឺពង្រឹងវិធានការការពារដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុងក្នុងសហគមន៍ ចំនួន១០ករណី សរុប ១៤ករណី។ ត្រូវយកចិត្តទុកដាក់លើវិធានការការពារ ដោយបន្តអនុវត្ត៣កុំ៣ការពារ ចេញបទបញ្ជា និងជំរុញល្បឿននៃការចាក់វ៉ាក់សាំងដុសជំរុញជូនដល់ប្រជាពលរដ្ឋរបស់យើង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានបញ្ជូនវ៉ាក់សាំង Astrazeneca និង Moderna ទៅតាមខេត្តរួូចទៅហើយ សម្រាប់ Pfizer គឺការចាក់ក្នុងទីក្រុងភ្នំពេញ ព្រោះថាយើងមិនមានប្រព័ន្ធការពារដើម្បីបញ្ជូនទៅតាមខេត្តនោះទេ បើទោះជាវ៉ាក់សាំងប្រភេទណាក៏ដោយ អ្វីដែរសំខាន់គឺមានគ្រូពេទ្យគ្រប់គ្រាន់ដើម្បីចាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការប្រមូលមនុស្សមកចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹងមេរោគបំប្លែងថ្មីនេះ លក្ខខណ្ឌនៃការទទួលបានដូសទី៣ ត្រូវអនុវត្តតាមស្តង់ដាសុខាភិបាលដែលបានបញ្ជាក់ គឺរយៈពេល៤ខែយ៉ាងតិចក្រោយពីទទួលដូសទី២ បើមិនទាន់គ្រប់៤ខែ គឺមិនទទួលចាក់នោះទេ ដោយមិនមានការធានាសុវត្ថិភាព អាជ្ញាធរថ្នាក់ខេត្តត្រូវប្រមូលប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសជំរុញដើម្បីមកទទួលចាក់ដូសជំរុញ ហើយផ្នែកសុខាភិបាលត្រូវរៀបចំឱ្យបានគ្រប់គ្រាន់នូវវ៉ាក់សាំងដើម្បីចាក់ មិនថាវ៉ាក់សាំងប្រភេទណាទេ ប៉ុន្តែភាពបន្ទាន់គឺដូសជំរុញ ការចាក់វ៉ាក់សាំងដូសជំរុញសម្រេចបានជិត៤លាននាក់ តែនៅប្រមាណ១០លានទៀតដែលមិនទាន់បានចាក់នៅឡើយ ដូចនេះខ្ញុំសូមឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់ អភិបាលរាជធានី ខេត្ត ថ្នាក់ស្រុក ភូមិ ត្រូវខិតខំដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបានវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថាប្រទេសរបស់យើងនៅបន្តបើក ទោះបីជា Omicron កំពុងលុកលុយចូលក្នុងសហគមន៍ក៏ដោយ។
-
បេះផ្លែឈើជិតដៃមុន 🍎

-
អ្នកស្រាវជ្រាវរបស់ប្រទេសស៊ីបរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ១៩ថ្មី ដែលរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់អូមីក្រុង និងដែលតា និងឱ្យឈ្មោះថា ដែលតាក្រុង (Deltacron)

រហូតមកដល់ពេលនេះ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវសាស្រ្តនៅសាកលវិទ្យាល័យស៊ីប បានរកឃើញករណីនៃវីរុសប្រភេទថ្មីនេះចំនួន ២៥ករណី ខណៈគេនៅមិនទាន់ដឹងនៅឡើយថា តើវ៉ារ្យ៉ង់នេះអាចបង្កឱ្យមានគ្រោះថ្នាក់ ឬលទ្ធភាពនៃការឆ្លងបានកម្រិតណា។ ដែលតាក្រុង រកឃើញចំពេលដែលវ៉ារ្យ៉ង់អូមីក្រុងបន្តរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ ប្រភព៖ Bloomberg
-
សារសម្តេចតេជោពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍!

-
សម្ដេចតេជោ ហ៊ុន សែន ជម្រុញដល់ប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងដុសជំរុញឱ្យបានគ្រប់គ្នា ព្រោះយើងរកឃើញអ្នកឆ្លងមេរោគកូវីដបំប្លែងថ្មី អូមីក្រុង ចូលក្នុងសហគមន៍ ១៤ករណីហើយ
