-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា Mikami Masahiro ចូលជួបពិភាក្សាការងារ

-
ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ស្នើអោយសហព័ន្ធបាល់ឱប ស្វែងរកឧត្ដមភាព កិត្តិយសជូនជាតិ នៅលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ឆ្នាំ២០២៣

-
កាកបាទក្រហមកម្ពុជា ប្តេជ្ញានឹងបន្តបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរ សាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀត

ភ្នំពេញ៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអ ចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្ដាល កាក៏បាទក្រហមកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈដូចខាងក្រោម ៖
-
២៧ ធ្នូ ២០២១

១. វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការកើនឡើងនូវអត្រានាំចេញ និងការធ្វើពិពិធកម្មទំនិញ – AMS Central ២. ១១ខែ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អនុញ្ញាតសាងសង់ទៅលើគម្រោងថ្មីៗសរុបជិត ៤០០០គម្រោងនៅទូទាំង ប្រទេស លើផ្ទៃដីប្រមាណ ១២លានម៉ែត្រការ៉េ – AMS Economy ៣. ៩ខែ ដើមឆ្នាំ២០២១ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៨៣ ដែលមានលទ្ធភាពបង្កើតការងារបានប្រមាណ ៦៤ ០០០កន្លែង – ភ្នំពេញបុស្តិ៍ ៤. សេដ្ឋកិច្ចពិភពលោកនឹងកើនលើស១០០ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំក្រោយ ហើយវានឹងត្រូវចំណាយពេលយូរជាងការគិតពីមុន ដើម្បីឱ្យចិនវ៉ាដាច់អាមេរិកក្នុងនាមជាប្រទេសសេដ្ឋកិច្ចលេខ ១ – Bloomberg ៥. កូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយកកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ – Yonhap
-
អនុប្រធានទី១ សូហ្វតិន្នីស លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនី បង្កើនការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនប្រជែង ព្រឹត្តិការណ៍អេស៊ានហ្គេម នៅចិន

-
សមាគមកីឡាទូកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាទូកជ្រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨

-
កីឡាករ ម៉េង សេរីសម្បត្តិ បានក្លាយជាជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ ឆ្នាំ២០២១ ក្នុងចំណោមកីឡាករ ៦៦នាក់ មកពី១៦ក្លិប

-
អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា វាយតម្លៃថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះ កីឡាករ កីឡាការិនីសមត្ថភាពមានការកើនឡើងខ្លាំង

-
សម្រស់កោះកុងក្រៅ 🏝 🌊 🎣 🇰🇭

កោះកុងក្រៅសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ កោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌។ នៅលើកោះ មានចំការដូងធំវែងសរុប ៦ គ្របដណ្តប់លើផ្ទៃកោះ។ ឆ្នេរចំការដូងទី០១ មានប្រវែងដល់ទៅ ១ ៨០០ម៉ែត្រ។ ឆ្នេរចំការដូងទី០២ លាតសន្ធឹងលើដីប្រវែង ២ ០៥០ម៉ែត្រ។ ឆ្នេរចំការដូងទី០៣ ប្រវែង ៧០ម៉ែត្រ។ ឆ្នេរចំការដូងទី០៤ ប្រវែង ៩០០ម៉ែត្រ។ ឆ្នេរចំការដូងទី០៥ ប្រវែង ៧៥០ម៉ែត្រ និង ឆ្នេរចំការដូងទី០៦ ប្រវែង ៦៥០ម៉ែត្រ។ កោះកុងក្រៅស្ថិតនៅភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង ប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ📍
-
របាយការណ៍នៅថ្ងៃទី២៦ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៤. កូវីដ ១៥ករណី ជាសះស្បើយ ១៣នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៦៤នាក់ អ្នកជាសះស្បើយ ១១៦ ៨៧៤នាក់ អ្នកស្លាប់ ៣ ០០៩នាក់ ចេញផ្សាយ ថ្ងៃទី២៧ ធ្នូ ២០២១