-
លទ្ធផលនៃករណីវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍និងបុគ្គលិកនៅតែមិនទាន់ព្រមព្រៀងបញ្ចប់វិវាទនៅឡើយទេ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបន្តសម្របសម្រួលដោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ជាបន្តទៀត។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ជាលទ្ធផល ភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណីវិវាទនៅឡើយ ដោយភាគីអតីតកម្មករនិយោជិតដែលនៅសេសសល់ពីការព្រមទទួលយកសំណងទូទាត់បញ្ចប់កិច្ចសន្យាតាមច្បាប់
-
មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគពីសប្បុរសជនចំនួន ២៤ម៉ឺនដុល្លារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១

-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន

នាព្រឹកថ្ងៃអង្គារទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ចំនួន២គឺ៖ -របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។ -សេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។
-
រដ្ឋាភិបាល Burkina Faso ប្រកាសថា មនុស្សយ៉ាងហោចណាស់ ៤១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្តដោយក្រុមប្រដាប់អាវុធនៅភាគខាងជើងជិតព្រំដែនប្រទេសម៉ាលី

រដ្ឋាភិបាលថា អ្នកស្លាប់ទាំងនោះភាគច្រើនជាសមាជិកនៃកងកម្លាំងការពារស្វ័យការពារស៊ីវិលដែលគាំទ្រដោយរដ្ឋាភិបាលដែលគេស្គាល់ថាជាអ្នកស្ម័គ្រចិត្តការពារមាតុភូមិ (VDP) ដែលបង្កើតឡើងដើម្បីគាំទ្រដល់កងទ័ព។ ក្នុងចំណោមជន់រងគ្រោះទាំងនោះ មានទាំងលោក Ladji Yoro ដែលជាមេដឹកនាំ VDP។ ក្រុមប្រដាប់អាវុធមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា កំពុងប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់សាហែលអាហ្វ្រិកហើយ Burkina Faso ក៏រងការវាយប្រហារភេរវកម្មដោយក្រុមសកម្មប្រយុទ្ធទាំងនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ប្រភព៖ Aljazeera
-
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក បានលើកឡើងថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Qin Gang បានលើកឡើងក្នុងជំនួបជាមួយអ្នកកាសែតធំៗនៅអាមេរិកថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ ដោយសារតែចិនមិនមែនជាសហភាពសូវៀត។ លោកបានបញ្ជាក់ជំហររបស់ចិនថា ចិនត្រូវការគោរពគ្នាទៅវិញ ចិនចង់បានសន្តិភាពប្រកបដោយសន្តិសហវិជ្ជមាន ហើយចិនចង់បានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប៉ុន្តែចិនកំពុងប្រឈមមុខនឹងការទិតៀនជារៀងរាល់ថ្ងៃ ក៏ដូចជាខ្សែបន្ទាត់មនោគមវិជ្ជា ដែលបែងចែកពិភពលោក ព្រមទាំងគំនិតក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ជាពិសេសលើកិច្ចការតៃវ៉ាន់។ ឯកអគ្គរដ្ឋទូតចិនរូបនេះយល់ឃើញថា បញ្ហាសង្គ្រាមត្រជាក់ជំនាន់ថ្មីនេះកើតឡើងដោយសារតែអាមេរិកប្រដូចចិនទៅនឹងអតីតសហភាពសូវៀត តែចិនមិនមែនជាសហភាពសូវៀត ហើយអាមេរិកពេលនេះក៏មិនមែនជាអាមេរិក ៣០ឆ្នាំមុនដែរ។ លោក Gang បានលើកហេតុផលចំនួន ៣ ដោយទី១ ចិនមិនមែនជាសហភាពសូវៀត ទី២ ចិនបានរៀនសូត្រពីការដួលរលំរបស់សូវៀត ហើយទី៣គឺ គណបក្សកុម្មុយនិស្តចិនបានយកឈ្នះបេះដូង និងចិត្តរបស់ប្រជាជនចិនចំនួន ១,៤ពាន់លាននាក់។ ប្រភព៖ SCMP
-
រដ្ឋាភិបាលជប៉ុន ប្រកាសអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅជប៉ុន និងប្រកាសផ្តល់ជំនួយដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ

លោកទូត Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់រដ្ឋាភិបាលជប៉ុន និងស្វាគមន៍ការចូលចតនាវាស្វ័យការពារជើងទឹករបស់ជប៉ុន ដែលនឹងចូលចតនៅកំពង់ផែកម្ពុជា ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។ សម្ដេចតេជោអរគុណជប៉ុន ដែលផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំង និងបរិក្ខារពេទ្យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ១៩ និងការផ្ដល់ជារថយន្ត សម្ភារៈ និងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។ ២៨ ធ្នូ ២០២១
-
របាយការណ៍នៅថ្ងៃទី២៧ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៥ករណី ជាសះស្បើយ ១១នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៦៩នាក់ អ្នកជាសះស្បើយ ១១៦ ៨៨៥នាក់ អ្នកស្លាប់ ៣ ០១០នាក់ ចេញផ្សាយ ថ្ងៃទី២៨ ធ្នូ ២០២១
-
ខ្សែការពារ ២រូបរបស់ក្លឹបអ្នកមានបុណ្យ Barcelona ឆ្លងកូវីដ១៩

-
ក្លឹបបិសាចក្រហម ស្វែរកអ្នកចាំទីថ្មី ដើម្បីមកជំនួស De gea

-
ម្ចាស់ប្រាក់ពាន ULTIMATE BOXING CHAMPIONSHIP វី សុភ័ស អះអាងថា ការហ្វឹកហាត់បិទខ្ទប់នឹងធ្វើរូបគេអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំង
