Category: នយោបាយ

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាំយកនូវពូជស្រូវចែកជូនពលរដ្ឋ១ម៉ឺន២១០គ្រួសារ នៅខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយទឹកជំនន់

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាំយកនូវពូជស្រូវចែកជូនពលរដ្ឋ១ម៉ឺន២១០គ្រួសារ នៅខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយទឹកជំនន់

      ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងមក ក្នុងស្រុកចំនួន៨ របស់ ខេត្តបាត់ដំបង រួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ សរុបចំនួន១០.២១០គ្រួសារមកពីស្រុកក្រុងខាងលើនេះ បានទទួលនូវអំណោយមួយចំនួនពីសម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកានេះ ដោយក្នុងមួយគ្រួសារៗទទួលបានពូជស្រូវ ១០០គក្រ,អង្ករចំនួន ២៥គក្រ, មី០១កេស,ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ០១យួរ, ទឹសុទ្ធ០១កេស, ឃីត ០១កញ្ចប់, ថវិកា ៥ម៉ឺនរៀលនិងបានផ្តល់ស៊ីនព្រោះស្រូវ ចំនួន៥០គ្រឿងដល់សហគមន៍កសិករ ក្នុងខេត្តផងដែរ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងកើតឡើងនៅក្នុងខេត្តកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមនិងវិស័យសំខាន់ៗ ក្នុងខេត្ត ដូចជា៖ វិស័យសិកម្ម, ធនធានទឹក, សាធារណការនិងដឹកជញ្ជូន និង វិស័យអភិវឌ្ឍន៍ជនបទខេត្តយ៉ាងធ្ងន់ធ្ងរ។រួមមានផ្ទៃដីដាំដុះស្រូវ រងការប៉ះពាល់ សរុប១២៧ពាន់១៨៩ហិកតា គឺស្មើនឹង៤៧ពាន់ ៥៦៩គ្រួសារ។ដោយបង្កការខូចខាតចំនួន ៤២ពាន់ ៥១៧ហិកតា ស្មើ…

  • សេចក្តីជូនដំណឹង៖ ការផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន

    សេចក្តីជូនដំណឹង៖ ការផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន
  • ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ចំនួន២សប្តាហ៍

    ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ចំនួន២សប្តាហ៍

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ក្រសួងអប់រំ បានបញ្ជាក់ថា ការផ្អាកនេះដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ បានបន្តថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវី-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត…

  • ឯកឧត្ដម ម៉ម ប៊ុនហេង៖ រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពាការរីករាលដាលជំងឺកូវីដ-១៩

    ឯកឧត្ដម ម៉ម ប៊ុនហេង៖ រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពាការរីករាលដាលជំងឺកូវីដ-១៩

    ភ្នំពេញ៖ តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ លិខិតរបស់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានស្នើឲ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

  • ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ

    ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ

    មួយថ្ងៃមុនការរប្រារព្ធខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០) នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅវិមានឯករាជ្យ និងព្រះបរមរូប នៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ គួររបញ្ជាក់ឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៧ នៃកងយោពលខេមរភូមិន្ទ ផងដែរ។ នៅថ្ងៃទី៩ វិច្ឆិកានេះ កម្ពុជានឹងប្រារព្ធបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមរម្លឹកឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាការរម្លឹកឲ្យឃើញអំពីព្រះរាជបេសសកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ…

  • ឯកឧត្តមរ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ ក្នុងខណ្ឌដង្កោ

    ឯកឧត្តមរ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ ក្នុងខណ្ឌដង្កោ

    នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ មានបើកពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមរ័ត្ន ស្រ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ លោកស្រី គឹម ញឹប អនុប្រធានគណបក្សខណ្ឌ ជាអភិបាលខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានប្រចាំការគណបក្សខណ្ឌ,លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ និងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។ ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរចំពោះ លោក លោកស្រី ប្អូនៗ ក្មួយៗ ទាំងអស់ ដែលត្រូវបានប្រកាសទទួលស្គាល់ជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្នាក់ខណ្ឌ ៤៧នាក់ និងថ្នាក់សង្កាត់ចំនួន ៣០៦នាក់ ។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតី…

  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

    គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

    ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០២០ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដែលបានតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចទាមទាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ សូមជម្រាបថា ប្រទេសកម្ពុជា បានស្ថិតក្រោមអាណាព្យាបាលប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្នុងឱកាសប្រាព្វរពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានបន្តអញ្ជើញថ្វាយគម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

  • អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព

    អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ ពាក់ព័ន្ធក្នុងរឿងនេះអ្នកនាំពាក្យសាលាក្តីខ្មែក្រហម ឯកឧត្តមនេត្រ ភក្រ្តា ថ្លែងថា”ខ្ញុំសូមបញ្ជាក់បន្ថែមថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង…

  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបា ត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា ក្នុងស្រុកចំនួន៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រព …

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបា ត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា ក្នុងស្រុកចំនួន៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រព …

      ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត  ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយនិងចែក “ពូជស្រូវ”ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងកន្លងមក។ ដែលមកពីក្រុង-ស្រុកចំនួន៨ សរុបជាង១ម៉ឺនគ្រួសារ នៅឯព្រលានយន្តហោះវាលបែកចាន ក្រុង-ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថា៖ អាជ្ញាធរខេត្តនិងមន្ទីរកសិកម្មខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា នៅក្នុងស្រុកចំនួន០៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព។ ស្រុកទាំងនោះរួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ ហើយគ្រួសារដែលទទួលនូវអំណោយមានចំនួន ១០.២១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ”ពូជស្រូវ”ចំនួន១០០គក្រ, អង្ករ២៥គក្រ រួមនិងគ្រឿងឧបភោគបរិភោគនិងថវិកា៥ម៉ឺនរៀល។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងទៀតថា៖បច្ចុប្បន្ននេះទឹកជំនន់បានស្រកចុះថមថយទៅវិញហើយ និងថែមទាំងបង្កលក្ខណៈងាយស្រួលដល់ខេត្ត ក្នុងការស្តារឡើងវិញនូវ វិស័យកសិកម្ម ដែលបានទទួលរងការខូចខាតកន្លងមក។ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការ ជាមួយនិងអាជ្ញាធរក្រុង-ស្រុក ឃុំ.សង្កាត់ ចុះធ្វើការវាយតម្លៃ…

  • អាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលពាក់ព័ន្ធ ជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានឱ្យផ្អាកបញ្ជូនកូនចៅទៅសាលា

    អាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលពាក់ព័ន្ធ ជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានឱ្យផ្អាកបញ្ជូនកូនចៅទៅសាលា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំថ្មីមួយទៀតដែលតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនចៅទៅគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នសិនរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។           យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះបានធ្វើការណែនាំដូចខាងក្រោម៖ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់។ គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃដដែលនេះបានឱ្យដឹងដែរថា គិតត្រឹមយប់ថ្ងៃទី៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត ពោលគឺសរុបមានចំនួន៦គ្រឹះស្ថានសិក្សាហើយដែលពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី៕