-
៨ ធ្នូ ២០២១

១. កីឡដ្ឋាន ខេត្តកំពង់ស្ពឺ ក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ នឹង បញ្ចប់ ការសាងសង់នា ពាក់កណ្ដាល ឆ្នាំ ២០២២ មុនពេលកម្ពុជា ធ្វើជា ម្ចាស់ផ្ទះកីឡា ស៊ី ហ្គេមឆ្នាំ ២០២៣ – រស្មីកម្ពុជា ២. រដ្ឋមន្ត្រីកសិកម្មជួបជាមួយធុរជនអាមេរិក អំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល ដើម្បីនាំចេញទៅអាមេរិក និងទីផ្សារអន្តរជាតិ – Sabay News ៣. ១១ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញ ថ្នាំជក់ ជិត ៤,៣ ពាន់ តោន ថយចុះ ២៤% ខណៈការនាំ ចេញទៅ ទីផ្សារ វៀតណាម គ្របដណ្តប់ ស្ទើរ ទាំង ស្រុង – ភ្នំពេញបុស្តិ៍ ៤. សមាជិកសភាគណបក្សជាតិអូស្ត្រាលីលោក George Christensen រងការថ្កោលទោស…
-
ស្នងការអឺរ៉ុបទទួលបន្ទុកសុខាភិបាល លោកស្រី Stella Kyriakides បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កាតព្វកិច្ចចាក់វ៉ាក់សាំង គឺនៅតែជាជម្រើសរបស់រដ្ឋជាសមាជិកនីមួយៗ ក្នុងពេលបច្ចុប្បន្ន

-
របាយការណ៍បឋមបង្ហាញថា វ៉ារ៉្យង់អូមីក្រុងអាចនឹងមានឥទ្ធិពលស្រាលជាងវ៉ារ៉្យង់ដទៃ បើទោះជាមេរោគកូវីដ១៩ កំពុងតែរីករាលដាលលឿនជាងពេលណាៗទាំងអស់នៅអាហ្រ្វិកខាងត្បូង

របាយការណ៍បឋមបង្ហាញថា វ៉ារ៉្យង់អូមីក្រុងអាចនឹងមានឥទ្ធិពលស្រាលជាងវ៉ារ៉្យង់ដទៃ បើទោះជាមេរោគកូវីដ១៩ កំពុងតែរីករាលដាលលឿនជាងពេលណាៗទាំងអស់នៅអាហ្រ្វិកខាងត្បូង ដោយសារការចម្លងលឿននៃវ៉ារ្យ៉ង់ អូមីក្រុងក៏ដោយ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានព្រមានប្រឆាំងនឹងរបាយការណ៍ខាងលើ ព្រោះវ៉ារ្យ៉ង់នេះទើបតែត្រូវបានរកឃើញកាលពីខែមុន ផលប៉ះពាល់ពិតប្រាកដមិនទាន់បង្ហាញចេញភ្លាមៗ ហើយអ្នកវិទ្យាសាស្ដ្រត្រូវការការសិក្សាបន្ថែមទៀត មុននឹងអាចនិយាយអំពីវ៉ារ៉្យង់នេះដោយមានទំនុកចិត្ត។ វ៉ារ្យ៉ង់នេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរកឃើញនៅប្រមាណជាង ៤០ប្រទេស លើទ្វីបចំនួន ៦។ មន្ត្រីសុខាភិបាល និងអ្នកស្រាវជ្រាវ បាននិយាយថា វាអាចជាទម្រង់ឆ្លងលឿនបំផុត ដែលអាចគ្របដណ្ដបទូទាំងពិភពលោក ដូចវ៉ារ៉្យង់ ដែលតា។ ពិភពលោកអាចនឹងត្រូវប្រឈមនឹងវដ្តនៃជំងឺ ដែលតម្រូវឱ្យមានការបិទខ្ទប់ និងការរងទុក្ខផ្នែកសេដ្ឋកិច្ចជាថ្មីម្ដងទៀត។ ប្រភព៖ New York Times
-
ព្រះពិធីយាងរំកិលព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាកចេញពីព្រះដំណាក់ចាស់ មកកាន់ព្រះមេរុ នាព្រឹកថ្ងៃទី០៨ ធ្នូ ២០២១

-
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែម ទៀត ជានិច្ចនិរន្ត

កម្ពុជា និងវៀតណាម គួរបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីឲ្យសក្តិសមនឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំ និងមានប្រវត្តិយូរអង្វែងមកហើយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ងៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា -វៀតណាម ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ទោះជាប្រទេសទាំងពីរជួបវិបត្តិនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងនោះឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងដល់៥,៣២ពាន់លានដុល្លា។ រយៈ១០ខែ នៃឆ្នាំ២០២១នេះ បានកើនដល់ ៧,៨៧ពាន់លានដុល្លា ហើយសង្ឃឹមថា នឹងកើនដល់ប្រមាណ៩ពាន់លានដុល្លា ក្នុងឆ្នាំ២០២១ ទាំងមូល។ ឯកឧត្តម ក៏បានស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជួយគាំទ្របន្ថែមទៀតដល់វិនិយោគិនវៀតណាមនៅកម្ពុជា និងជួយជម្រុញនូវកិច្ចព្រមព្រៀងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភដល់ រដ្ឋាភិបាលវៀតណាម ទាំងសម្ភារៈ និងថវិកាក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម…
-
សម្រស់ព្រៃប្រស់ កំពង់ធំ 🍃🍁🇰🇭

-
ជប៉ុន បានផ្តល់អាងហែលទឹក អាគារលំហាត់ប្រាណមានបំពាក់សម្ភារៈ និងផ្លូវរត់អត្តពលកម្ម៨ខ្សែបន្ទាត់ ជូនវិទ្យាស្ថានអប់រំកាយ និងកីឡា

-
ចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ពិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងចង់ដាំដុះបន្លែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងខេត្តសៀមរាប មានចំនួន២ស្រុក គឺស្រុកក្រឡាញ់ ក្នុងឃុំសែនសុខ និងស្រុកស្រីស្នំ ក្នុងឃុំមោង ប្រជាពលរដ្ឋប្រមាណជាង ៤០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន ៤មុខ
-
ក្រុម Ajax ៦ប្រកួតឈ្នះទាំង៦ ឡើងវគ្គ១៦ក្រុម ក្របខណ្ឌ Champion League

-
កម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ីបានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣០០លានដុល្លារដើម្បី បង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព
