-
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី

-
៧ ធ្នូ ២០២១

១. ១០ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានតម្លៃសរុបជាង ១ ៩៦៤លានដុល្លារ កើនជាង ១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ២. វឌ្ឍនភាព គម្រោង សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំនួន ៣៨ ខ្សែ នៅ ក្រុង សៀមរាប ខេត្តសៀមរាប នេះ គិត ត្រឹម ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រេចបាន ៩២,៧២% នៃ ទំហំ ការងារ សរុប – រស្មីកម្ពុជា ៣. ១១ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញ ផលិតផល ម្រេច បាន ជាង ២៧ ៧៣០តោន កើនឡើង ៤៥៦,៥% ក្នុង នោះ មាន…
-
បុរសជនជាតិស្រីលង្កាម្នាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ក្រោមការចោទប្រកាន់ពីបទប្រមាថសាសនានៅក្នុងប្រទេសប៉ាគីស្ថាន

បុរសជនជាតិស្រីលង្កាម្នាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ក្រោមការចោទប្រកាន់ពីបទប្រមាថសាសនានៅក្នុងប្រទេសប៉ាគីស្ថាន ដែលនេះបានបង្កឱ្យមានការតវ៉ាដោយមេដឹកនាំប៉ាគីស្ថានថ្កោលទោសចំពោះអំពើហិង្សាដែលគ្មានការអន្តរាគមន៍ពីច្បាប់។ លោក Priyantha Diyawadanage អាយុ ៤៨ឆ្នាំ ជាមេការគ្រប់គ្រងរោងចក្រនៅទីក្រុង Sialkot ត្រូវបានហ្វូងមនុស្សវាយដំរហូតដល់ស្លាប់កាលពីថ្ងៃទី៣ ធ្នូ ហើយសាកសពរបស់គាត់ត្រូវបានគេដុត។ អធិការប៉ូលីសក្នុងតំបន់អះអាងថា អំពើហឹង្សាចាប់ផ្តើមបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោក Diyawadanage ហែកផ្ទាំងផ្សព្វផ្សាយដែលមានដាក់ឈ្មោះរបស់ព្យាការី Muhammad ដែលនេះជាការប្រមាថមួយ។ ប៉ុន្តែសហសេវិកម្នាក់ដែលប្រញាប់ទៅជួយសង្រ្គោះលោក បានអះអាងថា លោកបានត្រឹមតែរុះរើផ្ទាំងរូបភាព ដើម្បីរៀបចំសម្អាតអាគារតែប៉ុណ្ណោះ។ មកទល់ពេលនេះ មនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងរឿងក្ដីឃាតកម្មនេះ។ ប្រភព៖ BBC
-
រុស្សី និងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជុំវិញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ទោះបីជាមានហានិភ័យរងការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ

នៅថ្ងៃទី៦ ធ្នូ រុស្សី និងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជុំវិញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ទោះបីជាមានហានិភ័យរងការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ។ កិច្ចព្រមព្រៀងទាំងនេះរួមមាន កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងយោធាប្រទេសទាំងពីរ បញ្ហាផ្គត់ផ្គង់ និងអភិវឌ្ឍន៍អាវុធ ព្រមទាំងឧបករណ៍យោធា និងកិច្ចសន្យាផលិតកាំភ្លើង AK-203 ចំនួន ៥០០ ០០០ដើមនៅរដ្ឋអ៊ូតតា ប្រាដេសនៃប្រទេសឥណ្ឌា។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនេះ អាមេរិក បាននិយាយថា ឥណ្ឌានឹងប្រឈមការដាក់ទណ្ឌកម្មក្រោមច្បាប់ស្ដីពីការប្រឆាំងសត្រូវ និងអ្នកដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសត្រូវ។ ជាក់ស្ដែង អាមេរិកធ្លាប់បានប្រើច្បាប់នេះដាក់ទណ្ឌកម្មលើសមាជិកមួយចំនួននៃកងទ័ពចិន ដែលពាក់ព័ន្ធទៅនឹងការនាំចូលយន្តហោះចម្បាំង និងមីស៊ីលការពារដែនអាកាសពីរុស្សី ព្រមទាំងក្រុមហ៊ុនអាល្លឺម៉ង់ដែលពាក់ព័ន្ធនឹងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្សី។ ប្រភព៖ Newsweek
-
សមាជិកសភាគណបក្សជាតិអូស្ត្រាលី George Christensen ដែលជា ផ្នែកមួយគណបក្សកាន់អំណាច ត្រូវបានរងការថ្កោលទោស

សមាជិកសភាគណបក្សជាតិអូស្ត្រាលី George Christensen ដែលជា ផ្នែកមួយគណបក្សកាន់អំណាច ត្រូវបានរងការថ្កោលទោសក្រោយពីពេលដែលលោកបានធ្វើ ការប្រដូចវិធានការកូវីដ១៩នៅតាមបណ្ដារដ្ឋ និងដែនដីមួយចំនួននៅអូស្ត្រាលីទៅនឹងរបប ប៉ុល ពត របប ណាហ្ស៊ីអាល្លឺម៉ង់ របបលោក ម៉ៅ សេទុង និងរបបលោក ចូសេហ្វស្តាលីន។ កាលពីសប្ដាហ៍មុន លោក Alex Jones សមាជិកសភាមួយរូបអំពាវនាវឱ្យមនុស្សជុំវិញពិភពលោក ធ្វើបាតុកម្មនៅតាមស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងតវ៉ា ដើម្បីសេរីភាពប្រជាជនអូស្ត្រាលី ដោយសារតែវិធានការតឹងតែងពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ១៩។ ប្រភព៖ ABC News
-
សេតវិមានបានប្រកាសថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង

សេតវិមានបានប្រកាសថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ដោយសារការរំលោភសិទ្ធមនុស្សដ៏ឃោរឃៅរបស់ចិន។ ស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនបាននិយាយថាពហិការនេះគឺជា “ឧបាយកលនយោបាយ” ព្រោះគ្មានការអញ្ជើញអ្នកនយោបាយអាមេរិកណាមួយទេ។ ក្រុមអ្នកវិភាគយល់ឃើញថា ការប្រកាសពហិការការទូតនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែតានតឹង ហើយធ្លាក់ដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ប្រភព៖ Reuters
-
Liter of Light បានបង្កើតបច្ចេកទេសថ្មីមួយ ដើម្បីជួយសហគមន៍ក្រីក្របង្កើតអំពូលភ្លើងផ្ទាល់ខ្លួន

Liter of Light បានបង្កើតបច្ចេកទេសថ្មីមួយ ដើម្បីជួយសហគមន៍ក្រីក្របង្កើតអំពូលភ្លើងផ្ទាល់ខ្លួន។ គេយកដបប្លាស្ទិកដែលប្រើរួច ដាក់ទឹកឱ្យពេញ និងដាក់សារធាតុ bleach ដែលធ្វើឱ្យទឹកថ្លាជាងមុន ដើម្បីបង្កើតចំណាំងផ្លាតពីព្រះអាទិត្យ នៅពេលដាក់នៅលើដំបូលផ្ទះនៅពេលថ្ងៃ។ បន្ទះសូឡាស្រូបកម្ដៅព្រះអាទិត្យខ្នាតតូច ត្រូវបានភា្ជប់ជាមួយដបទឹកប្លាស្ទិកនោះ ដើម្បីរក្សាថាមពលសម្រាប់បំភ្លឺភ្លើងនៅពេលយប់។ គ្រប់ផ្នែកទាំងអស់ដែលប្រើប្រាស់ក្នុងការផលិតអំពូលនេះគឺអាចរកបាននៅក្នុងសហគមន៍ផ្ទាល់។ គម្រោងនេះបានចាប់ផ្តើមក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១២។ ឥឡូវនេះវាបានរីករាលដាលដល់ជាង ១៥ប្រទេសផ្សេងទៀត ហើយត្រូវបានប្រើប្រាស់ដោយផ្ទះជាង ៨៥០,០០០ខ្នងរហូតមកដល់ពេលនេះ។ 🎥 Tech Insider
-
ថ្ងៃលិចនៅឧត្តុង្គក្រុងចាស់ ☀️

-
ខេត្តព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង 🇰🇭 🇰🇭

-
សហព័ន្ធកីឡាទាញព្រ័ត្រ បានចុះអនុស្សារណយោគយល់គ្នា ជាមួយសហព័ន្ធកីឡាចំបាប់កាច់ដៃ ដើម្បីសហការរួមគ្នា បង្កើតព្រឹត្តិការណ៍ប្រកួត និងផលិតធនធានកីឡាករ កីឡាការិនីឆ្នើមៗ

សហព័ន្ធកីឡាទាញព្រ័ត្រ បានចុះអនុស្សារណយោគយល់គ្នា ជាមួយសហព័ន្ធកីឡាចំបាប់កាច់ដៃ ដើម្បីសហការរួមគ្នា បង្កើតព្រឹត្តិការណ៍ប្រកួត និងផលិតធនធានកីឡាករ កីឡាការិនីឆ្នើមៗ សម្រាប់កម្ពុជា ត្រៀមប្រកួតជាលក្ខណអន្តរជាតិ ពិធីនេះធ្វើឡើងក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នឹងចូលរួមអបអរសាទរខួប៦ឆ្នាំ នៃការដាក់បញ្ជូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី២ ធ្នូឆ្នាំ២០២១