-
សហព័ន្ធកីឡាទ្រីយ៉ាត្លុង បោះជំរុំហ្វឹកហាត់ ដើម្បីជម្រុញអភិវឌ្ឍកម្រិតបច្ចេកទេស ដល់ជម្រើសជាតិ និងអត្តពលិកបំរ៉ុង

-
តែសំខាន់បំផុតនោះ គឺការផ្តើមគំនិត និងកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ពីខ្មែរខ្លួនឯង!

-
លោក ណយ ផាណា បញ្ជាក់ថា ដើម្បីទទួលបានជោគជ័យ ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ជា ពិសេស ស៊ីហ្គេម នៅកម្ពុជា យើងត្រូវពង្រឹងសមត្ថភាព ធនធានមនុស្សជាមុនសិន

ដើម្បីទទួលបានជោគជ័យ ពីព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ជាពិសេស ស៊ីហ្គេម នៅកម្ពុជា យើងត្រូវពង្រឹងសមត្ថភាព ធនធានមនុស្សជាមុនសិន នេះជាការថ្លែងបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាបឋមសិក្សា សាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដែលដំណើរការរយៈពេល៧ ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែធ្នូ
-
របាយការណ៍នៅថ្ងៃទី៦ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១៧ករណី ស្លាប់ ១២នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ១៤ករណី និងជាសះស្បើយ ១៥នាក់។ អ្នកឆ្លងសរុប ១២០ ២៨៦នាក់ អ្នកជាសះស្បើយ ១១៦ ៦៤២នាក់ អ្នកស្លាប់ ២ ៩៦៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ ធ្នូ ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម

ផ្លូវជាតិលេខ១១ បានបម្រើដល់ការដឹកជញ្ជូនក្នុងខេត្ត និងតភ្ជាប់ជាមួយខេត្តដទៃ រួមទាំងការតភ្ជាប់ផ្លូវហាយវ៉េរបស់អាស៊ាន។ កម្ពុជាកំពុងសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ភ្ជាប់មកផ្លូវលេខ១១។ គម្រោងធំៗចំនួន៣ទៀត ដែលកម្ពុជាត្រូវសាងសង់រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ។ កម្ពុជាក៏កំពុងសិក្សាផ្លូវតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប។ ប្រសាសន៍សម្តេចតេជោថ្ងៃទី៦ ធ្នូ ២០២១
-
ទំនាក់ទំនងអាមេរិកជាមួយឡាវ ១៩៦៤-១៩៧៣

ចំណាយលុយ ៣,១ប៊ីលានដុល្លារ ទម្លាក់គ្រាប់បែកជាង ២៧០លានគ្រាប់លើប្រទេសឡាវ ដើម្បីកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់យុទ្ធសាស្រ្តរបស់វៀតណាម បច្ចុប្បន្នប្រទេសឡាវនៅមានគ្រាប់មិនទាន់ផ្ទុះសរុប ៣៥% នៃផ្ទៃដីសរុប ទំនាក់ទំនងចិនជាមួយឡាវក្នុងពេលបច្ចុប្បន្ន ២០១៦-២០២១ ចំណាយលុយ ៦ប៊ីលានដុល្លារ សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ២០០គីឡូម៉ែត្រក្នុង ១ម៉ោងដើម្បីភ្ជាប់ប្រជាជាតិដែលគ្មានសមុទ្រមួយនេះទៅកាន់ពិភពលោក ប្រាក់ចំណូលសរុបឡាវត្រូវបានរំពឹងថានឹងកើនឡើង ២១% នៅក្នុងប្រទេស ប្រភព៖ PandaPaws 🐾
-
គយគន់មិនជិនណាយ កម្ពុជាមាតុភូមិខ្ញុំ 🍃🌾🇰🇭

-
ស្ថានភាពធាតុអាកាស ៨-១៤ ធ្នូ ២០២១

-
កម្ពុជាបញ្ជាក់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសក្នុងមហាសមុទ្រឥណ្ឌាជាមួយនឹងប្រទេសអាស៊ាន (Video Inside)

កម្ពុជាដែលនឹងត្រៀមធ្វើជាប្រធានអាស៊ានចាប់ពីខែមករាឆ្នាំ២០២២ខាងមុខនេះ បានថ្លែងបញ្ជាក់ជុំវិញប្តេជ្ញា ចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសក្នុងមហាសមុទ្រឥណ្ឌា ជាមួយនឹងប្រទេសអាស៊ាន។ ប្រសាសន៍បញ្ជាក់ភាពប្តេជ្ញាចិត្តនេះ បានធ្វឡើងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោកអ៊ុច បូររិទ្ធ ក្នុង ឳកាសចូលរួមសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥រយៈពេល២ថ្ងៃ នៅទីក្រុងអាប៊ុយដាប៊ី នៃប្រទេសអារ៉ាប់រួម។