-
ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល

នៅថ្ងៃទី៥ ធ្នូ ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល។ បាតុករពី ២-៣ពាន់នាក់ដើរហែក្បួន ដោយសន្តិវិធីកាត់កណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិកទៅទីស្នាក់ការកណ្តាលរបស់ស្ថាប័នសហភាពអឺរ៉ុប។ ក្រុមបាតុករពាក់អាវខ្មៅ ហើយស្រែកថា “សេរីភាព” បានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលិស ដែលបានតបតដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹក។ បាតុករតវ៉ាប្រឆាំងនឹងច្បាប់ ដែលតម្រូវឱ្យប្រជាជនបង្ហាញប័ណ្ណចាក់វ៉ាក់សាំង មុនចូលទៅកាន់បារ និងភោជនីយដ្ឋាននានា។ ការតវ៉ានេះ បានកើតឡើងក្រោយការប្រកាសវិធានការដើម្បីទប់ស្កាត់អត្រាឆ្លងខ្ពស់បំផុតរបស់អឺរ៉ុប។ ប្រភព៖ Reuters
-
៦ ធ្នូ ២០២១

១. អាងទឹកអូរតាកេរ្តិ៍នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយជាកន្លែងកំសាន្តចម្រុះ ជួយអភិវឌ្ឍទេសចរណ៍ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋាន – AMS Central ២. ចំនួនរថយន្តនៅកម្ពុជាពីឆ្នាំ១៩៩៨ មកបច្ចុប្បន្ន កើនឡើងពី ៦,៥ម៉ឺនគ្រឿង ដល់ ៩២ម៉ឺនគ្រឿង ខណៈទោចក្រយានយន្តកើនពី ២០ម៉ឺនគ្រឿង ដល់ ៥,២លានគ្រឿង – រស្មីកម្ពុជា ៣. រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តក្រុមហ៊ុនសហគ្រាសឱ្យមករកស៊ីខាងកែច្នៃសំរាម ដោយរដ្ឋនឹងជួយសម្រួល និងបន្ធូរបន្ថយពន្ធផ្សេងៗ រួមមានការជួយបន្ថយតម្លៃភ្លើងក្នុងដំណើរការចម្រាញ់កាកសំណល់ជាដើម – RFI ៤. តុលាការមីយ៉ាន់ម៉ាកាត់ក្តីឱ្យលោកស្រី Aung San Suu Kyi ជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទល្មើសលើវិធានការទប់ស្កាត់កូវីដ១៩ ដោយនេះជាការសម្រេចទោសទណ្ឌ ១ករណី ក្នុងចំណោម ១១ករណីប៉ុណ្ណោះ – AFP ៥. ថៃរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron លើកដំបូងលើប្រជាពលរដ្ឋអាមេរិកម្នាក់ ដែលបានធ្វើដំណើរពីអេស្ប៉ាញចូលក្នុងថៃ កាលពីចុងខែវិច្ឆិកាកន្លងទៅ – Bangkok Post
-
រដ្ឋាភិបាលអាឡឺម៉ង់ថ្មី មានបំណងកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច សម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំ និងការអនុវត្តផ្នែកវេជ្ជសាស្រ្តផ្សេងទៀត

រដ្ឋាភិបាលអាឡឺម៉ង់ថ្មី មានបំណងកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច សម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំ និងការអនុវត្តផ្នែកវេជ្ជសាស្រ្តផ្សេងទៀត ចាប់ពីថ្ងៃទី១៦ មីនា ២០២២។ កន្លងមកអាឡឺម៉ង់ តែងស្ទាក់ស្ទើរក្នុងការដាក់វិធានការចាក់វ៉ាក់សាំងជាកំហិត ដោយសារភ័យខ្លាចថានឹងជំរុញការខ្វះខាតបុគ្គលិកពេទ្យ និងគិលានុបដ្ឋាយិកាកាន់តែខ្លាំងឡើង ប៉ុន្តែការគាំទ្រចំពោះវិធានការនេះបានកើនឡើង ខណៈ ដែលប្រទេសនេះប្រឈមមុខនឹងការឆ្លងកើនឡើងនៅក្នុងរលកទីបួននៃជំងឺរាតត្បាតកូវីដ១៩។ បុគ្គលិកក្នុងវិស័យសុខាភិបាល នឹងត្រូវបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងហើយ ឬបានជាសះស្បើយពីកូវីដ ឬ បង្ហាញវិញ្ញាបនបត្រវេជ្ជសាស្ត្រ ដែលបញ្ជាក់ថាពួកគេមិនអាចចាក់វ៉ាក់សាំងបាន។ ប្រភព៖ Reuters
-
បានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយរួមមានអ្នករងរបួស ៣នាក់ និងយ៉ាងហោចណាស់ចំនួន៥ នាក់បាត់បង់ជីវិតនៅពេលដែលរថយន្តយោធាមួយគ្រឿងបើកទៅបុកក្រុមបាតុករនៅទីក្រុង Yangon

បាតុករចំនួន ១១នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយរួមមានអ្នករងរបួស ៣នាក់ និងយ៉ាងហោចណាស់ចំនួន៥ នាក់បាត់បង់ជីវិតនៅពេលដែលរថយន្តយោធាមួយគ្រឿងបើកទៅបុកក្រុមបាតុករនៅទីក្រុង Yangon នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ធ្នូ។ បេសកកម្មអង្គការសហប្រជាជាតិនៅមីយ៉ាន់ម៉ាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ខណៈដែលស្ថានទូតអាមេរិកបាននិយាយថាពួកគេមានការរន្ធត់ចិត្តដែលកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ ជិះកិន និងសម្លាប់បាតុករច្រើននាក់ ហើយអាមេរិកគាំទ្រសិទ្ធិរបស់ប្រជាជនមីយ៉ាន់ម៉ាក្នុងការតវ៉ាដោយសន្តិវិធី។ ឧបទ្ទវហេតុនេះកើតឡើង ខណៈពេលដែលមីយ៉ាន់ម៉ាកំពុងរងចាំសាលក្រមនៃការកាត់ក្ដីមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ដែលប្រឈមមុខនឹងការចោទប្រកាន់ច្រើនរួមមានពីបទការញុះញង់ និងការរំលោភវិធានការកូវីដ១៩។ ប្រភព៖ CNN
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

-
ផ្អាកអាជីវកម្ម KTV ឌីស្កូ បៀរហ្កាឌិន និងការលក់គ្រឿងស្រវឹងទូទាំងប្រទេសនៅថ្ងៃទី៨ ធ្នូ ២០២១ ជាការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ

-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅហ្សឺណែវ ឆ្លើយតបទៅការអត្ថាធិប្បាយដែលបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅហ្សឺណែវ ឆ្លើយតបទៅការអត្ថាធិប្បាយដែលបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។ “ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គួរចំណាយធនធានតិចតួចរបស់ខ្លួនទៅលើបញ្ហាប្រឈមសិទ្ធិមនុស្សដែលមាននិន្នាការគួរឱ្យព្រួយបារម្ភដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ។”
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៦-ធ្នូ-២០២១

មាតិកាព័ត៌មាន H1- សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថមកលើកម្ពុជា ការទាមទារនេះក្នុងឱកាសថ្លែងសារមួយចេញពីខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។ សម្តេចតេជោលើកឡើងថា សម្តីនេះសម្តេចមិនអាចទទួលយកបានទេ ៕…ឃ្លីប… N04- សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕ អានផ្ទាល់(ផេកសម្តេច) N03- រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក៕ឃ្លីប(វេបសា)អាន កាត់ត សុខ ណេត C9- អាងទឹកអូរតាកេរ្តិ៍ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយទៅជាកន្លែងកំសាន្តចម្រុះ រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋនៅមូលដ្ឋាន ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្រ្តីកសិកម្ម N01- ឯកឧត្តម សុខប្រសិទ្ធិ បញ្ជាក់ថាមន្រ្តីគណៈបក្សប្រជាជនកម្ពុជាត្រូវមានសមត្ថភាពចំណេះដឹងនិងបទពិសោធន៍ដើម្បីបំរើប្រជាពលរដ្ឋតាមមូលដ្ឋានអោយបានល្អ៕ឃ្លីប(ផ្តល់ដោយលោក …
-
ផ្លូវជាតិលេខ ១១ ដែលមានប្រវែងសរុប ជាង ៩៦ គីឡូម៉ែត្រ បានសម្ពោធប្រេីប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ធ្នូ ២០២១ 👏

-
កម្ពុជាប្រតិកម្មនឹងអតីតមេបញ្ជាការកងការពារព្រំដែនវៀតណាម ចំពោះការសន្និដ្ឋានចុងក្រោយ
