-
អបអរសាទរ! សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេ” នៅក្នុងកម្មវិធី Gourmand World Cookbook Award 2021

-
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីអត្ថន័យ “ខ្មែរធ្វើបាន” និងអត្ថន័យនៃពាក្យ “ដើមឈើចាំស្នេហ៍ ឬ សិលាចាំស្នេហ៍”

-
៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»

-
១ ធ្នូ ២០២១

១. វិមានឯករាជ្យខេត្តកំពង់ចាមគ្រោង និងចាប់ដំណើរការសាងសង់នាថ្ងៃទី៦ ធ្នូ ឆ្នាំ២០២១ នឹងត្រូវសាងសង់ឱ្យរួចរាល់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំជាកំហិត – AMS Central ២. ១០ខែ ឆ្នាំ២០២១ CMAC កម្ទេចគ្រាប់មីនជិត៧ម៉ឺនគ្រាប់ និងរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនជាង ៨៣គីឡូម៉ែត្រក្រឡា – AMS Central ៣. ការនាំចេញកសិផលរបស់កម្ពុជា ក្រៅពីស្រូវ-អង្ករ មានចំនួនជាង ៤លានតោន កើនឡើងជាង ៤៩% – រស្មីកម្ពុជា ៤. ចិន ព្រមានពីវីរុសបំប្លែងថ្មី Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស ហើយនឹងបង្កបញ្ហាប្រឈមក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នាខែកុម្ភៈ ឆ្នាំ២០២២ – France24 ៥. ក្រុមអ្នកជំនាញសុខាភិបាលអាមេរិក បានបោះឆ្នោតអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺជាមនុស្សពេញវ័យ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ – Reuters
-
ការទូតម្ហូបអាហារ

-
ប្រធានាធិបតីរុស្សីលោក Vladimir Putin បានព្រមានអង្គការណាតូកុំឱ្យឆ្លង “ខ្សែបន្ទាត់ក្រហម” នៅអ៊ុយក្រែន

នៅថ្ងៃទី៣០ វិច្ឆិកា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានព្រមានអង្គការណាតូកុំឱ្យឆ្លង “ខ្សែបន្ទាត់ក្រហម” នៅអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា រុស្ស៊ីនឹងគ្មានជម្រើសអ្វីផ្សេង ក្រៅពីវាយបក ស្របពេលដែលរុស្ស៊ីធ្វើការបង្ហាញប្រព័ន្ធមីស៊ីលល្បឿនលឿនជំនាន់ថ្មីរបស់ខ្លួន។ ប្រធានាធិបតីរុស្សីរូបនេះ ក៏បានលើកឡើងថា ប្រសិនបើមានការដាក់ពង្រាយទាហាន ឬប្រព័ន្ធមីស៊ីលទំនើបរបស់ណាតូនៅដែនដីអ៊ុយក្រែននោះ នឹងអាចវាយប្រហារក្រុងមូស្គូក្នុងរយៈពេលខ្លី ដែលនេះជាអំពើហួសហេតុ។ លោក Putin បានថ្លែងបែបនេះនៅក្នុងការបង្ហាញប្រព័ន្ធមីស៊ីលលឿនជាងសំឡេង Zicron ដែលអាចហោះលឿនជាងល្បឿនសំឡេងរហូតទៅដល់ប្រាំបួនដង និងរចនាឡើងដើម្បីជៀសវាងពីការបញ្ឈប់ដោយប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្ន។ មីស៊ីលប្រភេទនេះ នឹងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹករុស្សីចាប់ពីឆ្នាំ ២០២២តទៅ។ ប្រភព៖ Business Insider
-
ខេត្តកោះកុង កំពត កែប និងបណ្តាខេត្តជាប់ទន្លេមេគង្គ ទន្លេសាប នឹងមានប្រព័ន្ធចម្រុះទឹកស្អាត

-
សម្តេចតេជោ៖ “មោទនភាពជាតិខ្មែរ ដែលប្រែក្លាយទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន”

-
សម្តេចតេជោ ហ៊ុន សែន “កម្ពុជាមិនមែនជាធុងសំរាមដុតកំទេចចោលនូវបច្ចេកវិទ្យាហួសសម័យ”

-
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅសៀមរាប នឹងបង្ហាញថា កម្ពុជាជាគោលដៅបៃតង និងសុវត្តិភាព សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្របពេលដែលរាជរដ្ឋាភិបាលបើកប្រទេសទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្តែត្រូវគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ។ នេះបើយើងតាមការថ្លែងឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំកកម្ពុជា ក្នុងសន្និសិទ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា