-
សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ – The Taste of Angkor” បានជាប់ជា “សៀវភៅអាស៊ីដែលល្អដាច់គេ” នៃពានរង្វាន់ហ្គ័រម៉ង់ ២០២១

-
ខេត្តព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង 🇰🇭

-
សម្តេចតេជោ ហ៊ុន សែន ពោលថា «ខ្មែរអាចធ្វើបាន» ពេលចុះពិនិត្យសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ

-
ជប៉ុន នឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា តាមរយៈកូវ៉ាក់

-
មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាសំដៅរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាឱ្យមានសន្ទុះឈានឡើងថែមទៀត

-
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុនបានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភា គី តំបន់ និងឆាកអន្តរជាតិផងដែរ

ជំនួបពិភាក្សាការងារនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នេះតាមរយ:ប្រព័ន្ធវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វមីអូ គីស៊ីដា (Fumio Kishida) ។ នៅក្នុងជំនួបនោះ អ្នកដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិ។
-
“ខ្មែរធ្វើបាន” មិនមែនសំរាប់លើកកម្ពស់តួនាទីរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីទេ! សូមកុំច្រឡំ!

-
ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់

ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។ សូមស្តាប់ការបកស្រាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ១ ធ្នូ ២០២១
-
“កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ជប៉ុន” សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida តាមប្រព័ន្ធវីដេអូថ្ងៃទី១ ធ្នូ

កម្ពុជាអរគុណជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២។ ថ្នាក់ដឹកនាំទាំងពីរចង់ឃើញពិធីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពលើកដំបូងរបស់ជប៉ុនទៅបរទេស។ សម្តេចតេជោស្នើជប៉ុន ផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ក៏បានស្នើឱ្យមានជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
-
ស្នងការរងកំពង់ឆ្នាំងម្នាក់ ប្រគល់ដីជាង ៦០០ហិកតា មកឱ្យរដ្ឋវិញ!
