-
កម្ពុជាមាន សម រង្ស៊ី ដូចដេកឱបគ្រាប់បែក!

“ប្រទេសកម្ពុជាមានលោក សម រង្ស៉ី ជាមេដឹកនាំបក្សប្រឆាំង ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង” នេះបើតាម លោក ប្រេដ អាដាំ នាយកប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch សម រង្ស៉ី និយាយអ្វី និងធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ឬតាមទំនើងចិត្ត និងចូលចិត្តបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល ដើម្បីកុំឱ្យស្ងាត់ និងទាញចំណាប់អារម្មណ៍ និងការគាំទ្រ ដោយមិនបានគិតពីផលលំបាក និងគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងសង្គម។ ✍🏽 Muth Chantha
-
ពូត្រាំ និយាយត្រូវ

-
៣០ វិច្ឆិកា ២០២១

១. វិមានកីឡដ្ឋានមរតកតេជោ នឹងរៀបចំពិធីសម្ភោធផ្លូវការនៅថ្ងៃទី១៨ ធ្នូ ខាងមុខនេះ ដោយគ្រោងទទួលអ្នកចូលរួម១៥០០០នាក់ – AMS Central ២. គជប៖ លទ្ធផលបឋមអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ កើនឡើងជិត១០លាននាក់ ឬ៨៧,៩% ក្រោយបានបើកដំណើរការចុះឈ្មោះអស់រយៈពេល៥០ថ្ងៃ – RFI ៣. គម្រោងសាងសង់ផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ នឹងត្រូវអនុវត្តឡើងនៅដើមឆ្នាំ២០២២ ដោយនឹងអាចប្រតិបត្តិការនៅឆ្នាំ២០២៥ – ថ្មីៗ ៤. ក្រសួងការបរទេសចិន កោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាហ្រ្វិកខាងត្បូង សម្រាប់ការចែករំលែកព័ត៌មានទាន់ពេលវេលាស្តីពីវីរុសបំប្លែងថ្មី Omicron – CGTN ៥. នាយកក្រុមហ៊ុន Moderna ព្រមានថា វ៉ាក់សាំងប្រហែលថយចុះប្រសិទ្ធភាព ក្នុងការប្រឆាំងវីរុសបំប្លែងថ្មី Omicron – FT
-
តៃវ៉ាន់មានបំណងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសឈូងសមុទ្របាលទិក (Baltic)

តៃវ៉ាន់មានបំណងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសឈូងសមុទ្របាលទិក (Baltic) រួមមានលីទុយអានី អេស្តូនី និងឡាតវី ស្របពេលដែលប្រតិភូសមាជិកសភាមកពីប្រទេសទាំងបីនេះ មកបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ប្រតិភូសមាជិកសភាចំនួន ១០រូបមកពីប្រទេសទាំង ៣ខាងលើ ដោយក្នុងនោះមកពីលីទុយអានីចំនួន ៦រូប ធ្វើទស្សនកិច្ចនៅតៃវ៉ាន់រយៈពេល ៨ថ្ងៃ ដើម្បីចូលរួមក្នុងវេទិកាសភាបើកចំហ។ អំឡុងពេលជួបពិភាក្សាគ្នា អ្នកស្រី Tsai Ing-wen បានលើកឡើងថា៖ “តៃវ៉ាន់ និងប្រទេសក្នុងឈូងសមុទ្របាល់ទិក សុទ្ធតែធ្លាប់ស៊ូទ្រាំនឹងការរស់នៅក្រោមរបបផ្ដាច់ការ ហើយក្រោមបុព្វហេតុនៃការប្រយុទ្ធដើម្បីសេរីភាព និងរៀនសូត្រពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ”។ ការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងរបស់តៃវ៉ាន់បែបនេះ ធ្វើឡើងក្រោយមហាអំណាចចិន មានភាពល្អក់កករផ្នែកការទូតជាមួយប្រទេសលីទុយអានី។ សព្វថ្ងៃ គេសង្កេតឃើញពីវឌ្ឍនភាពនៃទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសលីទុយអានី ដោយលីទុយអានីបានបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ប្រមាណ ២៥ម៉ឺនដូសដល់តៃវ៉ាន់ និងអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងរដ្ឋធានីរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះ “តៃវ៉ាន់” តែម្ដង ដែលផ្ទុយទៅនឹងប្រទេសអឺរ៉ុបផ្សេងៗ រួមទាំងអាមេរិកផងដែរ ដែលឱ្យប្រើប្រាស់ត្រឹមតែការិយាល័យតំណាង “ក្រុងតៃប៉ិ” តែប៉ុណ្ណោះ។ ប្រភព៖-ការិយាល័យប្រធានាធិបតីតៃវ៉ាន់
-
ចិនប្ដេជ្ញាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូសទៅឱ្យទ្វីបអាហ្វ្រិក

វ៉ាក់សាំងចំនួន ៦០០លានដូស នឹងផ្ដល់ជូនជាការបរិច្ចាគ ហើយ ៤០០លានដូសទៀតផ្គត់ផ្គង់ដោយការផលិតរួមគ្នាជាមួយក្រុមហ៊ុនចិននៅប្រទេសអាហ្វ្រិកមួយចំនួន។ ចិនបានផ្គត់ផ្គង់វ៉ាក់សាំងជិត ២០០លានដូសទៅឱ្យអាហ្វ្រិករួចទៅហើយ ខណៈទ្វីបនេះមានអត្រាចាក់វ៉ាក់សាំងទាបជាងគេក្នុងពិភពលោក ហើយការព្រួយបារម្ភកំពុងកើនឡើង ជុំវិញការរកឃើញវីរុសកូរ៉ូណាបម្លែងថ្មី Omicron។ ប្រធានាធិបតី Xi ជំរុញឱ្យក្រុមហ៊ុនចិនធ្វើការវិនិយោគយ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងទ្វីបអាហ្រ្វិកក្នុងពេល ៣ឆ្នាំខាងមុខ។ ប្រភព៖ Reuters
-
លឺថាអតីតអភិបាលខេត្ត…

-
កម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង៨៦%នៃខ្សែព្រំដែនរួម

-
ពិធីសម្ភោធពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងទទួលអ្នកចូលរួម១៥០០០នាក់ ជាមួយនឹងវិធានការសុខាភិបាលយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ជំងឺកូវវីដ-១៩

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបញ្ជាក់ក្រោយកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា វិមានកីឡដ្ឋានមរតតេជោ នឹងរៀបចំពិធីសម្ភោធផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដោយបូកបញ្ចូលកម្មវិធីធំចំនួន៣បញ្ចូលតែមួយ គឺពិធីសម្ភោធវិមានកីឡដ្ឋាន ពិធីរាប់ថយក្រោយ៥០០ថ្ងៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១តទៅ មានក្រសួង ស្ថាប័នជាតិទាំងមូល និងស្ថានទូតកម្ពុជា នៅក្រៅប្រទេស ក៏ត្រូវចូលរួមផ្សព្វផ្សាយ ជាធ្លុងមួយជួយគាំទ្រស៊ីហ្គេម ក្រោមប្រធានបទ កីឡារស់ក្នុងសន្តិភាព
-
អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីត CNRP ក្នុងក្រុងកំពង់ចាម សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

-
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអភិបាលរងរាជធានីភ្នំពេញចុះពិនិត្យខ្សែរត់និងធ្វើដំណើរតាមរថយន្តក្រុង

ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯ.ឧមីកាមិ ម៉ាសាហីរ៉ូ និងឯ.ឧនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយ៏ចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងCity Busរាជធានីភ្នំពេញក្នុងគោលបំណងលើក កំពស់ការជិះរថយន្តក្រុងតាមរយះការផ្សព្វផ្សាយវីដេអូខ្លីPR ដែលបង្កើតឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។….