-
ចរិតអ្នកនយោបាយអត់កំណើត

តាំងខ្លួនជាអ្នកស្នេហាជាតិ តែទៅដកបង្គោលព្រំដែនយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ ដែលអាចនាំវិនាសកម្មធំធេងដល់ជាតិ តាំងខ្លួនជាអ្នកស្រលាញ់សេរីភាពនៃការបញ្ចេញមតិ តែដើរបរិហារកេរ្ត៍ថ្នាក់ដឹកនាំ និងប្រមាថព្រះចេស្តាដោយបំពានច្បាប់ តាំងខ្លួនជាអ្នកស្នេហាប្រជាធិបតេយ្យ តែស្រេកឃ្លានអំណាចទាំងកំរោល អំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ហើយឱ្យប្រជាជនងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាំងខ្លួនជាអ្នកស្នេហាគោលការណ៍នីតិរដ្ឋ តែរត់ចោលស្រុក ដើម្បីគេចពីសំណាញ់ច្បាប់ តាំងខ្លួនជាអ្នកការពារជីវភាពប្រជាជន តែអំពាវនាវកុំឱ្យបរទេសទិញផលិតផលខ្មែរ ដែលជាការកំទេចឆ្នាំងបាយរបស់ប្រជាជនខ្មែរ តាំងខ្លួនជាអ្នកខ្វាយខ្វល់ពីជីវិតប្រជាជន តែអំពាវនាវកុំឱ្យប្រជាជនខ្មែរទៅទទួលវ៉ាក់សាំង ដែលជាខែលដ៏ចម្បងក្នុងការពារអាយុជីវិត តាំងខ្លួនជាអ្នកស្អប់ជនផ្តាច់ការ តែខ្លួនឯងផ្តាច់ការរហូតដល់ហ៊ានគំរាមដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរនៅឯនាយសមុទ្រដែលស្រលាញ់គាំទ្រជាតិខ្មែរ នេះគ្រាន់តែជាសេចក្តីសង្ខេបខ្លីដើម្បីបកស្បែកមុខអ្នកស្នេហាជាតិក្លែងក្លាយ ដែលហ៊ានកំទេចអ្វីៗគ្រប់យ៉ាងឱ្យតែបានសម្រេចមហច្ឆិតានយោបាយខ្លួនឯង។ ✍🏽-សេនាពិជេដ្ឋ
-
មោទនភាពកម្ពុជាក្នុងនាមម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា

-
ជំនួប សីហនុ-ហ៊ុន សែន ដំបូង នៅថ្ងៃ២ ធ្នូ ១៩៨៧

-
Newcastle ត្រូវការឈ្នះ២ប្រកួត ដើម្បីគេចពីបាតតារាងនៅ Premier League

-
រដ្ឋមន្រី្តក្រសួងការងារ គាំទ្រអង្គការ ហេឡែន ខេលល័រ បានរៀបចំគម្រោងសាកល្បង ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះអង្គការ ហេឡែន ខេលល័រ ដែលនឹងត្រូវអនុវត្តសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន ដោយឯកឧត្តមដ្ឋមន្ត្រី ស្នើឲ្យមានការរៀបចំជាកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។
-
អនុប្រធានកីឡាបាល់ឱប ស្នើរអោយសិក្ខាកាមដែលទទួលបានពុទ្ធិពីវគ្គនេះ យកទៅចែករំលែកតាមមូលដ្ឋានរបស់ខ្លួនអោយកាន់តែមានសកម្មភាពផុសផុលបន្ថែមទៀត

-
ក្រុមហ៊ុន ISI STEEL បង្កើតព្រឹត្តិការណ៍បាល់ទះ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ដើម្បីរួមចំនែកអភិវឌ្ឍនិវិស័យកីឡាបាល់ទះ

លោក សុខ វិចិត្រ នាយផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL បានបញ្ជាក់ថា ក្រុមហ៊ុន ISI STEEL បង្កើតព្រឹត្តិការណ៍កីឡាបាល់ទះ ដែលប្រសិទ្ធនាមឲ្យថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងបើកដូវកាលទី១ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គឺដើម្បីរួមចំនែកអភិវឌ្ឍនិវិស័យកីឡាបាល់ទះឲ្យកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកលើកកម្ពស់យុវជនបានចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ជាមួយនឹងគោលបំណងសំខាន់ៗផ្សេងទៀត អមដោយប្រាក់រង្វាន់ប្រចាំខែ និងប្រាក់រង្វាន់ធំរហូតដល់ ៥០០០ ដុល្លារសហរដ្ឋអាម៉េរិក ។ នេះបើតាមការបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋាន The Blue Sport រាជធានីភ្នំពេញ
-
របាយការណ៍នៅថ្ងៃទី២៩ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៤. កូវីដ ២២ករណី និងជាសះស្បើយ ១៩នាក់។ អ្នកឆ្លងសរុប ១២០ ១៣៤នាក់ អ្នកជាសះស្បើយ ១១៦ ៥០៧នាក់ អ្នកស្លាប់ ២ ៩៤០នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣០ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការ ឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក
