-
កម្ពុជាហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

-
២៩ វិច្ឆិកា ២០២១

១. មហាវិថីតេជោ និងទីលានតេជោ ដែលបានសាងសង់រួចនៅលើឆ្នេរពង្រីកថ្មីក្នុងក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាមួយនឹងសមិទ្ធផលជាច្រើនទៀតនៅថ្ងៃទី២ ធ្នូ – រស្មីកម្ពុជា ២. វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ កម្ពុជាមិនទាន់មានករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron ហើយកម្ពុជាក៏មិនទាន់គិតពីការបិទប្រទេសជាថ្មីដែរ – RFI ៣. ១០ខែ ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរឹបអូសសាច់ខូចគុណភាពជាង ២៨ ០០០គីឡូក្រាម ខណៈសាច់ទាំងនោះ ត្រូវបានរត់ពន្ធឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ – ខ្មែរថាមស៍ ៤. ប្រធានាធិបតីអាហ្រ្វរិកខាងត្បូងលោក Cyril Ramaphosa បានថ្កោលទោសចំពោះការដាក់បម្រាមធ្វើដំណើរប្រឆាំងប្រទេសក្នុងតំបន់អាហ្វ្រិក និងចាត់ទុកជារឿងមិនសមហេតុផល តាមលក្ខណៈវិទ្យាសាស្ត្រ – CGTN ៥. អូស្រ្តាលី បានផ្អាកផែនការដើម្បីបើកព្រំដែនទទួលពលករជំនាញ រួមទាំងនិស្សិតមកពីក្រៅប្រទេស ក្រោមហេតុផលក្តីបារម្ភជុំវិញវីរុសបំប្លែងថ្មី Omicron – AFP
-
ប្រទេសបាបាដូស 🇧🇧 នងក្លាយជាសាធារណរដ្ឋមួយ បន្ទាប់ពីដកតំណែងប្រមុខរដ្ឋរបស់ព្រះមហាក្សត្រីអង់គ្លេសចេញ និងជំនួសដោយលោកស្រី Sandra Mason ជាប្រធានាធិបតី

ប្រទេសបាបាដូសបានទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៦៦ ប៉ុន្តែបានរក្សាព្រះមហាក្សត្រីអង់គ្លេស Elizabeth ជាប្រមុខរដ្ឋ។ ដោយឡែក ការស្ទង់មតិប្រជាជនមួយចំនួន បានរកឃើញថា ប្រជាជនរបស់បាបាដូសនៅតែមិនទាន់យល់អំពីអត្ថន័យនៃការផ្លាស់ប្ដូរពីរបបរាជានិយមទៅជាសាធារណរដ្ឋ និងថាតើអាចប៉ះពាល់អ្វីខ្លះនៅឡើយ។ គេរំពឹងថាការផ្លាស់ប្ដូរនេះនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ឬស្ថានភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះឡើយ។ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនមិនទាន់ច្បាស់ថាតើវ៉ារ៉្យង់អូមីក្រុន ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង អាចចម្លងរហ័សជាងវ៉ារ្យ៉ង់ផ្សេងទៀត ឬក៏បណ្តាលឱ្យមានអាការៈធ្ងន់ធ្ងរជាងវ៉ារ៉្យង់ផ្សេងៗ ឬយ៉ាងណានោះទេ

ទិន្នន័យបឋមបង្ហាញថា មានអត្រាកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងអាហ្រ្វិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនអ្នកឆ្លងសរុប ជាជាងលទ្ធផលនៃការឆ្លងជាក់លាក់នៃវ៉ារ្យ៉ង់អូមីក្រុន។ WHO កំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវ៉ារ្យ៉ង់លើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ រួមទាំងការវ៉ាក់សាំងជាដើម។ មកទល់ពេលនេះ រោគសញ្ញានៃវ៉ារ្យ៉ង់អូមីក្រុននេះមានលក្ខណៈស្រាល អាចឱ្យអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះបាន ហើយមានលក្ខណៈខុសពីវ៉ារ្យ៉ង់ដែលតា ព្រោះអ្នកជម្ងឺមិនបាត់បង់ក្លិន ឬរសជាតិ ហើយក៏មិនមានការថយចុះនៃកម្រិតអុកស៊ីសែនខ្លាំងដែរ។ ប្រភព៖ Reuters
-
កម្ពុជាផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀតដល់រដ្ឋាភិបាល និងប្រជាជនឡាវ

-
រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្នចំពោះ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ វិច្ឆិកា-៥ ធ្នូ ឆ្នាំ២០២១

-
ស្ថាបនិក MOUNTAIN BIKE SERIES អះអាងថា ជុំទី១ប្រកួតប្រជែងលើ១៥វិញ្ញាសា ខណៈអត្តពលិកចូលរួមកើនលើការគ្រោងទុក

អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIES លោក ផ្ជែ អ៊ីវកាទ្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIESឆ្នាំ២០២១ ជុំទី១ដែលរៀបចំនៅក្នុងស្រុក គង ពិសី ខេត្ត កំពង់ ស្ពឺ អ្នកចូលរួមប្រកួតមានចំនួនច្រើនលើសការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រកួតមានហូតដល់៤៧៨នាក់ ខណៈឆ្នាំ២០១៩កន្លងទៅអ្នកចូលរួមមានតែ៣៥០នាក់ប៉ុណ្ណោះ ដែលចំនួននេះអាចនិយាយបានថា ចំនួនអ្នកចូលចិត្តកីឡាទោចក្រក្រយាននៅកម្ពុជាកំពុងតែផុសផុលខ្លាំង
-
អ្នកប្រដាល់ វី សុភ័ស ឈ្នះជើងឯក គូដណ្តើមប្រាក់លាន Ultimate Boxing Championship 2021

-
រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី០២ ធ្នូ

-
ការប្រកាសរបស់សម្តេចតេជោបន្ទាប់ពីទទួលតំណែងជានាយករដ្ឋមន្ត្រី
