-
ក្នុងនាមម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) ដោយមានការចូលរួមពីមេដឹកនាំពិភពលោក ៥១រូប សម្ដេចតេជោ ហ៊ុន សែន បានរំលេចនូវសារសំខាន់ៗដូចតទៅ

១. ជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ ២. គាំទ្រពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ៣. សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះដោះស្រាយជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ៤. ពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ ការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជំរុញឌីជីថលូបយនីកម្ម និងពិនិត្យបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. ផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ។។ ៦. ២៥ ឆ្នាំកន្លងមកនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី- អឺរ៉ុបក្នុងការបោះជំហានទៅមុខឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន មានបរិយាបន្នជាមុន និងធន់ជាងមុន៕ សម្តេចតេជោថ្លែងក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ វិច្ឆិកា ២០២១។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

-
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីគោលបំណងសំខាន់ចំនួន ៦ចំណុច នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

-
SEM បញ្ជាក់ជាថ្មីពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប

-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ី-អឺរ៉ុប ដើម្បីកំណើនសេដ្ឋកិច្ចរួមគ្នាក្រោយកូវីដ-១៩

-
២៥ វិច្ឆិកា ២០២១

១. ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី សម្រេចបាន២៧%ហើយ ក្រោមទឹកប្រាក់សរុប ៣៥៨លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដី – AMS Central ២. រយៈកាល ១៥ឆ្នាំ កម្ពុជាសម្រេចបានលទ្ធផល ក្នុងការរំដោះផ្ទៃដីចំការមីនទំហំជាង ២៧៥គីឡូម៉ែត្រក្រឡា ព្រមទាំងកំទេចចោលនូវកាកសំណល់សង្គ្រាមជាច្រើនតោន – រស្មីកម្ពុជា ៣. សិល្បៈរបត់ស្លឹកចេក និងផ្កាភ្ញីខ្មែរ ចេញជារូបភាពជាច្រើនប្រភេទ នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងបន្តដង្ហោយហៅសិស្សចូលរៀន – RFI ៤. មហាសន្និបាត UN ទទួលស្គាល់ថាបង់ក្លាដែស ឡាវ និងនេប៉ាល់ ងើបចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច – Xinhua ៥. ក្រសួងការពារជាតិចិន៖ គ្មានឱកាសដែលចិនធ្វើការស្រុះស្រួលទេអំពីបញ្ហាតៃវ៉ាន់ ហើយអាមេរិកមិនគួរមានការយល់ច្រឡំណាមួយអំពីបញ្ហានេះឡើយ – Al Jazeera
-
ជនភៀសខ្លួន និងជនអន្ដោប្រវេសន៍យ៉ាងហោចណាស់ ២៧នាក់ ក្នុងនោះមានស្ត្រី៥នាក់ និងក្មេងស្រីម្នាក់បានស្លាប់នៅថ្ងៃទី២៤ វិច្ឆិកា ក្រោយលិចទូក នៅពេលឆ្លងកាត់ច្រកសមុទ្រ English Channel នៅចន្លោះប្រទេសបារាំង និងអង់គ្លេស

អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) ចាត់ទុកឧបទ្ទវហេតុនេះថាជាការបាត់បង់ជីវិតដ៏ធំបំផុតនៅក្នុងច្រកសមុទ្រ English Channel ចាប់តាំងពីអង្គការរបស់ខ្លួនផ្តើមប្រមូលទិន្នន័យនៅឆ្នាំ២០១៤។ ចំនួនមនុស្សប្រើប្រាស់ទូកតូចៗដើម្បីឆ្លងច្រកសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនមមាញឹក និងមានចរន្ដទឹកខ្លាំង ហើយក៏ជាផ្លូវសម្រាប់ពួកអ្នករត់គេចពន្ធប្រើប្រាស់ កើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ យោងតាមអាជ្ញាធរបារាំង មនុស្សជាង ៣១ ៥០០នាក់បានព្យាយាមឆ្លងសមុទ្រចាប់តាំងពីដើមឆ្នាំ២០២១ ហើយមនុស្ស ៧ ៨០០នាក់ត្រូវបានជួយសង្គ្រោះពីគ្រោះថ្នាក់ ដែលតួលេខនេះកើនឡើងទ្វេដង។ លោក Peter Humi អ្នកកាសែត និងអ្នកសិក្សាស្រាវជ្រាវនិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលដែលជំរុញឱ្យមានការឆ្លងកាត់ដ៏ច្រើននេះ គឺអសន្តិសុខដែលបណ្ដាលពីសង្គ្រាមក្នុងមជ្ឈិមបូព៌ា អាហ្វហ្កានីស្ថាន រួមទាំងបញ្ហាសេដ្ឋកិច្ចដែលកំពុងបន្ត។ ប្រភព៖ Al Jazeera
-
ជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ អាល្លឺម៉ង់នឹងមានអធិការបតីថ្មី លោក Olaf Scholz នៃគណបក្សប្រជាធិបតេយ្យសង្គម (SDP) ដែលជាអ្នកស្នងតំណែងពីមេដឹកនាំជើងចាស់ លោកស្រី Angela Markel

គេរំពឹងថា លោក Scholz នឹងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមានការកើនឡើងយ៉ាងរហ័សនៃជំងឺកូវីដ១៩ និងវិបត្តិព្រំដែននៅបេឡារូស និងអ៊ុយក្រែន បន្ទាប់ពីធ្វើសម្បថចូលកាន់តំណែងនៅដើមខែក្រោយ។ បន្ថែមលើនេះ អ្នកវិភាគភាគច្រើនរំពឹងថា រដ្ឋាភិបាលថ្មីនឹងបន្តដំណើរតាមផ្លូវដែលកំណត់ដោយអ្នកកាន់តំណែងមុន ចំពោះបញ្ហាជាច្រើនចាប់ពីបញ្ហាក្នុងសហភាពអឺរ៉ុប រហូតដល់គោលនយោបាយពាណិជ្ជកម្ម និងការបរទេស លើកលែងតែបញ្ហាជុំវិញការចូលរួមជាមួយអាមេរិកក្នុងការដាក់សម្ពាធលើចិន និងរុស្សី ដែលអាចបង្ខំឱ្យរដ្ឋាភិបាលថ្មីនេះ ផ្លាស់ប្ដូរគោលនយោបាយចាស់ៗរបស់ខ្លួនមួយចំនួន។ ប្រភព៖ New York Times
-
ក្រុមហ៊ុន Apple បានចេញសារដាស់តឿនសកម្មជនថៃ និងអ្នកស្រាវជ្រាវមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលថា ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល

សកម្មជន និងអ្នកស្រាវជ្រាវប្រឆាំងនឹងរដ្ឋាភិបាល បានបង្ហោះរូបភាពនៃសារដែលទទួលបានពីក្រុមហ៊ុន Apple នៅក្នុងបណ្ដាញសង្គមរបស់ពួកគេ។ សារដែលបង្ហាញថា ទូរស័ព្ទរបស់ពួកគេអាចស្ថិតក្រោមការតាមដាននោះមានខ្លឹមសារថា៖ “បើទូរស័ព្ទរបស់អ្នកស្ថិតក្រោមការវាយប្រហារ ដោយភ្នាក់ងាររបស់រដ្ឋាភិបាលនោះ គេអាចប្រមូលយកទិន្នន័យសម្ងាត់ ការឆ្លើយឆ្លងរបស់អ្នក ហើយថែមទាំងអាចភ្ជាប់ចូលប្រព័ន្ធកាមេរ៉ា និងមីក្រូហ្វូនផងដែរ”។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលថៃបានបដិសេធនឹងការអះអាងទាំងនេះ។ ប្រភព៖ Reuters
-
តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជាទៅតារាបាល់ទាត់ Ronaldo និងសង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន
