Category: នយោបាយ

  • កំពង់ធំជំរំចិត្ត

    កំពង់ធំជំរំចិត្ត
  • Liverpool និង Bayern Munich ឈ្នះ៥ប្រកួតដូចគ្នា នៅ UCL បន្តឡើងវគ្គ១៦ក្រុមចុងក្រោយ

    Liverpool និង Bayern Munich ឈ្នះ៥ប្រកួតដូចគ្នា នៅ UCL បន្តឡើងវគ្គ១៦ក្រុមចុងក្រោយ

    Liverpool និង Bayern Munich ឈ្នះ៥ប្រកួតជាប់ៗគ្នា ពានរង្វាន់ Champions League ដោយមាន១៥ពិន្ទុពេញ និងបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងចំណោម៩ក្រុមផ្សេងទៀត ។

  • វិសាខា និងព្រះខ័នរាជស្វាយរៀង ប្រជែងជើងឯកពានរង្វាន់សម្តេចតេជោ រដូវកាល ២០២១

    វិសាខា និងព្រះខ័នរាជស្វាយរៀង ប្រជែងជើងឯកពានរង្វាន់សម្តេចតេជោ រដូវកាល ២០២១

    ក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំ២០២០ត្រូវជួបប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដណ្តើមម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ ប្រចាំរដូវកាល ២០២១ ខណៈ បឹងកេត និងភ្នំពេញក្រោន ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋានស្មាត អ.អេស.អិន។

  • អប្សរាព្រឹកនេះ ២៥ វិច្ឆិកា ២០២១

    អប្សរាព្រឹកនេះ ២៥ វិច្ឆិកា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C2    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ធាតុអាកាសនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ លាយឡំខ្យល់បក់បោកខ្លាំងខុសពីធម្មតា៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… BH1  ព្រះមហាក្សត្រកម្ពុជា មានបន្ទូលថា«កម្ពុជាប្ដេជ្ញាចូលរួម ជួយជ្រោមជ្រែង ដល់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងឱ្យមានសន្តិភាពនៅគ្រប់ទីកន្លែង ក្នុងពិភពលោក»៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក​ ប៊ុនហុក + អាន អ្នកនាង រ័ត្ម ចរិយា) SB1  ព្រឹកនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ របស់ខ្លួន ៕ …ឃ្លីប… ( រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + អាន អ្នកនាង រ័ត្ន ចរិយា)…

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះ វេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ c

    កម្ពុជាធ្វើជាម្ចាស់ផ្ទះ វេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ c

    ភ្នំពេញ៖ ប្រទេសកម្ពុជា នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ (ASEFERT10) ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ កម្មវិធី ២ថ្ងៃនេះ បានធ្វើឡើងក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏មានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកផងដែរ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។ លោក ពុយ គា និពន្ធនាយកសារព័ត៌មានតំណាងឱ្យប្រទេសកម្ពុជា បានថ្លែងក្នុងវេទិកាតុមូលនេះ ខណៈដែលវេទិកាតុមូលនេះ ធ្វើឡើងដោយមានការចូលរួមពីនិពន្ធនាយក និងអ្នកព័ត៌មានកម្ពុជា ជាង ៤០នាក់ ក៏ដូចជានិពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានធំៗ ក្នុងបណ្តាប្រទេសដៃគូ ASEM ទាំងអស់។ សូមជម្រាបថា ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ…

  • ២៤ វិច្ឆិកា ២០២១

    ២៤ វិច្ឆិកា ២០២១

    ១. ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក ដែលគ្រោងសាងសង់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរក្សាទុកឯកសារស្នាដៃ និងផ្ដល់ចំណេះដឹងផ្នែកកីឡា – កម្ពុជាថ្មី ២. កីឡាករកម្ពុជាផ្នែកទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង កំពុងហ្វឹកហាត់នៅក្រុងតាខ្មៅ និងត្រៀមហាត់បន្តនៅកំពត ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមមេដាយស៊ីហ្គេម – ភ្នំពេញបុស្តិ៍ ៣. រយៈពេល ១៥ខែមកនេះ កម្ពុជាចាយថវិកាអស់ជិត ៥០០លានដុល្លារ ដើម្បីជួយដល់ជនក្រីក្រ និងអ្នករងគ្រោះផ្នែកជីវភាពដោយសារកូវីដ១៩ – RFI ៤. រដ្ឋមន្ត្រីស៊ូដង់ ១២រូប ដាក់ពាក្យលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រីស៊ូដង់ដែលទើបចូលកាន់តំណែងសាជាថ្មីលោក Abdalla Hamdok ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងនយោបាយដែលបានធ្វើឡើងនាពេលថ្មីៗនេះ – Al Jazeera ៥. អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃាត់ខ្លួនគ្រូពេទ្យ១៨នាក់ ដោយចោទថាពួកគេបានព្យាបាលអ្នកជំងឺជាច្រើននាក់ដែលជាសមាជិកអង្គការភេរវកម្ម – Reuters

  • កំឡុងពេលដែលប្រទេសនានាលើពិភពលោកចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ បណ្ដាប្រទេសអ្នកមានជាច្រើន កំពុងស្វែងរកកម្មករចំណាកស្រុក ដែលមានចំនេះ និងជំនាញ ឱ្យមកធ្វើការនៅប្រទេសខ្លួន

    កំឡុងពេលដែលប្រទេសនានាលើពិភពលោកចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ បណ្ដាប្រទេសអ្នកមានជាច្រើន កំពុងស្វែងរកកម្មករចំណាកស្រុក ដែលមានចំនេះ និងជំនាញ ឱ្យមកធ្វើការនៅប្រទេសខ្លួន

    បណ្ដាប្រទេសអភិវឌ្ឍន៍ បានដាក់ឱ្យអនុវត្តវិធានការអន្តោប្រវេសន៍ រួមមាន ការបន្ថយឧបសគ្គក្នុងការចូលសម្រាប់ជនអន្តោប្រវេសន៍ ដែលមានសមត្ថភាព ការធ្វើទិដ្ឋាការជាឌីជីថល ដើម្បីកាត់បន្ថយការងាររត់ឯកសារ ការបង្កើនតម្រូវការប្រាក់បៀវត្សរ៍ ដើម្បីកាត់បន្ថយការកេងប្រវ័ញ្ចប្រាក់ឈ្នួល និងការគាបសង្កត់ប្រាក់ឈ្នួល និងការសន្យាផ្លូវទៅកាន់ស្ថានភាពអចិន្ត្រៃយ៍ សម្រាប់កម្មករដែលមានតម្រូវការខ្លាំងផងដែរ។ ជាក់ស្ដែង ច្បាប់អន្តោប្រវេសន៍ថ្មីរបស់អាឡឺម៉ង់ ដែលជាប្រទេសត្រូវការជនអន្តោប្រវេសន៍ថ្មីចំនួន ៤០ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីបម្រើការងារក្នុងវិស័យផ្សេងៗ បានផ្តល់នូវការពន្លឿនទិដ្ឋាការការងារ និងរយៈពេល ៦ខែ ដើម្បីទស្សនា និងស្វែងរកការងារនៅប្រទេសនេះ។ កាណាដា គ្រោងនឹងផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ថ្មីចំនួន ១,២លាននាក់នៅឆ្នាំ ២០២៣ ខណៈដែល អ៊ីស្រាអែល បានបញ្ចប់កិច្ចព្រមព្រៀងនាពេលថ្មីនេះ ដើម្បីនាំយកបុគ្គលិកថែទាំសុខភាពពីប្រទេសនេប៉ាល់ទៅប្រទេសនេះ។ ការជំរុញជាសកលនេះ គឺដើម្បីទាក់ទាញកម្មករបរទេស ដែលមានជំនាញ ជាពិសេសអ្នក ដែលមានកម្លាំងពលកម្មរាងកាយ និងប្រាជ្ញា ដើម្បីស្ដារសេដ្ឋកិច្ច និងប៉ះប៉ូវនូវកម្លាំងពលកម្មក្នុងប្រទេសដែលបាត់បង់ក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ New York Times

  • របាយការណ៍ថ្មីរបស់ UNDP ព្យាករណ៍ថា ចំនួនអ្នកស្លាប់ ដោយសារសង្គ្រាមនៅយេម៉ែនអាចឡើងដល់ ១,៣លាននាក់នៅឆ្នាំ ២០៣០

    របាយការណ៍ថ្មីរបស់ UNDP ព្យាករណ៍ថា ចំនួនអ្នកស្លាប់ ដោយសារសង្គ្រាមនៅយេម៉ែនអាចឡើងដល់ ១,៣លាននាក់នៅឆ្នាំ ២០៣០

    ៧០% នៃចំនួនអ្នកស្លាប់ គឺកុមារដែលមានអាយុក្រោម ៥ឆ្នាំ ហើយមូលហេតុចម្បងនៃការស្លាប់ រួមមានកង្វះស្បៀងអាហារ និងជំងឺ កង្វះសេវាសាធារណៈដូចជា សេវាសុខាភិបាល ច្រើនជាងការបាត់បង់ជីវិតដោយផ្ទាល់ក្នុងសង្គ្រាម។ ប្រភព៖ Al Jazeera

  • មេដឹកនាំអាមេរិក Joe Biden អញ្ជើញមេដឹកនាំតៃវ៉ាន់ និងមេដឹកនាំជាង១០០ប្រទេសពីជុំវិញពិភពលោក សម្រាប់កិច្ចប្រជុំកំពូលនៃលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តិទៅនៅថ្ងៃទី៩-១០ ធ្នូ

    មេដឹកនាំអាមេរិក Joe Biden អញ្ជើញមេដឹកនាំតៃវ៉ាន់ និងមេដឹកនាំជាង១០០ប្រទេសពីជុំវិញពិភពលោក សម្រាប់កិច្ចប្រជុំកំពូលនៃលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តិទៅនៅថ្ងៃទី៩-១០ ធ្នូ

    ប្រទេសចំនួន ១១០ មានដូចជាតៃវ៉ាន់ អ៉ីរ៉ាក់ ឥណ្ឌា និងប៉ាគីស្ថាន តែចិន មិនត្រូវបានអញ្ជើញឱ្យមកចូលរួមទេ។ ក្នុងចំណោមប្រទេសអាស៊ានចំនួន ១០ មានតែប្រទេសចំនួន៣ ទេដែលអាមេរិកអញ្ជើញ ក្នុងនោះមានដូចជាឥណ្ឌូនើស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ កន្លងមក ប្រទេសចិនបានហៅការរៀបចំកិច្ចប្រជុំនេះ ជាការបែងចែក និងប្រកួតប្រជែងមនោគមវិជ្ជានៅលើពិភពលោក។ ប្រភព៖ Reuters

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ការរួមគ្នាប្រតិបត្តិមេត្រីបរិស្ថានពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ការរួមគ្នាប្រតិបត្តិមេត្រីបរិស្ថានពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិ

    រាជធានីភ្នំពេញ៖ឯកឧត្តមសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថាការរួមគ្នាប្រតិបត្តិមេត្រីបរិស្ថានគឺពិតជាមានសារៈសំខាន់ដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។           ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើងនៅថ្ងៃទី ២៤ ខែ វិច្ឆិកាឆ្នាំ ២០២១ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ជូនដល់អ្នកប្រតិបត្តិមេត្រីបរិស្ថានជាច្រើនរូបដែលក្នុងនេះមានទាំង សាលារៀន អង្គការ ក្រុមហ៊ុន អ្នកចម្រៀង ជាដើមដែលបានប្រតិបត្តិមេត្រីបរិស្ថានលេចធ្លោនិងគំរូនាកន្លងមក។           មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា”ការចូលរួមគ្រប់ភាគីពិតជាមានសារៈសំខាន់និងជាការបើកទំព័រថ្មីនៅកម្ពុជាដើម្បីរួមគ្នាអនុវត្តមេត្រីបរិស្ថានឱ្យប្រយោជន៍ យូរ អង្វែង របស់ប្រជាជនកម្ពុជា” ។           ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងឱ្យដឹងបន្ថែមថា នាកន្លងមកក្រសួងបរិស្ថានបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្នុងនេះក្រៅពីការអនុវត្តក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថានកាន់តែច្រើនឡើង។ក្នុងនេះដូចជា តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និង បទចម្រៀងបរិស្ថាន ដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកម្រ ពពួកសត្វស្លាប សត្វព្រៃកម្រ និងជិតផុតពូជបានធ្វើឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបនិងស្រឡាញ់ចូលចិត្តបរិស្ថានកាន់តែច្រើនឡើង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុខុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈឱ្យការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថានយើង…