-
ទោះបីស៊ីហ្គេមនៅវៀតណាមពុំមានកីឡាសូហ្វតិន្នីស ប៉ុន្តែការពង្រឹងសមត្ថភាពអត្តពលិកជម្រើសជាតិនៅតែបង្កើនការហ្វឹកហាត់ជានិច្ច

អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា សែន វិស្សុត បានបញ្ជាក់ថា អត្តពលិកកីឡាសហ្វតេនីកម្ពុជាចំនួន២៤រូប រួមជាមួយគ្រូបង្វឹក៤រូប កំពុងតែហ្វឹកហាត់បិទខ្ទប់យ៉ាងសកម្មនៅទីលានក្នុងសណ្ឋាគារ សូហ្វហ្វីតែល ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនានា ពិសេស គឺការត្រៀមខ្លួនប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
Xavi កំណត់គោលដៅនាំយកកីឡាករ Premier League បីនាក់ បន្ទាប់ពីការផ្ទេរ Dani Alves ត្រឡប់មកវិញ

-
ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបាន ហ្សកដានី ចោទប្រកាន់ថាដាក់អ្នកចាំទីបុរស ក្នុងការប្រកួតបាល់ទាត់នារី

-
ក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បើកការបោះឆ្នោតស្ទាប់ស្ទង់ក្រុមប្រឹក្សាឃ្មុំអាណត្តិទី៥ នាពេលខាងមុខ

ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ ឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក តំណាងឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ សុភា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកពញាក្រែក ក្នុងនោះក៏មានការចូលរួមពីប្រធានក្រុមការងារចុះជួយឃុំ សមាជិកសមាជិការ ពាក់ព័ន្ធ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។
-
ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

-
ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ 🚨

-
រដ្ឋមន្រ្តីព័ត៌មាននិយាយពីអ្នកកាសែតមិនយល់ពីអ្នករដ្ឋបាល អ្នករដ្ឋបាលមិនយល់ពីអ្នកកាសែត

-
ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

ភ្នំពេញ៖ វីដេអូនេះ រំលេចនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យនេះ គឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំសំរាប់បើកដំណើរការប្រទេសឡើងវិញ ជាពិសេសគឺទេសចរបរទេស ដោយចាប់ពីថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០២១ តទៅ ទាំងជនបរទេសទាំងជនជាតិខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញ និងដែលចង់ធ្វើដំណើរមកប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតឡើយ ហើយក៏មិនចាំបាច់ធ្វើតេស្តម៉ាស៊ីន ភីស៊ីអ ដែរ ដោយគ្រាន់តែធ្វើតេស្តរហ័សគឺជាការស្រេច។ នេះគឺជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២១។ ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដូច្នេះ បានទទួលការសាទរពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយ ជោគជ័យទាំងនេះអាចកើតមានឡើងបានក៏ដោយសារតែកម្ពុជាមានភ័ព្វសំណាងដែលមានប្រមុខដឹកនាំដ៏ឆ្លាតវៃ និងឈរដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងរឹងមាំនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវប្រចាំសតវត្សរ៍។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែង និងដោយក្តីរំភើបចំពោះសមិទ្ធផលទាំងនេះ និងកាន់តែមានជំនឿជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការបន្តដំណើរការស្តារនិងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឡើងវិញក៏ដូចជាការបន្តលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាលំដាប់ក្រោមម្លប់នៃសុខសន្តិភាព៕
-
ទឹកធ្លាក់តាម៉ា ភ្នំត្បែង ខេត្តព្រះវិហារ 🇰🇭

-
របាយការណ៍នៅថ្ងៃទី១៧ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៥៤ករណី និងជាសះស្បើយ ៥០នាក់។ អ្នកឆ្លងសរុប ១១៩ ៧៤១នាក់ អ្នកជាសះស្បើយ ១១៦ ១២២នាក់ អ្នកស្លាប់ ២ ៨៨៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ វិច្ឆិកា ២០២១