-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ត្រៀមបុណ្យអុំទូក

-
ជនចំណាកស្រុកជាប់គាំងនៅព្រំដែនប៉ូឡូញ 🇵🇱

-
ជនអន្ដោប្រវេសន៍ដែលជាប់គាំងនៅព្រំដែនបេឡារុស-ប៉ូឡូញកំពុងប្រឈមនឹងភាពអត់ឃ្លាន និងសីតុណ្ហភាពត្រជាក់ទៅៗ

មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ក្នុងវិបត្តិព្រំដែន ស្របពេលមនុស្សរាប់ពាន់នាក់ទៀតត្រូវជាប់គាំងនៅព្រំដែនក្នុងតំបន់មិនរាប់បញ្ចូល ដោយខ្វះអាហារ រងអំពើហិង្សា និងទ្រាំនឹងអាកាសធាតុត្រជាក់។ អង្គការ Border Group ដែលផ្តល់ការគាំទ្រដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលជាប់គាំងនៅតាមព្រំដែន បានទទួលសំណើជាង ១០០០សំណើក្នុង ១សប្តាហ៍។ ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួនជាច្រើនទទួលបានព័ត៌មានមិនពិតតាមរយៈការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬដោយផ្ទាល់ពីអ្នករត់គេចពន្ធ ដែលសន្យាថាពួកគេអាចធ្វើដំណើរដោយសុវត្ថិភាព។ ជនភៀសខ្លួនដែលជាប់ក្នុងតំបន់មកពីប្រទេសផ្សេងៗរួមទាំងអ៉ីរ៉ាក់ ស៊ីរី អាហ្វហ្កានីស្ថាន យេម៉ែន តួកគី ស៊ូដង់ លីបង់ ប៉ាឡេស្ទីន អេហ្ស៊ីប សេណេហ្គាល់ អេត្យូពី និងហ្គីណេ។ លោក Michał Mikołajczyk សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៅកាកបាទក្រហមប៉ូឡូញ ហៅស្ថានភាពនេះថាមិនធ្ងន់រហូតដល់វិបត្តិមនុស្សធម៌ទេ ប៉ុន្ដែលោកក៏ទទួលស្គាល់ថា ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ។ ប្រភព៖ Aljazeera
-
គ.ជ.ប៖៣៥ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង៣៦ម៉ឺននាក់

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិពាក់ព័ន្ធការថែរក្សាសុខភាព ពិសេសជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់

-
១៧ វិច្ឆិកា ២០២១

១. អត្រានៃភាពក្រីក្រនៅកម្ពុជាពីឆ្នាំ២០១៩-២០២០ មានកម្រិតប្រមាណ ១៧,៨% ដោយរាជធានីភ្នំពេញមានប្រមាណ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមាន ១២,៦% និងជនបទ មានប្រមាណ ២២,៨% – រស្មីកម្ពុជា ២. សម្តេចក្រឡាហោម ស ខេង៖ ប្រតិបត្តិការចាប់ខ្លួនទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង នៅពេលនេះ សម្រេចបានជោគជ័យ – Swift News ៣. លោក សៅ សុខា៖ បាល់ទាត់ខ្មែរនឹងដួល បើម្ចាស់ក្លិបបន្តចេញលុយហោប៉ៅខ្លួនឯងដោយគ្មានការទ្រទ្រង់បន្ថែម – ថ្មីៗ ៤. បន្ទាប់ពីបញ្ហាផ្ទៃក្នុង និងកូវីដ១៩បានធ្លាក់ចុះ មីយ៉ាន់ម៉ាគ្រោងបើកព្រំដែនគោក និងអន្តរជាតិរបស់ខ្លួនឡើងវិញ ដើម្បីបើកផ្លូវឱ្យមានការវិនិយោគបរទេសបន្ថែម និងការស្តារសេដ្ឋកិច្ចឡើងវិញ – The Straits Times ៥. ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងណាមួយរបស់កោះតៃវ៉ាន់ ដើម្បីប្រកាសឯករាជ្យភាព តាមរយៈការធ្វើវិសោធនកម្មច្បាប់ ហើយសកម្មភាពក្នុងលក្ខណៈនេះ កំពុងស្ថិតក្រោមឃ្លាំមើលយ៉ាងដិតដល់ – Xinhua
-
ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer

ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer ដោយមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យសំខាន់ក្នុងករណីឃាតកម្មនាយករដ្ឋមន្ត្រីស៊ុយអែត លោក Olof Palme កាលពីឆ្នាំ១៩៨៦។ បណ្ដឹងដែលដាក់ជូនអធិការបតីនៃប្រទេសស៊ុយអែតដែលកាន់សំណុំរឿងសេរីភាពនៃការបញ្ចេញមតិអះអាងថា ការបង្ហាញពីអតីតទីប្រឹក្សាផ្សាយពាណិជ្ជកម្មលោក Stig Engstrom ជាខ្មាន់កាំភ្លើងបាញ់លោក Palme បន្ទាប់មកក៏បិទបាំងសកម្មភាពដោយធ្វើជាសាក្សី គឺជាករណីបរិហារកេរ្តិ៍យ៉ាងច្បាស់។ លោក Engstrom ត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយឆ្វេងនិយមរបស់លោក Palme និងស្លាប់នៅឆ្នាំ ២០២០។ លោក Engstrom ត្រូវបានគេដាក់ឈ្មោះថាជាជនសង្ស័យសំខាន់នៅក្នុងសំណុំរឿងឃាតកម្ម ប៉ុន្តែដោយសារតែលោកបានស្លាប់ ហើយគ្មានការចោទប្រកាន់ណាមួយធ្វើឡើងសំណុំរឿងក៏ត្រូវបិទ។ សព្វថ្ងៃ ក្រុមហ៊ុន Netflix កំពុងប្រឈមមុខនឹងការប្តឹងបរិហារកេរ្តិ៍លើរឿងភាគផ្សេងទៀត រួមទាំងរឿង Making a Murderer ដែលផលិតឡើងក្នុងឆ្នាំ ២០១៥ជាដើម។ ប្រភព៖ SCMP
-
រាប់ចាប់ពីសម័យទំនើប ចិនមិនដែលចាប់ផ្តើមសង្រ្គាម ឬជម្លោះជាមួយប្រទេសណា ហើយក៏មិនដែលឈ្លានពានយកដីសូម្បី ១ស.ម ពីប្រទេសដទៃឡើយ

