Category: នយោបាយ

  • អប្សរាព្រឹកនេះ ១២ ខែវិច្ឆិកា ២០២០

  • ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៧

    ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៧

    ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិលើកទី៦៧ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះមក កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕

  • ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំផ្ញើសារអបអរទិវាបុណ្យជាតិ៩វិច្ឆិកា

    ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំផ្ញើសារអបអរទិវាបុណ្យជាតិ៩វិច្ឆិកា

     ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បានផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិកម្ពុជា ជាមួយ នឹងការបញ្ជាក់ប្ដេជ្ញាលើកម្ពស់សន្តិភាពនិងវិបុលភាពប្រជាជនកម្ពុជា។ យោងតាមក្រសួងការបទេសថ្ងៃនេះ លិខិតអបអរទិវាបុណ្យឯករាជ្យជាតិខ្មែរនោះ ត្រូវបានលោកប្រធានាធិបតីដូណាល់ត្រាំ បានសរសេរថ្វាយជួន ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានាធិបតីអាមេរិក បានសរសេរថា តាងនាមឲ្យសហរដ្ឋអាមេរិក លោកសូមថ្លែងនូវអំណរសារទរជូនចំពោះ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ខួបលើកទី៦៧ថ្ងៃទី៩ខែវិច្ឆិកា។ លិខិតបានបន្តថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពដើម្បីប្រជាជនកម្ពុ ជា។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ នៅបានថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ និងប្រ ជាជនកម្ពុជា សូមឲ្យមានសុខភាពល្អបរិបូរណ៍ នាពេលអនាគត។

  • កម្ពុជាបិទបញ្ចប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ

    កម្ពុជាបិទបញ្ចប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ

    កម្ពុជាបានបិទបញ្ចប់ព្រះរាជពិធីទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាដោយមានការយាងរបស់ព្រះករុណាព្រះមហា ក្សត្រពន្លត់ភ្លើងជ័យនៅក្នុងព្រះរាជពិធីប្រព្រឹត្តទៅនៅបរិវេណ វិមានឯករាជ្យ។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិ សាស្ត្រមួយដែលរំលឹកខួប៦៧ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួចពីនឹមអាណានិគមនិយមបារាំង ក្រោយការ ត្រួតត្រាអស់រយៈ ពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ គឺជា អតីតព្រះប្រមុខរដ្ឋតែ មួយ អង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារបានឯក រាជ្យនេះមកវិញ ពីបារាំងដោយគ្មានការ បង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថា សម្តេចព្រះ បិតាឯករាជ្យ ជាតិ។ព្រះរាជពិធីបិទបញ្ចប់ទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី១១វិច្ឆិកានេះ បានយាងនិមន្តចូលរួមពីសម្ដេចព្រះ អគ្គមហា សង្ឃរាជទាំងពីរគណៈ និងវត្តមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហា ពញា ចក្រី ហេងសំរិន ប្រធានរដ្ឋសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតបណ្ដាប្រទេសជាមិត្តនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុ វង្ស នាម៉ឺនសព្វមុខមន្ត្រី…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិ ខួបលើកទី៦៧ ដែលបានដុតបំភ្លឺ អស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ នារសៀល ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះ កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា…

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

        នៅក្នុងឱកាស ប្រារព្ធខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ(៩វិច្ឆិកា១៩៩៣-៩វិច្ឆិកា ២០២០) ដែលរដ្ឋបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ បានប្រារព្វើនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ថ្ងៃទី៩វិច្ឆិកាគឺជាទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរនិងជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញបរិបូរណ៍របស់កម្ពុជា ផងដែរ ក្រោមព្រះរាជបូនីយកិច្ច និងជាស្នាព្រះហស្ថនៃព្រះរាជបេសកកម្មក្នុងទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាព ជាតិខ្មែរ ព្រះបរមរតនដ្ឋ។       ហើយប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា គឺតែងតែចងចាំ និងចារឹកទុកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណដែលប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ ព្រះករុណា ដែលកន្លងមក ព្រះអង្គបានបូជានូវព្រះរាជកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតរបស់ព្រះអង្គ ក្នុងការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីធ្វើការទាមទារនូវឯករាជ្យជាតិរបស់កម្ពុជា ឲ្យរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងសែស។          ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា៖ ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព នៃសង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា…

  • ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើសារអបអរបុណ្យឯករាជ្យកម្ពុជា ជាមួយនឹងការប្ដេជ្ញាលើកម្ពស់សន្តិភាព និងវិបុលភាពប្រជាជនកម្ពុជា

    ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើសារអបអរបុណ្យឯករាជ្យកម្ពុជា ជាមួយនឹងការប្ដេជ្ញាលើកម្ពស់សន្តិភាព និងវិបុលភាពប្រជាជនកម្ពុជា

    យោងតាមក្រសួងការបទេស នៅថ្ងៃ១១វិច្ឆិកាឆ្នាំ២០២០ បានចេញផ្សាយសារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ. ត្រាំ ( Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ សារលិខិតបានសរសេរថា តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមថ្លែងនូវអំណរសារទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ខួបលើកទី៦៧ថ្ងៃទី៩ខែវិច្ឆិកា។ លិខិតបានបន្តថា យើងនៅតែប្ដេជ្ញាចិត្តក្នុងការលើកកម្ពុជសសន្តិភាព និងវិបុលភាពដើម្បីប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ឲ្យមានសុខភាពល្អបរិបូរណ៍ នាពេលអនាគត៕

  • សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

  • អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង

    អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ មានគោលបំណងប្រមូលនូវមតិយោបល់ធាតុចូលនានាពីអង្គប្រជុំ ដើម្បីរួមគ្នាពិនិត្យនូវចំណុចដែលត្រូវបន្ថែម ឬកែសម្រួល។ ឯកឧត្តមបានបន្ថែមថា ការរៀបចំឯកសារនេះផងដែរ គឺផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គលេខាធិការដ្ឋាន ក្នុងន័យទុកជាការក្រើនរំលឹក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមចំណុះអគ្គលេខាធិការដ្ឋានក្នុងការអនុវត្ត និងបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន។ ឯកឧត្តម អគ្គលេខាធិការ ក៏បានបង្ហាញក្ដីសង្ឃឹមថា មន្ត្រីចំណុះអាចយល់បានច្បាស់លាស់ និងបំពេញការងារទៅតាមកំណត់ដូចដែលមានចែងក្នុងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។ គួរជម្រាបជូនថា សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាពការងារ ការអនុវត្តច្បាប់ រក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងរក្សាសេចក្ដីថ្លៃថ្នូរ របស់មន្ត្រីរាជការបំពេញតួនាទី ភារកិច្ចចំណុះអគ្គលេខាធិការដ្ឋាន។ ឆ្លៀតក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានមានមតិស្វាគមន៍ និងប្រគល់អនុក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជូនឧត្តមសេនីយ៍ទោ…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ។ ៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តន៍កញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។ ៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ៦-ពិនិត្យ…