-
ឯកឧត្តម ងិន ឃន បានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់នៅតាមបក្សមូលដ្ឋានសង្កាត់ទាំង១០ ឲ្យធ្វើការប្រឡងប្រណាំងគ្នានិងត្រូវបន្តចុះធ្វើបច្ចុប្បន្នភាពតាមខ្នងផ្ទះ ដើម្បីកសាងនូវកម្លាំងបក្សចាស់ និង បង្កើនសមាជិកថ្មីបន្ថែមទៀត
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានបក្សក្រុងបាត់ដំបង បានថ្លែងជម្រុញដល់គ្រប់បក្សមូលដ្ឋានត្រូវបន្តនូវផែនការសកម្មភាពក្នុងការអនុវត្តនៃកម្មវិធីនយោបាយនិង គោលនយោបាយរបស់គណបក្សនិងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រៀបឈ្នះ ដែលក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់ ក្នុងក្រុងបាត់ដំបងបានដាក់ចេញកន្លងមក ដើម្បីយកទៅអនុវត្តជាក់ស្តែង ដែលក្នុងនោះរួមមាន ការបន្តចុះធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងសមាជិកបក្សដទៃដែលបានមកចូលរួមដោយស្មោះត្រង់ជាមួយជីវភាពនយោបាយរបស់គណបក្សប្រជាជន។ រួមនិងផែនការកសាងសមាជិកថ្មីរបស់គណបក្សក្នុងមូលដ្ឋានខ្លួន ដើម្បីឈានឆ្ពោះដល់ការប្រឡងប្រណាំង ក្នុងបក្សមូលដ្ឋានសង្កាត់ទាំង១០ ផងដែរ។ ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងនេះ គឺក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់គណបក្សក្រុងក្នុងខែ តុលាឆ្នាំ២០២០និងលើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្តខាងមុខទៀត។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានបណ្តាសង្កាត់ទាំង១០ និងថ្នាក់ដឹកនាំបក្សសមាជិកបក្សមូលដ្ឋាននៃសង្កាត់១០ យុវជន និងជនសកម្មរបស់គណបក្សតាមបណ្តាមូលដ្ឋានទាំងនោះផងដែរ នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០សប្តាហ៍នេះ។ ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានបក្សក្រុងបាត់ដំបង ក៏បានដាក់ចេញ នូវ ផែនការពង្រឹងការងារដល់បក្សមូលដ្ឋានគ្រប់ថ្នាក់នៃសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបង ដោយធ្វើការណែនាំក្រើនរំលឹកមេបក្សភូមិ-សង្កាត់ឲ្យបន្តភាពសកម្មចូលកៀកកិតជាមួយបងប្អូនប្រជាពលរដ្ឋ ជាសមាជិកបក្សគណបក្សប្រជាជននិងជម្រុញនូវការកសាងកម្លាំងថ្មីជាកូនចៅរបស់សមាជិកគណបក្សប្រជាជនដែលទើបគ្រប់អាយុសំរាប់ការបោះឆ្នោតពេលខាងមុខ។ជាពិសេសក៏ត្រូវផ្តោតការចុះចលនា នូវមាជិកគណបក្សដទៃ និង បងប្អូនដែលនៅមិនទាន់ជ្រើសយកគណបក្សណាមួយនៅឡើយនោះដើម្បីជម្រុញឲ្យពួកគេបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង ដើម្បីឆ្ពោះទៅដណ្តើមប្រៀបឈ្នះនូវក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ។ តាមរយៈរបាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពការងាររបស់គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង របស់ លោក…
-
ប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ថ្ងៃនេះ គឺជាខួប៦៧ឆ្នាំហើយ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២០) ដែលប្រជាជាតិកម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុងចេញពីអាណានិគមន៍បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ប្រទេសបារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជាអស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំងលើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោកក្នុងសម័យនោះមួយនេះ បានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និងអាស៊ី។ នៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបេសកបព្វជិតកាតូលិចចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជន ដែលកាន់សាសនាយេស៊ូ។ បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទីពីរ…
-
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០២០ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដែលបានតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចទាមទាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ សូមជម្រាបថា ប្រទេសកម្ពុជា បានស្ថិតក្រោមអាណាព្យាបាលប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្នុងឱកាសប្រាព្វរពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានបន្តអញ្ជើញថ្វាយគម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
-
អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព
ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ ពាក់ព័ន្ធក្នុងរឿងនេះអ្នកនាំពាក្យសាលាក្តីខ្មែក្រហម ឯកឧត្តមនេត្រ ភក្រ្តា ថ្លែងថា”ខ្ញុំសូមបញ្ជាក់បន្ថែមថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង…