-
អ្នកប្រណាំងរថយន្ត Max Verstappen យកឈ្នះ Hamiltonក្លាយជាជើងឯក US Grand Prix 2021

កំពូលអ្នកប្រណាំងរថយន្តវាលរាប Max Verstappen របស់ Red Bull បាននាំមុខពីរដងក្នុងការប្រកួតជើងឯកពិភពលោក Formula One ដល់ 12 ពិន្ទុបន្ទាប់ពីបានយកឈ្នះគូប្រជែងជើងឯក Lewis Hamilton ដើម្បីឈ្នះ US Grand Prix នៅទីក្រុង Austin នាពីថ្ងៃ២៤ ខែតុលា ។សូមបញ្ជាក់ថា Verstappen ដណ្តើមបានជ័យជំនះ ដោយ Hamilton ទទួលបានចំណាត់ថ្នាក់លេខ២ Sergio Perez លេខ 3 ខណៈជើងឯកឆ្នាំចាស់ Valtteri Bottas របស់ Mercedes បានត្រឹមលេខ 6 ៕ ប្រភព ៖ Reuters
-
របាយការណ៍នៅថ្ងៃទី២៤ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៧នាក់ និងរបួស ១៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ១១៦ករណី និងជាសះស្បើយ ២៨៧នាក់។ អ្នកឆ្លងសរុប ១១៧ ៨៨៨នាក់ អ្នកជាសះស្បើយ ១១៣ ២៦៤នាក់ អ្នកស្លាប់ ២ ៧៤៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦៧នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៣៤ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៥ តុលា ២០២១
-
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃនេះ

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦-២៨ តុលា តាមប្រព័ន្ធវីដេអូ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន

កាលពីថ្ងៃទី២២ តុលា ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន ជាពិសេសគឺធ្វើខុសនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ខាងយោធាមីយ៉ាន់ម៉ាក៏បានបន្ថែមថា ខ្លួននឹងមិនទទួលយកនូវការសម្រេចចិត្តខាងលើនេះឡើយ តែខ្លួនត្រៀមខ្លួនក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពជាមួយអាស៊ាន។ ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៥ តុលា អាស៊ានមិនមានកុងសង់ស៊ីសក្នុងការអញ្ជើញភាគីនយោបាយណាមួយនៅមីយ៉ាន់ម៉ានោះទេ ហើយអាសនៈរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តិទៅនៅក្នុងសប្ដាហ៍នេះ គឺធ្លាក់ទៅលើ “តំណាងមិនមែនក្នុងជួរថ្នាក់ដឹកនាំនយោបាយ” នៃប្រទេសនេះ។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា

ភ្នំពេញៈតបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
-
រដ្ឋសភាអនុម័តទាំងស្រុងច្បាប់ស្តីពីវិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤ មានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញ:រដ្ឋសភាបានសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិដោយមានសំឡេងគាំទ្រ ១១១លើ១១១ សំឡេង។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
-
នាយករដ្ឋមន្រ្តីស៊ូដង់លោក Abdalla Hamdok កំពុងជាប់ឃុំក្នុងផ្ទះដោយកងកម្លាំងយោធាមិនស្គាល់អត្តសញ្ញាណបានឡោមព័ទ្ធផ្ទះរបស់គាត់នៅព្រឹកថ្ងៃទី២៥ តុលា ២០២១នេះ

-
នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចោទប្រកាន់សហភាពអឺរ៉ុប និងអាមេរិកថាព្យាយាមជ្រៀតជ្រែកក្នុងនយោបាយប្រទេសខ្លួន

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចោទប្រកាន់សហភាពអឺរ៉ុប និងអាមេរិកថាព្យាយាមជ្រៀតជ្រែកក្នុងនយោបាយប្រទេសខ្លួន ហើយអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកការពារសមិទ្ធិផលរបស់រដ្ឋាភិបាលជាតិនិយមរបស់លោក ខណៈការបោះឆ្នោតនឹងប្រារព្ធឡើងនៅឆ្នាំក្រោយ។ “ជនជាតិហុងគ្រីជាអ្នកសម្រេចចិត្តអំពីជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ។ កម្លាំងរបស់យើងគឺស្ថិតលើការរួបរួមរបស់យើង។ យើងជឿជាក់លើតម្លៃគ្រួសារ ជាតិសាសន៍ និងហុងគ្រីដ៏រឹងមាំ និងឯករាជ្យ”។ ក្រុងវ៉ាស៊ីនតោន និងមហាសេដ្ឋី George Soros អ្នកវិនិយោគហុងគ្រី-អាមេរិកាំង បានប្រើលុយព្យាយាមធ្វើឱ្យគណបក្សប្រឆាំងឆ្វេងនិយមហុងគ្រីជាប់ឆ្នោត។ រដ្ឋាភិបាលរបស់លោក Orban និងសម្ព័ន្ធមិត្តប៉ូឡូញ បានប៉ះទង្គិចជាមួយក្រុងប្រ៊ុចសែល ជុំវិញសេរីភាពសារព័ត៌មាន ប្រព័ន្ធច្បាប់ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ខណៈលោកបានចាត់ទុក ក្រុងប្រ៊ុចសែលស្មើនឹងរបបផ្តាច់ការ ហើយលោក Orban ក៏បានបញ្ជាក់ថាផលប្រយោជន៍របស់ហុងគ្រី គឺនៅតែជាសមាជិកនៃសហភាពអឺរ៉ុបដ៏រឹងមាំមួយ។ ប្រភព៖ Reuters