-
លោក Jurgen Klopp ៖ មិននឹកស្មាន Liverpool យកឈ្នះ Manchester United ៥-០

-
វត្តមានសត្វព្រៃដ៏កម្រនៅតំបន់អង្គរ

-
ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា

ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន។ វាអាចមានទម្ងន់រហូតដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង ៥ម៉ែត្រ គិតរួមទាំងកន្ទុយ។ ត្រីបបែលយក្សទឹកសាប ច្រើនមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងព្រៃវែង។ ត្រីបបែលនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែង ហើយចំនួនរបស់វាមានការថយចុះជាលំដាប់ ដោយសារការនេសាទខុសច្បាប់។ ប្រភព៖ Neth Pheaktra
-
របាយការណ៍នៅថ្ងៃទី២៣ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៧៦នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ១២៨ករណី និងជាសះស្បើយ ៣១៩នាក់។ អ្នកឆ្លងសរុប ១១៧ ៧៧២នាក់ អ្នកជាសះស្បើយ ១១២ ៩៧៧នាក់ អ្នកស្លាប់ ២ ៧៣៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:៤២ ថ្ងៃទី២៤ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ដើមកំណើតបុណ្យកឋិនទាន

-
ក្នុង “ពិធីបុណ្យអាស៊ី ឆ្នាំ២០២១” កម្ពុជាបង្ហាញអន្តរជាតិនូវម្រេចកំពត ស្ករត្នោត ទឹកឃ្មុំមណ្ឌលគិរី គ្រាប់ស្វាយចន្ទី ក្រម៉ា និងវត្ថុអនុស្សាវរីយ៍បង្ហាញពីវប្បធម៌ខ្មែរ

-
ស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន ចំណាយពេលប្រមាណ៣ម៉ោង ទម្លាយរឿងរ៉ាវអាថ៌កំបាំងកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា (មានវីដេអូ)

(ស្វីស)៖ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន អធិរាជសន្តិភាព និងជាស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា បានចំណាយពេលវេលាប្រមាណ៣ម៉ោង ទម្លាយនូវរឿងរ៉ាវអាថ៌កំបាំងដែលប្រជាពលរដ្ឋមិនបានដឹងអំពីរឿង ស៊ីជម្រៅនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។
-
២៣ តុលា ២០២១

១. ៩ខែ នៃឆ្នាំ២០២១ មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងអាល់កុលក្លែងក្លាយប្រមាណ ៦តោន ក្នុងនោះទំនិញជាង ១តោន បានដុតបំផ្លាញចោល – ថ្មីៗ ២. ការដ្ឋានសាងសង់ស្ពានបេតុងឫស្សីកែវ ដែលមានប្រវែងជាង ៩០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបានជិត ៦០% ហើយគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ ខាងមុខ – រស្មីកម្ពុជា ៣. ៨ខែ ដើមឆ្នាំ២០២១ ការនាំចេញពីកម្ពុជាទៅជប៉ុន មានតម្លៃជាង ១,១ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំទំនិញពីជប៉ុនមកកម្ពុជា មានតម្លៃជាង ៣៨៥លានដុល្លារ កើន ២៨% – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងជើង ចោទប្រកាន់រដ្ឋបាលលោក Joe Biden ថាបានបង្កើនភាពតានតឹងផ្នែកយោធាជាមួយចិន ដោយអាមេរិកបានគាំទ្រកោះតៃវ៉ាន់ ខណៈវត្តមានយោធាអាមេរិកក្នុងតំបន់ បានគំរាមកំហែងកូរ៉េខាងជើង – AP ៥. គណបក្សជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យរបបយោធាសព្វថ្ងៃ បើកកិច្ចចរចាជាមួយក្រុមអ្នកប្រឆាំងនឹងការធ្វើរដ្ឋប្រហារ…
