-
គោលនយោបាយ “ឈ្នះ-ឈ្នះ” គឺជាស្នូល និងជាឧបករណ៍ដ៏សំខាន់បំផុតនៃទស្សនវិជ្ជាសន្តិភាពរបស់យើង

ខ្ញុំនៅចងចាំថា កាលពី៣០ឆ្នាំមុន នៅក្នុងដំណាក់កាលនៃការចរចាក្រោមការដឹកនាំផ្ទាល់ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានបញ្ហាច្រើនណាស់ដែលលេចឡើង។ ប៉ុន្តែបញ្ហាដែលចោទធំជាងគេ គឺដំណោះស្រាយលើទិដ្ឋភាពយោធា ដែលពិបាកឈានដល់កិច្ចព្រមព្រៀង។ នៅក្នុងកិច្ចដំណើរការទាំងអស់នេះ គោលនយោបាយ “ឈ្នះ-ឈ្នះ” គឺជាស្នូល និងជាឧបករណ៍ដ៏សំខាន់បំផុតនៃទស្សនវិជ្ជាសន្តិភាពរបស់យើង ហើយក៏ជាមេរៀនដ៏សំខាន់ ដែលកម្ពុជាដកស្រង់បានពីការសាកល្បង និងការតស៊ូយ៉ាងប្តូរផ្តាច់អស់រយៈពេលជាច្រើនទសវត្ស ដើម្បីសម្រេចបាននូវសន្តិភាព និងភាពសុខក្សេមក្សាន្តយ៉ាងពេញលេញនាពេលបច្ចុប្បន្ននេះ។ ✍🏽 Tea Banh
-
កម្ពុជាបើកទទួលឡើងវិញជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៉ី ឥណ្ឌូនេស៊ី និងហ្វីលីពីន

-
សច្ចធម៌ប្រវត្តិសាស្រ្ត

សម្តេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖ ១. រៀបចំជំនួប សីហនុ-ហ៊ុន សែន ២. ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ៣. ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្ខសម្ព័ន្ធ ៤. ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន ៥. រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសំរេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។
-
កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបានអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរសមួយអង្គ និងមួយរូបនោះគឺ ព្រះបរមរតនៈកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន

ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា។ មានតែការចរចា និងដំណោះស្រាយនយោបាយ រវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។ អានខ្លឹមសារទាំងស្រុងប្រកបដោយអត្ថន័យតាមតំណនេះ https://t.me/ams1minute/17467 ឬស្តាប់តាមតំណនេះ https://t.me/ams1minute/17471
-
លុបចោលបម្រាមផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន

ភ្នំពេញៈ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានលេខ ១៤០ សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា
-
របាយការណ៍នៅថ្ងៃទី២២ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ១៤៤ករណី និងជាសះស្បើយ ២៧៥នាក់។ អ្នកឆ្លងសរុប ១១៧ ៦៤៤នាក់ អ្នកជាសះស្បើយ ១១២ ៦៥៨នាក់ អ្នកស្លាប់ ២ ៧២៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ តុលា ២០២១
-
សារសំឡេង រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

-
សុន្ទរកថាទាំងស្រុងរបស់ រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស [ខ្មែរ អង់គ្លេស]
![សុន្ទរកថាទាំងស្រុងរបស់ រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស [ខ្មែរ អង់គ្លេស]](https://s3.ams.com.kh/central/media/2021/10/photo_2021-10-23_14-07-12.jpg)
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង…